- អាជីវកម្មអាជីវកម្ម May 25, 2022 Khmernote
ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកសិករជនជាតិថៃម្នាក់ដែលទើបតែលក់គោបារ ១ក្បាលសោះ ទទួលបានប្រាក់ដល់ទៅរាប់ម៉ឺនដុល្លារ។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកឈ្មោះថា Camcar Collection កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ បានបង្ហាញនូវរូបភាពប៉ុន្មានសន្លឹកពីបុរសកសិករជាមួយទឹកមុខដ៏រំភើប។ ប្រភពដដែលបានបង្ហោះដោយអមជាមួយការរៀបរាប់បែបនេះថា៖ “Landcriuser អែបគៀន កសិករថៃម្នាក់ទើបតែលក់គោបារ របស់គាត់បានតម្លៃរហូតដល់ ៦,០០០,០០០បាត ដូរជាលុយដុល្លារប្រហែល ១៨៧,៥០០ដុល្លារ ។ គិតទៅសុំសរសើរ ការអោយតម្លៃកសិករ វាជាកំលាំងចិត្តដែលមិនអាចគណនា បងប្អូនមើលទឹកមុខគាត់ក៏រំភើបជំនួស”។ គួរបញ្ជាក់ថា មុនពេលទទួលបានផ្លែផ្កាដូចពេលនេះ បុរសជាម្ចាស់គោដែលមានគណនីហ្វេសប៊ុកឈ្មោះថា แชมป์เปี้ยน อีสาน (ជើងឯកភាគឦសាន) តែងតែបង្ហោះពីការចិញ្ចឹមគោរបស់ខ្លួន ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្តយ៉ាងច្រើនដល់អ្នកលេងបណ្ដាញសង្គម កុំឱ្យខ្លាចនឿយហត់
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHk បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុននឹងវិនិយោគ ១២០ពាន់លានយ៉េន (ប្រមាណ ៩៤០លានដុល្លារអាមេរិក) នៅក្នុងប្រទេសឥណ្ឌា។ នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការវិនិយោគនេះ ហើយបើតាមសេចក្ដីរាតការណ៍ លោកគ្រោងនឹងប្រកាសអំពីតួលេខនេះ នៅពេលដែលលោកនឹងនាយករដ្ឋមន្រ្តី Narendra Modi នៅក្រៅកិច្ចប្រជុំកំពូល Quad។ ការវិនិយោគក្នុងទំហំទឹកប្រាក់ ៩៤០លានដុល្លារនេះ នឹងចេញមកពីក្រុមហ៊ុនផលិតរបស់ជប៉ុនចំនួន ២៤ ក្នុងនោះ ជាងពាក់កណ្តាលនៃចំនួនទឹកប្រាក់នេះមកពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តចំនួន ១៤។ ជាមួយគ្នានេះ ១០០លានដុល្លារ មកពីក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ចំនួន ៦ និងក្រុមហ៊ុនបួនផ្សេងទៀតរួមមាន ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ និងផ្នែកអេឡិចត្រូនិច។
- ទេសចរណ៍ទេសចរណ៍ May 25, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រធានសមាគមទេសចរណ៍ថា ភ្ញៀវទេសចរវៀតណាម និងថៃ នឹងក្លាយជា ភ្ញៀវទេសចរជួរមុខគេ ក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន ដែលមកទស្សនាកម្ពុជាច្រើនជាងគេ បន្ទាប់ពីមន្ត្រីជំនាញក្នុងឧស្សាហ៍កម្មនេះ ព្យាករណ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ នឹងកើនដល់១លាននាក់នៅឆ្នាំ២០២២នេះ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានឱ្យដឹង នៅថ្ងៃអង្គារ ទី២៤ ខែឧសភានេះថា ក្រោយការសម្រួលនូវល័ក្ខខ័ណ្ឌធ្វើដំណើរ ក៏ដូចជា ដកចេញនូវរបាំងធ្វើតេសសុខភាពកូវីដ១៩ រួមជាមួយនឹងការបើកនូវជើងហោះហើរឡើងវិញ ជាបន្តបន្ទាប់នោះ កម្ពុជា ទទួលបាននូវកំណើនភ្ញៀវទេសចរកើនឡើងជាហូរហែ ហើយក្នុង នោះយើងសង្កេតឃើញថា ទេសចរវៀតណាម និងថៃ ឈរនៅជួរមុខគេដែលធ្វើដំណើរ មកកាន់កម្ពុជា ស្របពេលដែលប្រទេសទាំងពីរនេះ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 24, 2022 Khmernote
ត្រឹមពេលតែមួយយប់អ្នកជីករករ៉ែជនជាតិតង់ហ្សានី ម្នាក់បានក្លាយជាមហាសេដ្ឋីប្រាក់លាន ដោយសារលក់ត្បូងថ្មឈ្មោះថា Tanzanite ដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសតង់ហ្សានី ក្នុងតម្លៃ ៣.៤ លានដុល្លារ នេះបើយោងតាមរបាយការណ៍ការប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ បើតាម BBC បានរាយការណ៍ថា ត្បូងថ្មទាំងពីរនោះ មួយមានទម្ងន់ ៩.២គីឡូក្រាម និងមួយទៀតទម្ងន់ ៥.៨គីឡូក្រាម ដោយបានជីកយកមកកាលពីសប្តាហ៍មុន ហើយបានលក់វាកាលពីថ្ងៃពុធនៅឯព្រឹត្តិការណ៍ពាណិជ្ជកម្មមួយក្នុងតំបន់ Manyara ។ លោក Laizer ដែលត្រូវបានគេរាយការណ៍ថាជាឪពុកដែលមានកូនជាង ៣០នាក់បានប្រាប់ BBC ថា គាត់គ្រោងនឹងប្រើប្រាស់ប្រាក់នេះ ដើម្បីសាងសង់ផ្សារទំនើប និងសាលារៀននៅក្នុងសហគមន៍របស់គាត់នៅ Simanjiro ស្រុក Manyara។ អ្នកជីករ៉ែខ្នាតតូចរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖
- អាជីវកម្មអាជីវកម្ម May 24, 2022 Khmernote
ក្រុមហ៊ុន Starbucks Corp បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ថា ខ្លួននឹងចាកចេញពីទីផ្សាររុស្ស៊ី បន្ទាប់ពីបើកដំណើរនៅទីនោះអស់រយៈពេលជិត ១៥ឆ្នាំ។ យីហោកាហ្វេដ៏ល្បីល្បាញមួយនេះ បានសម្រេចចិត្តដើរចេញពីរុស្ស៊ីបន្ទាប់ពីក្រុមហ៊ុន McDonald’s Corp ដែលបានប្រកាសចាកចេញពីរុស្ស៊ីកាលពីសប្ដាហ៍មុន។ Starbucks ដែលមានមូលដ្ឋាននៅទីក្រុង Seattle មានហាងចំនួន ១៣០ នៅក្នុងប្រទេសរុស្ស៊ី ដែលដំណើរការដោយក្រុមហ៊ុន Alshaya Group ក្រោមអាជ្ញាប័ណ្ណរបស់ខ្លួន ជាមួយនឹងបុគ្គលិកជិត ២,០០០ នាក់នៅក្នុងប្រទេស។ ការសម្រេចចិត្តរបស់យីហោនេះក្នុងការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី គឺខុសពីវិធីសាស្រ្តដែលក្រុមហ៊ុនបរទេសមួយចំនួនបានអនុវត្ត។ គួរបញ្ជាក់ថា កាលពីខែមីនា កន្លងទៅ ក្រុមហ៊ុន
- អាជីវកម្មអាជីវកម្ម May 24, 2022 Khmernote
មិនមានមនុស្សច្រើនទេដែលដឹងថា ក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់ពាន់លានដុល្លារនាពេលបច្ចុប្បន្នផ្ដើមចេញពីក្រុមហ៊ុនផលិតត្រាក់ទ័រ។ មូលហេតុនៃការផ្លាស់ប្ដូរពីយានយន្តកសិកម្មទៅជារថយន្តទំនើបបណ្ដាលមកពីជម្លោះជាមួយនឹងលោក Enzo Ferrari ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៉ីតាលីលំដាប់ខ្ពស់។ Ferrucio Lamborghini គឺជាបុរសសាមញ្ញម្នាក់ដែលកើតក្នុងគ្រួសារដែលប្រកបរបរដាំផ្លែទំពាំងបាយជូរដើម្បីចិញ្ចឹមជីវិត តែដោយសារចំណេះដឹង និងចំណាប់អារម្មណ៍ខាងមេកានិចរបស់គាត់ នៅទីបំផុតបាននាំឲ្យគាត់ឈានជើងរកស៊ីធ្វើត្រាក់ទ័រ។ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ ទិន្នផលឧស្សាហកម្មរបស់ប្រទេសអ៉ីតាលីភាគច្រើនទាក់ទងនឹងតម្រូវការសង្រ្គាម ដោយមិនយកចិត្តទុកដាក់លើតម្រូវការផ្សេងទៀតដូចជា ឧបករណ៍កសិកម្មឡើយ។ នេះជាមូលហេតុដែលបន្ទាប់ពីសង្គ្រាម និងដោយសារតែគំនិតផ្តួចផ្តើមកំណែទម្រង់ក្រោយសង្គ្រាម ការផលិតត្រាក់ទ័ររបស់ Ferrucio បានក្លាយជាការពេញនិយម និងរកចំណូលបានច្រើន។ ខណៈដែលអាជីវកម្មកំពុងដំណើរការល្អ ប៉ុន្មានឆ្នាំក្រោយមកគាត់បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្សេងៗថែមទៀតដែលជា ក្រុមហ៊ុនផលិតម៉ាស៊ីនកម្តៅដោយប្រេង និងម៉ាស៊ីនត្រជាក់។ ជាមួយគ្នានេះបន្ទាប់ពីរកស៊ីកាក់កបទៅៗ Ferrucio Lamborghini បានទិញឡានម៉ាក Ferrari ដោយសារគាត់ចូលចិត្តឡានប្រភេទនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 24, 2022 Khmernote
យោងតាមការចុះផ្សាយសារព័ត៌មាន newsweek បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានចំណាយប្រាក់ប្រហែល ១៥.៥ លានដុល្លារក្នុងមួយម៉ោង សម្រាប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ តួលេខនេះ ត្រូវបានបង្ហាញដោយក្រសួងហិរញ្ញវត្ថុរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ។ សហព័ន្ធថវិការបស់ប្រទេសរុស្ស៊ីក្នុងខែមេសា បានបង្ហាញថា ទឹកប្រាក់ចំនួន ៦២៨ពាន់លានរូប (ប្រហែល ១១ពាន់លានដុល្លារ) ត្រូវបានចំណាយលើវិស័យការពារជាតិ ដោយចែកទៅរុស្ស៊ីត្រូវចំណាយលើវិស័យនេះចំនួន ២១ពាន់លានរូប (ប្រហែល ៣៥៥លានដុល្លារ) ក្នុងមួយថ្ងៃ ខណៈ នៅខែមេសាឆ្នាំ២០២១ តួលេខនោះមានចំនួនតែ ២៧៤ពាន់លានរូប (ប្រហែល ៤.៦ពាន់លានដុល្លារ) ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ កាសែត Moscow Times
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 24, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក ហួត ហៃ អភិបាលរងនិងជាតំណាងឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនានារសៀលថ្ងៃទី២៣ឧសភា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មកាក សំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគម AIMF ដែលពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែ ឧសភា ក្រោមអធិបតីភាពឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)។ គួរបញ្ជាក់ថា៖ ទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មនេះសាងសង់លើផ្ទៃដី៣ហិកតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិចក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលនាប៉ែកខាងត្បូងឈៀងខាងលិច ដែលជាការរួមចំណែកកាត់ បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជុំវិញ










