- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 31, 2022 Khmernote
មនុស្សជាច្រើនតែងតែទទួលបានការយកចិត្តទុកដាក់ មើលថែផ្គត់ផ្គង់ និងលើកទឹកចិត្តពីគ្រួសាររបស់ពួកគេ តាំងពីក្មេងវ័យរហូតដល់ពេញវ័យចេញធ្វើការរកស៊ីក៏នៅតែមានអ្នកចាំជួយជ្រោមជ្រែង ប៉ុន្តែសម្រាប់អ្នកស្រី Bethenny Frankel ដែលបច្ចុប្បន្នជាសេដ្ឋីប្រាក់លានបង្កើតដោយខ្លួនឯង មិនធ្លាប់ទទួលបានរឿងទាំងនេះឡើយ។ អ្នកស្រី Bethenny បានឱ្យដឹងថា គាត់មិនមានអ្នកជួយជ្រោមជ្រែង ទំនុកបម្រុងនោះឡើយ គាត់ដឹងត្រឹមថា បើសិនជាគាត់ជួបបញ្ហាពេលគាត់ចាប់ផ្ដើមកសាងអាជីពរបស់ខ្លួន នោះគាត់នឹងត្រូវដេកក្នុងឡានដ៏ចាស់ ជាមួយនឹងកញ្ចក់ដែលខូចរបស់គាត់។ តែទោះជាយ៉ាងណាក្ដី វាមិនបានកើតឡើងនោះទេ ព្រោះគាត់តស៊ូ និងខិតខំធ្វើការណាស់ រហូតអាចក្លាយជាសហគ្រិនជោគជ័យ ១រូប និងបានបង្កើត Skinnygirl Liquor ដែលគាត់បានលក់ក្នុងតម្លៃ ១០០លានដុល្លារកាលពីឆ្នាំ២០១១។ Bethenny ជឿថាជោគជ័យ គឺអាចសម្រេចបានសម្រាប់អ្នកដែលខិតខំប្រឹងប្រែងខ្លាំង ហើយគាត់ក៏បានចែករំលែកផ្នត់គំនិតសំខាន់ៗមួយចំនួនដែលបានជួយឱ្យគាត់ មានថ្ងៃនេះ៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 31, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន ដែលក្នុងពេលនោះ កប៉ាល់ប្រមាណ ៩៣ភាគរយនៃកប៉ាល់ក្នុងតំបន់អាស៊ី អាចចូលចតនៅកម្ពុជាបាន។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់និងពិភពលោកទាំងមូល ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ ។ លោកបានបន្តថា ថ្នាក់ដឹកនាំកំពង់ផែ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់អភិវឌ្ឍកំពង់ផែ ឱ្យក្លាយទៅជាកំពង់ផែដែលអាចឱ្យនាវាធំៗលំដាប់ពិភពលោកចេញចូលបាន ដើម្បីទាក់ទាញវិនិយោគិនបន្ថែម និងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវសមុទ្រ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 31, 2022 Khmernote
លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកំពុងពិចារណាលើសំណើរបស់វិស័យឯកជនក្នុងការពន្យារពេល និងកាត់បន្ថយការប្រមូលពន្ធលើដី និងអគារ ដោយសារអាជីវកម្មកំពុងជួបបញ្ហាទ្វេដងដោយផលប៉ះពាល់នៃជំងឺរាតត្បាត និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ លោក Arkhom បាននិយាយថា លោកបានចាត់ឱ្យការិយាល័យគោលនយោបាយសារពើពន្ធធ្វើការវិភាគលើការប្រមូលពន្ធ បន្ទាប់ពីវិស័យឯកជនបានស្នើឱ្យមានការពន្យារពេល និងកាត់បន្ថយពន្ធ។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងមួយចំនួនដូចជា ទីក្រុងបាងកក បានពន្យារពេលការប្រមូលពន្ធពីខែមេសា ដល់ខែកក្កដា ដើម្បីបន្ធូរបន្ថយការលំបាករបស់ប្រជាជន។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០ រដ្ឋាភិបាលបានចេញការកាត់ពន្ធដី និងអាគារចំនួន ៩០% ដើម្បីសម្រាលបន្ទុកលើម្ចាស់ដី និងទីតាំងអគារ ដោយឥទ្ធិពលនៃជំងឺរាតត្បាតធ្ងន់ធ្ងរ។ ការកាត់បន្ថយពន្ធនេះ ចូលជាធរមានចាប់ពីឆ្នាំ ២០២០-២០២១ ប៉ុន្តែក្រសួងបានបដិសេធក្នុងការបន្តវាកាលពីឆ្នាំមុន។ ការកាត់បន្ថយពន្ធចំនួន ៩០%
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 31, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងលើកទឹកចិត្តឱ្យកសិករទាំងអស់នៅក្នុងខេត្ត គួរកែប្រែទម្លាប់ចាស់ ដោយងាកមកធ្វើវិធីទំនើប ដែលមានមន្ទីរពាណិជ្ជកម្មជួយបណ្តុះបណ្តាលនិងណែនាំ ធ្វើយ៉ាងណាឱ្យស្វាយមានគុណភាពល្អ ដើម្បីងាយស្រួលក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសបានតម្លៃខ្ពស់ ខណៈកសិករត្អូញត្អែរអំពីតម្លៃស្វាយធ្លាក់ចុះយ៉ាងខ្លាំង។ លោក ហ៊ីន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង មានប្រសាសន៍ នៅក្នុងកម្មវិធីសន្ទនាមតិនាថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២ ថា សម្រាប់ការនាំចេញទៅប្រទេសក្រៅ គេចង់បានស្វាយពីកម្ពុជាណាស់។ លោកថា តម្រូវការរបស់ កូរ៉េ ចិន ជប៉ុន ប្រទេសផ្សេងៗទៀតចង់បានផលិតផលខ្មែរ ព្រោះមិនសូវមានជាតិគីមី។ ជាធម្មតាស្វាយ កសិករប្រើគីមីតិចបំផុត កន្លែងខ្លះមិនប្រើទាំងជីផង ដោយសារតែពួក គាត់មិនបាញ់ថ្នាំសម្លាប់សត្វល្អិត ទើបមិនមានដង្កូវពេលជិតទុំ។ លោកបានថ្លែងឱ្យដឹងបន្តទៀតថា ៖«ដើម្បីឱ្យកសិផលស្វាយមានតម្លៃល្អ យើងគួរតែទៅខាងមន្ទីរពាណិជ្ជកម្ម
- អាជីវកម្មអាជីវកម្ម May 30, 2022 Khmernote
Big C Supercenter Plc ដែលជាប្រតិបត្តិករលក់រាយឈានមុខគេក្នុងប្រទេសថៃ បានទិញយក Kiwi Mart ដែលជាម៉ាតលក់រាយមួយនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ តាមសារព័ត៌មានដដែល Big C បានទិញយក Kiwi Mart តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា ដើម្បីពង្រឹងអាជីវកម្មលក់រាយរបស់ខ្លួននៅក្នុងប្រទេសជិតខាង។ យោងតាមលោក Gary Hardy ទីប្រឹក្សារបស់ Big C Supercenter ក្រុមហ៊ុន Big C Supercenter (Cambodia) បានឈានដល់កិច្ចព្រមព្រៀងទិញយក Kiwi
- អាជីវកម្មអាជីវកម្ម May 30, 2022 Khmernote
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Tesla នឹងមិនបង្កើតរោងចក្រផលិតក្នុងប្រទេសឥណ្ឌាឡើយ រហូតទាល់តែប្រទេសនេះត្រូវបានអនុញ្ញាតឱ្យលក់ និងផ្តល់សេវាកម្មរថយន្តនាំចូលក្នុងប្រទេសជាមុនសិន។ ឆ្លើយតបទៅនឹងបុគ្គលម្នាក់នៅលើ Twitter ដែលបានស្នើសុំឱ្យមានការអាប់ដេតព័ត៌មានអំពីរោងចក្រផលិត Tesla នៅក្នុងប្រទេសឥណ្ឌា លោក Musk បានឆ្លើយតបថា “Tesla នឹងមិនបើករោងចក្រផលិតនៅក្នុងទីតាំងណាមួយ ដែលយើងមិនត្រូវបានអនុញ្ញាតឱ្យលក់ និងផ្តល់សេវាកម្មរថយន្តជាមុនឡើយ”។ គួររម្លឹកថា Tesla និងរដ្ឋាភិបាលឥណ្ឌាបានចំណាយពេល ២ឆ្នាំដើម្បីវាយតម្លៃលើឱកាសសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដើម្បីចូលទៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក ប៉ុន្តែត្រូវនៅទ្រឹងដោយសារជាប់គាំង ខណៈរដ្ឋាភិបាលឥណ្ឌាបានទទូច ឱ្យក្រុមហ៊ុន Tesla ប្តេជ្ញាបើករោងចក្រផលិតក្នុងប្រទេស ដើម្បីឲ្យខ្លួនអាចដំឡើងរថយន្តក្នុងស្រុកក្នុងប្រទេស និងអនុវត្តតាមការយកពន្ធខ្ពស់ ទើបក្រុមហ៊ុនអាចលក់រថយន្តរបស់ខ្លួន។ លោក Nitin Gadkari រដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌាបាននិយាយនៅក្នុងព្រឹត្តិការណ៍មួយកាលពីខែមុនថា៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 30, 2022 Khmernote
អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាមកំពុងសម្លឹងមើលលទ្ធភាពក្នុងការធ្វើការរួមគ្នា ដំឡើងតម្លៃអង្ករ ដើម្បីបង្កើនអំណាចក្នុងការទិញរបស់ពួកគេនៅក្នុងទីផ្សារពិភពលោក។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បានជួបជាមួយមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ លោក Thanakorn បាននិយាយថា ពួកគេបានពិភាក្សាលើបញ្ហាជាច្រើន រួមទាំងការលើកកម្ពស់សន្តិសុខស្បៀង ដើម្បីបង្កើនតម្លៃកសិផល និងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មនៅក្នុងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ពួកគេក៏បានគិតគូរបង្កើនកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនកសិកម្ម ដើម្បីធានាការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៃផលិតផលដែលអាចខូចនៅលើគោក និងតាមផ្លូវសមុទ្ររវាងប្រទេសថៃ ឡាវ និងវៀតណាមទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត។ លោកបានបន្ថែមថា នាយករដ្ឋមន្ត្រី ប្រាយុធ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 30, 2022 Khmernote
ប្រទេសថៃ នឹងដាក់ដំណើរការរថយន្តក្រុងរត់លើផ្លូវពីប្រទេសថៃទៅកាន់ប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ ក្រុមហ៊ុនដឹកជញ្ជូនដែលគ្រប់គ្រងដោយរដ្ឋ នឹងដាក់រថយន្តក្រុងរត់លើផ្លូវចំនួន ១០ ពីប្រទេសថៃទៅឡាវចាប់បីថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ។ ជាមួយគ្នានេះដែរលោក Sanyalux Panwattanalikit ប្រធានក្រុមហ៊ុនដឹកជញ្ជូន បាននិយាយថា ផ្លូវចំនួន ៩ ទៀតនឹងត្រូវបន្ថែមទៅផ្លូវដែលបើកដំណើរការដំបូងគេគឺពី Mukdahan ទៅ Savannakhet ដែលបានបើកដំណើរការនៅថ្ងៃទី០៩ ខែឧសភា។ ផ្លូវថ្មីទាំងប្រាំបួនរួមមាន៖ ណងខៃ-វៀងច័ន្ទ,ឧដុង្គ-វៀងចន្ទន៍,អ៊ូប៊ុន រាជថានី-ប៉ាកសេ,ខនកែន-វៀងច័ន្ទ,បាងកក-វៀងច័ន្ទ,នគរភ្នំ-ថាខែក អាកាសយានដ្ឋានអន្តរជាតិ Udon Thani-Udon Thani-Nong Kha-Vang Vieng,ឈៀងរ៉ៃ-បរកែវ,លាវ-ហ្លួងព្រះបាង។ ជាមួយគ្នានេះដែរ










