ព័ត៌មានចុងក្រោយ
  • នាយករដ្ឋមន្រ្តីថៃ សម្លឹងមើលផែនការដំឡើងថ្លៃអង្ករជាមួយវៀតណាម ដើម្បីបង្កើនអំណាចរបស់ពួកគេក្នុងនាមជាប្រទេសនាំចេញអង្ករដ៏ធំរបស់ពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 30, 2022 Khmernote

    អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាមកំពុងសម្លឹងមើលលទ្ធភាពក្នុងការធ្វើការរួមគ្នា ដំឡើងតម្លៃអង្ករ ដើម្បីបង្កើនអំណាចក្នុងការទិញរបស់ពួកគេនៅក្នុងទីផ្សារពិភពលោក។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បានជួបជាមួយមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ លោក Thanakorn បាននិយាយថា ពួកគេបានពិភាក្សាលើបញ្ហាជាច្រើន រួមទាំងការលើកកម្ពស់សន្តិសុខស្បៀង ដើម្បីបង្កើនតម្លៃកសិផល និងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មនៅក្នុងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ពួកគេក៏បានគិតគូរបង្កើនកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនកសិកម្ម ដើម្បីធានាការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៃផលិតផលដែលអាចខូចនៅលើគោក និងតាមផ្លូវសមុទ្ររវាងប្រទេសថៃ ឡាវ និងវៀតណាមទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត។ លោកបានបន្ថែមថា នាយករដ្ឋមន្ត្រី ប្រាយុធ

  • ថៃ នឹងចាប់ផ្ដើមដំណើរការរថយន្ត​ក្រុងរត់លើផ្លូវទៅប្រទេសឡាវ ១០ខ្សែ នៅពាក់កណ្ដាលខែក្រោយនេះ ខណៈផ្លូវមកកម្ពុជា ២ខ្សែមិនទាន់បើកដំណើរការ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 30, 2022 Khmernote

    ប្រទេសថៃ នឹងដាក់ដំណើរការរថយន្តក្រុងរត់លើផ្លូវពីប្រទេសថៃទៅកាន់ប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ ក្រុមហ៊ុនដឹកជញ្ជូនដែលគ្រប់គ្រងដោយរដ្ឋ នឹងដាក់រថយន្តក្រុងរត់លើផ្លូវចំនួន ១០ ពីប្រទេសថៃទៅឡាវចាប់បីថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ។ ជាមួយគ្នានេះដែរលោក Sanyalux Panwattanalikit ប្រធានក្រុមហ៊ុនដឹកជញ្ជូន បាននិយាយថា ផ្លូវចំនួន ៩ ទៀតនឹងត្រូវបន្ថែមទៅផ្លូវដែលបើកដំណើរការដំបូងគេគឺពី Mukdahan ទៅ Savannakhet ដែលបានបើកដំណើរការនៅថ្ងៃទី០៩ ខែឧសភា។ ផ្លូវ​ថ្មី​ទាំង​ប្រាំបួន​រួមមាន​៖ ណងខៃ-វៀងច័ន្ទ,ឧដុង្គ-វៀងចន្ទន៍,អ៊ូប៊ុន រាជថានី-ប៉ាកសេ,ខនកែន-វៀងច័ន្ទ,បាងកក-វៀងច័ន្ទ,នគរភ្នំ-​ថាខែក អាកាសយានដ្ឋានអន្តរជាតិ Udon Thani-Udon Thani-Nong Kha-Vang Vieng,ឈៀងរ៉ៃ-បរកែវ,លាវ-ហ្លួងព្រះបាង។ ជាមួយគ្នានេះដែរ

  • អ្នកជំនាញអះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ May 28, 2022 Khmernote

    លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានអះអាងថា វិនិយោគិន បរទេសកំពុងសម្លឹងឃើញពីឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ក្រោយបើកដំណើរការនូវសង្គមសេដ្ឋកិច្ចឡើងវិញ ដែលបានផ្តល់នូវឱកាសច្រើនសម្រាប់ការវិនិយោគក្នុងវិស័យ ដីធ្លីនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងកម្មវិធីជួបជុំវិនិយោគិនបរទេស និងកម្ពុជា ប្រមាណ២០០នាក់ នៅសមាគម ពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា និងហុងកុង កាលពីថ្ងៃទី២៥ ខែឧសភា លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានបញ្ជាក់ថា ពេលវេលានេះ គឺជាឱកាសល្អសម្រាប់អ្នករកស៊ីក្នុងឧស្សាហ៍កម្មដីធ្លី អាចធ្វើការវិនិយោគក្នុងឧស្សាហ៍កម្មនេះកាន់តែល្អប្រសើរ ដោយសារតែការបន្តហូរចូលនៃវិនិយោគិនចិន ហុងកុង និងប្រទេសដទៃទៀតមកក្នុងទីផ្សារកម្ពុជា

  • ហាងគុយទាវនៅឈៀងម៉ៃល្បី ៣៤ឆ្នាំ លក់គុយទាវ ១ចាន ៤០០រៀល ប្រកាសមិនឡើងថ្លៃគុយទាវ ទោះគ្រឿងទេសឡើងថ្លៃខ្ពស់ខ្លាំងក៏ដោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 28, 2022 Khmernote

    ហាងគុយទាវនៅឈៀងម៉ៃ ដែលល្បីល្បាញដោយសារលក់គុយទាវមួយចានតម្លៃ ៣បាត (០.០៨ដុល្លារ ឬ ជិត ៤០០រៀល) បានសន្យាថា នឹងរក្សាតម្លៃទាបបែបនេះដដែល ទោះបីជាត្រូវខាតបង់ប្រាក់ចំណេញខ្លាំង ដោយសារតម្លៃគ្រឿងទេសដែលជាវត្ថុធាតុដើមឡើងថ្លៃខ្ពស់ក៏ដោយ។ លោក Thawat Pirata ដែលជាម្ចាស់ហាងបាននិយាយថា ហាងរបស់គាត់ដែលមានទីតាំងនៅស្រុក Muang ភាគខាងជើងនៃទីក្រុងនេះ មិនដែលជួបប្រទះនឹងការចំណាយខ្ពស់បែបនេះទេ ចាប់តាំងពីបើកឡើងមកកាលពី ៣៤ឆ្នាំមុន។ លោកបានបន្តថា ហាង​របស់​ខ្លួន​បាន​លក់​គុយទាវ​ក្នុង​តម្លៃ ៣បាត ក្នុង​មួយចាន ​អស់​រយៈពេល​ជាង ៣៤ ឆ្នាំ​មក​ហើយ គាត់មិន​ដែល​ឃើញវត្ថុ​ធាតុ​ដើមឡើង​ថ្លៃ​ខ្លាំង​បែបនេះនោះ​ទេ។ ហើយការឡើងថ្លៃនេះ នឹងធ្វើឱ្យហាង​ត្រូវបាត់​បង់​ប្រាក់​ចំណេញ​ជាង ៣០% នៅពេលដែលរក្សាតម្លៃដើមនៅដដែល។ លោកបានបន្ថែមថា

  • អគ្គនាយកដ្ឋានពន្ធដារ ប្រកាសចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2022 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២។ ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២ នេះដែរ នឹងត្រូវ​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ហើយ​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៣ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ និង​ធ្វើការ​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ​នេះ​។ យោងតាម អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្ដីណែនាំលេខ

  • ខឹងគេមើលងាយថាក្រ យុវតីចិត្តខ្លាំងបបួលមិត្តភក្កិចេញរកស៊ី ដោយមានទុនតែ ៧០០ដុល្លារ ឥលូវក្លាយជាថៅកែក្រុមហ៊ុនគ្រឿងសមុទ្រតម្លៃរាប់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 27, 2022 Khmernote

    Utari Octavianty គឺជាកូនអ្នកនេសាទ មានស្រុកកំណើតនៅ Kampung Bahru ដែលជាភូមិនេសាទដាច់ស្រយាលនៅភាគខាងកើតកោះ Kalimantan ប្រទេសឥណ្ឌូនេស៊ី ដែលមនុស្សជាច្រើនមិនមានលទ្ធភាពទទួលបានការអប់រំ។ បច្ចុប្បន្ននាងជាម្ចាស់គេហទំព័រមួយដែលជួយបំពេញតម្រូវការអាហារសមុទ្ររបស់អ្នកប្រើប្រាស់ និងភ្ជាប់ពួកវាជាមួយអ្នកនេសាទ ដែលមានតម្លៃរាប់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ទម្រាំទទួលបានជោគជ័យមកទល់សព្វថ្ងៃ នាងបានរៀបរាប់ប្រាប់ CNBC Make It ថា៖ “ខ្ញុំត្រូវបានគេធ្វើបាបដោយសារតែខ្ញុំមកពីភូមិនេសាទ ខ្ញុំមិនដូចមនុស្សដែលមានការអប់រំល្អនោះទេ ហើយមានការលំបាកផ្នែកហិរញ្ញវត្ថុទៀត”។ បើទោះបីជានាងបានទៅសាលារៀន តែនាងត្រូវបានមិត្តរួមថ្នាក់រើសអើងណាស់។ បទពិសោធន៍ជីវិតទាំងនេះហើយបានដុតភ្លើងនៅក្នុងខ្លួននាង ហើយធ្វើឱ្យនាងតាំងចិត្តយ៉ាងមុតមាំថា នាងនឹងធ្វើឱ្យភូមិរបស់នាងត្រូវបានគេស្គាល់ថា ជាភូមិដែលមានសក្ដានុពលបំផុត មិនមែនជាភូមិក្រីក្រនោះទេ។ ជាមួយភាពឈឺចាប់ និងការតាំងចិត្តខ្ពស់ ពាក្យមើលងាយមិនអាចបំបាក់នាងបានឡើយ មានតែជម្រុញទឹកចិត្តនាងពីមួយថ្ងៃទៅមួយថ្ងៃ ជាលទ្ធផលនៅក្នុងឆ្នាំ​២០១៥

  • ក្រុមហ៊ុនចិនមួយ បានបោះទុនវិនិយោគ ៣០០លានដុល្លារ សង់រោងចក្រផលិតសំបកកង់នៅកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 27, 2022 Khmernote

    មួយរយៈចុងក្រោយនេះ ឃើញថាប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើននៅតាមបណ្ដាខេត្តដែលមានសក្ដានុពល ជាពិសេសគឺខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនចិនមួយឈ្មោះថា JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD បាននិងកំពុងសាងសង់រោងចក្រផលិតសំបកកង់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោងនេះ គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគដល់ទៅ ៣០០លានដុល្លារ ហើយអាចបង្កើតឱកាសការងារក្នុងតំបន់បានសរុប ១៦០០កន្លែងនៅពេលសាងសង់រួច។ សូមបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមានលក្ខណៈសម្គាល់នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលកសាងរួមគ្នាដោយចិននិងកម្ពុជា។ បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំងនៅទីនោះ ដោយបានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។ ទន្ទឹមនឹងនេះនៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនឡើងដល់ ៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី ៨ម៉ឺនដល់ ១០ម៉ឺននាក់៕ អត្ថបទ៖

  • មហាសេដ្ឋីអ៊ុយក្រែន គ្រោងនឹងប្ដឹងប្រទេសរុស្ស៊ីជុំវិញការខាតបង់ដ៏ធំមួយ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 27, 2022 Khmernote

    មហាសេដ្ឋីអ៊ុយក្រែន ​លោក Rinat Akhmetov គ្រោងប្ដឹងប្រទេសរុស្ស៊ីជុំវិញការខាតបង់ចំនួន ១៧ ទៅ ២០ពាន់លានដុល្លារ ដែលបណ្ដាលមកពីការទម្លាក់គ្រាប់បែកលើរោងចក្រដែកដែលមហាសេដ្ឋីរូបនេះកាន់កាប់នៅទីក្រុង Mariupol។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ តាមប្រភពដដែល រោងចក្រផលិតដែក Azovstal បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងរបស់រុស្ស៊ី បន្ទាប់ពីរោងចក្រដ៏ធំនេះ បានក្លាយជាបន្ទាយការពារចុងក្រោយនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង។ ជាមួយគ្នានេះដែរ រោងចក្រ Illich Steel និង Iron Works ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីខាងលើ ក៏ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ អំឡុងពេលការបាញ់ផ្លោងរបស់រុស្ស៊ីលើ Mariupol ។ លោក Akhmetov ដែលជាម្ចាស់ក្រុមហ៊ុនដែកដ៏ធំបំផុតរបស់អ៊ុយក្រែន