- អាជីវកម្មអាជីវកម្ម June 6, 2022 Khmernote
ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ប្រទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Xiaomi បានចាប់ផ្ដើមផលិត និងចែកចាយស្មាតហ្វូនដែលផលិតនៅក្នុងប្រទេសវៀតណាមជាលើកដំបូង។ ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាមដោយក្រុមហ៊ុន DBG Technology ដែលជាសាខារបស់ក្រុមហ៊ុន DBG Electronics Investment Limited របស់ហុងកុងនៅរោងចក្រមួយនៅភាគខាងជើងខេត្ត Thai Nguyen ។ តំណាងក្រុមហ៊ុន Xiaomi Vietnam បាននិយាយថា ក្រៅពីការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក ឧបករណ៍ទាំងនោះក៏នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងប្រទេសម៉ាឡេស៊ី និងប្រទេសថៃផងដែរ។ ជាមួយគ្នានេះ លោក Nguyen Duc Trong នៃក្រុមហ៊ុន Digiworld
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 6, 2022 Khmernote
អាវប៉ាក់ប្រពៃណីដែលពាក់ដោយប្រធានធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានតម្លៃរហូតដល់ ១០ម៉ឺនដុល្លារ បន្ទាប់ពីត្រូវបានយកមកដាក់ដេញថ្លៃនៅក្នុងកម្មវិធីមួយ ដើម្បីជួយប្រទេសអ៊ុយក្រែនការពារ និងកសាងប្រទេសឡើងវិញពីសង្រ្គាម។ ការដេញថ្លៃនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងសុក្រ ដែលចំថ្ងៃគម្រប់ ១០០ថ្ងៃចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានទៅលើអ៊ុយក្រែន។ លោក Volodymyr Zelenskyy នៅក្នុងសារវីដេអូមួយបានថ្លែងអំណរគុណដល់អ្នកចូលរួម ដោយបាននិយាយថា ព្រឹត្តិការណ៍នេះមិនត្រឹមតែសម្រាប់ការរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដើម្បីបញ្ជាក់ដល់ប្រទេសរុស្ស៊ីថា អំពើអាក្រក់នឹងមិនឈ្នះនោះទេ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ុយក្រែនស្ថិតក្នុងចំណោមអ្នករៀបចំក្នុងកម្មវិធីដេញថ្លៃខាងលើនេះ ដោយប្រធានាធិបតីបានបើកដំណើរការគេហទំព័រប្រមូលថវិកាក្នុងខែឧសភា ដើម្បីប្រមូលអំណោយសប្បុរសធម៌សម្រាប់អ៊ុយក្រែន ហើយរហូតមកដល់ពេលនេះជាង ៥០លានដុល្លារត្រូវបានបរិច្ចាគ៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 4, 2022 Khmernote
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា នឹងកាត់បន្ថយបុគ្គលិក ១០% នៃចំនួនបុគ្គលិកទាំងអស់នៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នេះបើតាមសារព័ត៌មាន Reuters។ មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ បានផ្ញើសារទៅកាន់បុគ្គលិកជាន់ខ្ពស់របស់ខ្លួនតាមអ៉ីមែលកាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងពីកង្វល់របស់គាត់អំពីសេដ្ឋកិច្ច ហើយបានប្រាប់ឱ្យពួកគេផ្អាកការជួលបុគ្គលិកថ្មីទាំងអស់នៅគ្រប់រោចក្រ និងក្រុមហ៊ុនរបស់ខ្លួនទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ Musk បានផ្ញើអ៉ីមែល ១ផ្សេងទៀតទៅកាន់និយោជិតកាលពីថ្ងៃសុក្រ ដោយនិយាយថា ក្រុមហ៊ុន Tesla នឹងកាត់បន្ថយចំនួនប្រាក់ខែចំនួន ១០ភាគរយ ដោយសារបុគ្គលិកច្រើនលើសលប់នៅក្នុងតំបន់ជាច្រើន។ ប៉ុន្តែលោកបានមាននិយាយាថា ចំនួនអ្នកថែមម៉ោងនឹងកើនឡើង។ គួរបញ្ជាក់ផងដែរថា ទស្សនវិស័យដ៏អាក្រក់នេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីមហាសេដ្ឋីបានប្រាប់បុគ្គលិកឱ្យត្រឡប់ទៅកន្លែងធ្វើការ ឬឈប់ពីក្រុមហ៊ុនបើមិនចង់មកធ្វើការនៅក្រុមហ៊ុន ហើយបន្ថែមការព្រមានកាន់តែខ្លាំងឡើងទៅអ្នកដឹកនាំអាជីវកម្មអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ Musk
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 4, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញការនាំចេញផលិតផលកសិកម្មបន្ថែមទៀត ទៅកាន់ប្រទេសបារាំង និងប្រទេសអឺរ៉ុបដទៃទៀត ស្របពេលដែលប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហ ប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែមទៀត។ ក្នុងជំនួបជាមួយនឹង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា កាលពីថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ថ្វីបើស្ថានភាពជំងឺកូវីដ- ១៩ មានលក្ខណៈប្រសើរឡើងវិញ តែការនាំចេញកសិផលមួយចំនួនរបស់កម្ពុជា នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 4, 2022 Khmernote
ការសម្រេចចិត្តចុងក្រោយរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការនាំចូលប្រេងភាគច្រើនពីប្រទេសរុស្ស៊ី ដោយសារតែការលុកលុយរបស់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃថាមពលនៅតែកើនឡើងរយៈពេល ១-២ឆ្នាំទៀត នេះបើយោងតាមការលើកឡើងរបស់លោក Kobsak Pootrakul អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃធនាគារ Bangkok Bank។ លោកបាននិយាយថា ការហាមឃាត់ចុងក្រោយរបស់សហភាពអឺរ៉ុបលើការនាំចូលប្រេងពីរុស្ស៊ីភាគច្រើន នឹងដាក់សម្ពាធកាន់តែខ្លាំងលើតម្លៃថាមពល និងស្បៀងអាហារពិភពលោក ដែលនៅទីបំផុតនឹងជំរុញឱ្យអតិផរណាទាំងមូលកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះលោកបានបន្តថា តម្លៃប្រេងពិភពលោកបានកើនឡើងយ៉ាងឆាប់រហ័សដល់ ១២០ដុល្លារក្នុងមួយបារ៉ែល ហើយអាចឡើងដល់ ១៥០ដុល្លារក្នុងពេលឆាប់ៗនេះ ដោយសារតែប្រទេសរុស្ស៊ីផ្គត់ផ្គង់ប្រហែល ១០% នៃការប្រើប្រាស់ប្រេងរបស់ពិភពលោក។ មិនត្រឹមតែប្រេងនោះទេ តម្លៃជីនៅលើសកលក៏កើនឡើងដែរ ដោយសាររុស្ស៊ីផ្គត់ផ្គង់ជីអ៊ុយរ៉េ ១៤% ហើយរួមគ្នាជាមួយប្រទេសបេឡារុស្ស រុស្ស៊ីផ្គត់ផ្គង់ប៉ូតាស្យូម ៤១% ដែលធ្វើឱ្យតម្លៃជីត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងកម្រិតខ្ពស់ក្នុងរយៈពេលវែង ។
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 3, 2022 Khmernote
លោក Steve Jobs ស្ថាបនិកនៃក្រុមហ៊ុន Apple ត្រូវបានគេតាំងនាមឲ្យជាច្រើនរាប់មិនអស់ ដើម្បីពិពណ៌នាអំពីគាត់ ដូចជា បុរសឆ្កួតតែឆ្លាត មេដឹកនាំដ៏ល្អបំផុត ឬ បុរសដែលមានទេពកោសល្យមិនធម្មតាជាដើម។ លើសពីនេះ លោក Steve Jobs គឺជាអ្នកធ្វើបដិវត្ត គាត់បានផ្លាស់ប្តូរទីផ្សារធំៗ ចំនួន ៦ រួមមាន កុំព្យូទ័រផ្ទាល់ខ្លួន ភាពយន្តជីវចល តន្រ្តី ទូរស័ព្ទ កុំព្យូទ័រថេប្លេត និងការបោះពុម្ពឌីជីថល។ ក្រៅពីសមិទ្ធិផលដ៏អស្ចារ្យ ដែលបន្សល់ទុកមកដល់បច្ចុប្បន្ននេះ កំពូលអ្នកបង្កើតបច្ចេកវិទ្យារូបនេះ បានផ្ដល់ និងបន្សល់ នូវមេរៀន ការណែនាំ
- អាជីវកម្មអាជីវកម្ម June 3, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថាក្រុមហ៊ុន Apple នឹងផលិត iPad របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរការផលិត iPad មួយចំនួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺ កូវីដ-១៩ យ៉ាងតឹងរ៉ឹងនៅក្នុង និងជុំវិញទីក្រុងសៀងហៃ ដែលនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនខែ។ យ៉ាងណាមិញ ក្រុមហ៊ុន BYD របស់ប្រទេសចិន ដែលជាក្រុមហ៊ុនដំឡើង iPad ឈានមុខគេមួយបានជួយ Apple បង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសវៀតណាម ហើយឆាប់ៗនេះអាចចាប់ផ្តើមផលិតថេប្លេតល្បីៗមួយចំនួននៅទីនោះ។ ជាមួយគ្នានេះ iPad
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 3, 2022 Khmernote
មហាសេដ្ឋី Mark Zuckerberg ត្រូវបាត់បង់បុគ្គលិកដៃស្ដាំ ហើយក៏ជាបុគ្គលិកស្រីឆ្នើម និងជួយរកចំណូលឱ្យក្រុមហ៊ុនបានច្រើនបំផុត។ លោកស្រី Sheryl Sandberg កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសលាលែងពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook ក្រោយធ្វើការជាមួយក្រុមហ៊ុននេះអស់ប្រមាណ ១៤ឆ្នាំ។ នាយកប្រតិបត្តិវ័យ ៥២ឆ្នាំរូបនេះ បានធ្វើការជាមួយក្រុមហ៊ុន Facebook តាំងពីឆ្នាំ២០០៨ ហើយគាត់បានមើលការខុសត្រូវលើការងាររបស់ខ្លួន និងជួយក្រុមហ៊ុនជាច្រើនរាប់ចាប់ពី ការបោះផ្សាយមូលបត្រជាសាធារណៈជាលើកដំបូង (IPO) ក្នុងឆ្នាំ២០១២ រហូតឡើងដល់តម្លៃ ១ទ្រីលានដុល្លារកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ពេលកំពុងបម្រើការជាស្ត្រីដៃស្តាំរបស់ Mark Zuckerberg លោកស្រី










