ព័ត៌មានចុងក្រោយ
  • ភ្ញៀវទេសចរវៀតណាម និងថៃ នឹងក្លាយជាភ្ញៀវទេសចរជួរមុខគេ មកទស្សនាកម្ពុជាក្នុងឆ្នាំ ២០២២នេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រធានសមាគមទេសចរណ៍ថា ភ្ញៀវទេសចរវៀតណាម និងថៃ នឹងក្លាយជា ភ្ញៀវទេសចរជួរមុខគេ ក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន ដែលមកទស្សនាកម្ពុជាច្រើនជាងគេ បន្ទាប់ពីមន្ត្រីជំនាញក្នុងឧស្សាហ៍កម្មនេះ ព្យាករណ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ នឹងកើនដល់១លាននាក់នៅឆ្នាំ២០២២នេះ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានឱ្យដឹង នៅថ្ងៃអង្គារ ទី២៤ ខែឧសភានេះថា ក្រោយការសម្រួលនូវល័ក្ខខ័ណ្ឌធ្វើដំណើរ ក៏ដូចជា ដកចេញនូវរបាំងធ្វើតេសសុខភាពកូវីដ១៩ រួមជាមួយនឹងការបើកនូវជើងហោះហើរឡើងវិញ ជាបន្តបន្ទាប់នោះ កម្ពុជា ទទួលបាននូវកំណើនភ្ញៀវទេសចរកើនឡើងជាហូរហែ ហើយក្នុង នោះយើងសង្កេតឃើញថា ទេសចរវៀតណាម និងថៃ ឈរនៅជួរមុខគេដែលធ្វើដំណើរ មកកាន់កម្ពុជា ស្របពេលដែលប្រទេសទាំងពីរនេះ

  • អ្នកជីកត្បូងម្នាក់ ក្លាយជាសេដ្ឋីប្រាក់លានភ្លាមៗ ក្រោយលក់ត្បូងថ្ម ២ដុំ ហើយថានឹងយកលុយលក់បានទៅសង់សាលារៀន និងផ្សារទំនើបសម្រាប់ក្មេងៗក្នុងសហគមន៍ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 24, 2022 Khmernote

    ត្រឹមពេលតែមួយយប់អ្នកជីករករ៉ែជនជាតិ​តង់ហ្សានី ម្នាក់បានក្លាយជាមហាសេដ្ឋីប្រាក់លាន ដោយសារលក់ត្បូងថ្មឈ្មោះថា Tanzanite ដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសតង់ហ្សានី ក្នុងតម្លៃ ៣.៤ លានដុល្លារ នេះបើយោងតាមរបាយការណ៍ការប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ បើតាម BBC បានរាយការណ៍ថា ត្បូងថ្មទាំងពីរនោះ មួយមានទម្ងន់ ៩.២គីឡូក្រាម និងមួយទៀតទម្ងន់ ៥.៨គីឡូក្រាម ដោយបានជីកយកមកកាលពីសប្តាហ៍មុន ហើយបានលក់វាកាលពីថ្ងៃពុធនៅឯព្រឹត្តិការណ៍ពាណិជ្ជកម្មមួយក្នុងតំបន់ Manyara ។ លោក Laizer ដែលត្រូវបានគេរាយការណ៍ថាជាឪពុកដែលមានកូនជាង ៣០នាក់បានប្រាប់ BBC ថា គាត់គ្រោងនឹងប្រើប្រាស់ប្រាក់នេះ ដើម្បីសាងសង់ផ្សារទំនើប និងសាលារៀននៅក្នុងសហគមន៍របស់គាត់នៅ Simanjiro ស្រុក Manyara។ អ្នកជីករ៉ែខ្នាតតូចរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖

  • Starbucks ប្រកាសថានឹងចាកចេញពីទីផ្សាររុស្ស៊ី បិទហាង ១៣០ទីតាំងចោល ក្រោយឈរជើងនៅទីនោះអស់ជិត ១៥ឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 24, 2022 Khmernote

    ក្រុមហ៊ុន Starbucks Corp បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ថា ខ្លួននឹងចាកចេញពីទីផ្សាររុស្ស៊ី បន្ទាប់ពីបើកដំណើរនៅទីនោះអស់រយៈពេលជិត ១៥ឆ្នាំ។ យីហោកាហ្វេដ៏ល្បីល្បាញមួយនេះ បានសម្រេចចិត្តដើរចេញពីរុស្ស៊ីបន្ទាប់ពីក្រុមហ៊ុន McDonald’s Corp ដែលបានប្រកាសចាកចេញពីរុស្ស៊ីកាលពីសប្ដាហ៍មុន។ Starbucks ដែលមានមូលដ្ឋាននៅទីក្រុង Seattle មានហាងចំនួន ១៣០ នៅក្នុងប្រទេសរុស្ស៊ី ដែលដំណើរការដោយក្រុមហ៊ុន Alshaya Group ក្រោមអាជ្ញាប័ណ្ណរបស់ខ្លួន ជាមួយនឹងបុគ្គលិកជិត ២,០០០ នាក់នៅក្នុងប្រទេស។ ការសម្រេចចិត្តរបស់យីហោនេះក្នុងការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី គឺខុសពីវិធីសាស្រ្តដែលក្រុមហ៊ុនបរទេសមួយចំនួនបានអនុវត្ត។ គួរបញ្ជាក់ថា កាលពីខែមីនា កន្លងទៅ ក្រុមហ៊ុន

  • Ferrucio Lamborghini ច្នៃពាក្យមើលងាយថាជាកូនអ្នកស្រែ មកបង្កើតក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់ពាន់លានដុល្លារនាពេលបច្ចុប្បន្ន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 24, 2022 Khmernote

    មិនមានមនុស្សច្រើនទេដែលដឹងថា ក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់ពាន់លានដុល្លារនាពេលបច្ចុប្បន្នផ្ដើមចេញពីក្រុមហ៊ុនផលិតត្រាក់ទ័រ។ មូលហេតុនៃការផ្លាស់ប្ដូរពីយានយន្តកសិកម្មទៅជារថយន្តទំនើបបណ្ដាល​មកពីជម្លោះជាមួយនឹងលោក Enzo Ferrari ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៉ីតាលីលំដាប់ខ្ពស់។ Ferrucio Lamborghini គឺជាបុរសសាមញ្ញម្នាក់ដែលកើតក្នុងគ្រួសារដែលប្រកបរបរដាំផ្លែទំពាំងបាយជូរដើម្បីចិញ្ចឹមជីវិត តែដោយសារចំណេះដឹង និងចំណាប់អារម្មណ៍ខាង​មេកានិចរបស់គាត់ នៅទីបំផុតបាននាំឲ្យគាត់ឈានជើងរកស៊ីធ្វើត្រាក់ទ័រ។ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ ទិន្នផលឧស្សាហកម្មរបស់ប្រទេសអ៉ីតាលីភាគច្រើនទាក់ទងនឹងតម្រូវការសង្រ្គាម ដោយមិនយកចិត្តទុកដាក់លើតម្រូវការផ្សេងទៀតដូចជា ឧបករណ៍កសិកម្មឡើយ។ នេះជាមូលហេតុដែលបន្ទាប់ពីសង្គ្រាម និងដោយសារតែគំនិតផ្តួចផ្តើមកំណែទម្រង់ក្រោយសង្គ្រាម ការផលិតត្រាក់ទ័ររបស់ Ferrucio បានក្លាយជាការពេញនិយម និងរកចំណូលបានច្រើន។ ខណៈដែលអាជីវកម្មកំពុងដំណើរការល្អ ប៉ុន្មានឆ្នាំក្រោយមកគាត់បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្សេងៗថែមទៀតដែលជា ក្រុមហ៊ុនផលិតម៉ាស៊ីនកម្តៅដោយប្រេង និងម៉ាស៊ីនត្រជាក់។ ជាមួយគ្នានេះបន្ទាប់ពីរកស៊ីកាក់កបទៅៗ Ferrucio Lamborghini បានទិញឡានម៉ាក Ferrari ដោយសារគាត់ចូលចិត្តឡានប្រភេទនេះ

  • មិនធម្មតាទេ ប្រទេសរុស្ស៊ី ចំណាយ ១ម៉ោងជាង ១៥លានដុល្លារ សម្រាប់ការឈ្លានពានទៅលើអ៊ុយក្រែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 24, 2022 Khmernote

    យោងតាមការចុះផ្សាយសារព័ត៌មាន newsweek បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានចំណាយប្រាក់ប្រហែល ១៥.៥​ លានដុល្លារក្នុងមួយម៉ោង សម្រាប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ តួលេខនេះ ត្រូវបានបង្ហាញដោយក្រសួងហិរញ្ញវត្ថុរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ។ សហព័ន្ធថវិការបស់ប្រទេសរុស្ស៊ីក្នុងខែមេសា បានបង្ហាញថា ទឹកប្រាក់ចំនួន ៦២៨ពាន់លានរូប (ប្រហែល ១១ពាន់លានដុល្លារ) ត្រូវបានចំណាយលើវិស័យការពារជាតិ ដោយចែកទៅរុស្ស៊ីត្រូវចំណាយលើវិស័យនេះចំនួន ២១ពាន់លានរូប (ប្រហែល ៣៥៥លានដុល្លារ) ក្នុងមួយថ្ងៃ ខណៈ នៅខែមេសាឆ្នាំ២០២១ តួលេខនោះមានចំនួនតែ ២៧៤ពាន់លានរូប (ប្រហែល ៤.៦ពាន់លានដុល្លារ) ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ កាសែត Moscow Times

  • កម្ពុជា នឹងមានស្ថានីយ៍ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់លើផ្ទៃដី ៣ ហិកតា នៅក្នុងរាជធានីភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 24, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក ហួត ហៃ អភិបាលរងនិងជាតំណាងឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនានារសៀលថ្ងៃទី២៣ឧសភា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មកាក សំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគម AIMF ដែលពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែ ឧសភា ក្រោមអធិបតីភាពឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)។ គួរបញ្ជាក់ថា៖ ទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មនេះសាងសង់លើផ្ទៃដី៣ហិកតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិចក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលនាប៉ែកខាងត្បូងឈៀងខាងលិច ដែលជាការរួមចំណែកកាត់ បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជុំវិញ

  • ចង់ផ្លាស់ប្តូរពិភពលោក? មហាសេដ្ឋី Bill Gates ប្រាប់ឱ្យយុវជនជំនាន់ក្រោយត្រូវធ្វើរឿង ២នេះ គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ May 23, 2022 Khmernote

    លោក Bill Gates ត្រូវបានគេស្គាល់ថាជាអ្នកមានបំផុតនៅក្នុងពិភពលោក ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនតែប៉ុណ្ណោះគាត់ក៏ជាសប្បុរសជនដ៏ល្បីល្បាញម្នាក់ដែលតែងតែបរិច្ចាគដល់ស្ថាប័នសប្បុរសធម៌មួយចំនួន។ ក្រៅពីកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយទាំងនេះ លោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងការនិយាយពីគ្រោះមហន្តរាយនានា និងដំបូន្មានអប់រំទៅដល់មនុស្សជុំវិញពិភពលោក។ យ៉ាងណាមិញនៅក្នុងវគ្គ Reddit “Ask Me Anything” លើកទី១០ កាលពីថ្ងៃព្រហស្បតិ៍ ថ្មីៗនេះ លោក Bill Gates ត្រូវបានគេសួរថា តើគាត់នឹងផ្ដល់ដំបូន្មានអ្វីខ្លះ ដល់យុវជនជំនាន់ក្រោយ ដែលចង់ក្លាយជាអ្នកមានឥទ្ធិពលនៅលើពិភពលោក? ជាការឆ្លើយតប មហាសេដ្ឋីលំដាប់ទី៤ លើពិភពលោករូបនេះ បានប្រាប់ឱ្យយុវជនវ័យក្មេងធ្វើរឿងធំៗចំនួន ២ ក្នុងនោះទី១ គឺអានសៀវភៅអោយបានច្រើន

  • យីអ៊ុនដាក់ណាស់! ត្រឹមពេលតែមួយថ្ងៃ មហាសេដ្ឋី Elon Musk របូតទ្រព្យ ១០ពាន់លានដុល្លារបន្ថែមទៀត បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 23, 2022 Khmernote

    ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla​ លោក Elon Musk បានបាត់បង់ទ្រព្យសម្បត្តិសុទ្ធចំនួន ១០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការប្ដឹងតវ៉ាលើរូបគាត់ទាក់ទងនឹងបទល្មើសផ្លូវភេទ។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg លោក Elon Musk មានទ្រព្យសម្បត្តិប្រមាណ ២១២ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែចំនួននេះ ត្រូវធ្លាក់ចុះមកត្រឹម ២០១ពាន់លានដុល្លារ បន្ទាប់ពីព័ត៌មាននៃការចោទប្រកាន់នេះ បានបែកធ្លាយកាលពីយប់ថ្ងៃព្រហស្បតិ៍ដដែលនោះ។ យោងតាមរបាយការណ៍របស់ Insider បានឱ្យដឹងថា SpaceX ដែលជាក្រុមហ៊ុនអាកាសចរណ៍បង្កើតឡើងដោយ Musk បានចំណាយប្រាក់ ២៥០,០០០ ដុល្លារទៅអ្នកបម្រើលើយន្តហោះ ដើម្បីដោះស្រាយការប្ដឹងទាក់ទងនឹងរឿងផ្លូវភេទរបស់ Musk ក្នុងឆ្នាំ