ដំណឹងល្អដើមខែថ្មី! រដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២ និងប្រកាសបើកការ​ដ្ឋាន​ស្ថាបនា​ផ្លូវថ្មីមួយខ្សែទៀត
សេដ្ឋកិច្ច June 1, 2022 Khmernote

យោងតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញបាន សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​លេខ​១០៨០ ចាប់ពី​មហាវិថី ឈ្នះ ឈ្នះ ដល់ផ្លូវ​លេខ​៤២ ស្ថិតនៅសង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ស្នោរ ខណ្ឌ​កំបូល និង​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែលមាន​ប្រវែង​៦.៤៩០​ម៉្រែត ទទឹង១២ម៉ែត្រ។

ក្នុងឱកាសនោះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បាន ប្រកាស​បើកការ​ដ្ឋាន​ស្ថាបនា​ផ្លូវមួយ​ខ្សែថ្មីប្រវែង ១.៥០០​ម៉្រែត ទទឹង១២​ម៉្រែត ចាប់​ពី​ចំនុច​ស្ពាន​វត្ត​ភ្នៀត ស្ថិតនៅសង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ លីនី