ព័ត៌មានចុងក្រោយ
  • មហាសេដ្ឋី Jack Ma ណែនាំឱ្យរៀនមុខវិជ្ជានេះ ប្រសិនបើចង់បានការងារដែលមានប្រាក់ខែខ្ពស់នាពេលអនាគត បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 29, 2022 Khmernote

    លោក Jack Ma ​ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba បានមើលឃើញពីការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅយុគ្គសម័យថ្មីនេះ។ មហាសេដ្ឋីរូបនេះបានប្រាប់ CNBC ថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ បញ្ញាសិប្បនិម្មិតនឹងខ្លាំង ហើយត្រូវប៉ាន់ជាងចំណេះដឹងរបស់មនុស្ស ហេតុដូច្នេះនឹងនាំឱ្យបាត់បង់ការងារ ប៉ុន្តែប្រសិនបើមនុស្សមួយចំនួនចេះចាប់យកឱកាសនេះ នឹងក្លាយជាអ្នកមានហើយទទួលបានជោគជ័យថែមទៀត។ កំពូលអ្នកជំនួញចិនរូបនេះ បានបន្ថែមទៀតថា៖ ” ចំណុចស្នូលនៃយុគសម័យថ្មីនៃបច្ចេកវិទ្យាដែលឈានចូលមកដល់យ៉ាងឆាប់រហ័ស គឺទិន្នន័យ។ ហើយការព្យាករណ៍របស់គាត់សម្រាប់ទីផ្សារការងារនាពេលអនាគត ជំនាញដែលភ្ជាប់ជាមួយនឹងទិន្នន័យ និងការវិភាគរបស់វានឹងមានតម្លៃយ៉ាងខ្លាំង។ ពិភពលោកនឹងក្លាយជាទិន្នន័យ ហើយទិន្នន័យនឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សនាពេលអនាគត”។ គួរឱ្យដឹងថា លោក Jack Ma មិនមែនជាមនុស្សតែម្នាក់ទេដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃទិន្នន័យ សូម្បីតែស្ថាបនិក និងនាយកក្រុមហ៊ុនធំៗដូចជា៖ លោក

  • ស្ងាត់ៗ! ថៃបោះជំហានចូលពិភព metaverse ក្រោមគម្រោង “durian metaverse” ដែលអាចឱ្យភ្ញៀវទេសចរណ៍កម្សាន្ត និងទិញលក់ចម្ការទុរេនបាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 29, 2022 Khmernote

    ខណៈពេលដែលក្រុមហ៊ុនលំដាប់ពិភពលោកធំៗជាច្រើនបោះជំហានចូលពិភព metaverse អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) កាលពីថ្ងៃព្រហស្បតិ៍បានបើកដំណើរការ “durian metaverse” នៅលើពិភពសិប្បនិម្មិតដែលកំពុងល្បីល្បាញរបស់ក្រុមហ៊ុន meta។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា “durian metaverse” ជាកម្មវិធីដំបូងបង្អស់របស់ថៃ ដែលផ្ដល់នូវដំណើរទេសចរណ៍និម្មិតនៃចម្ការទុរេន និងឱកាសធ្វើជាម្ចាស់ចម្ការទុរេននៅលើ metaverse ផងដែរ។ អភិបាល TAT លោក Yuthasak Supasorn បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ទីភ្នាក់ងាររបស់គាត់បានឃើញឱកាសមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែងលើវិស័យទេសចរណ៍របស់ប្រទេស។ លោក Yuthasak បានបន្តថា គម្រោង

  • សេដ្ឋីឥណ្ឌា Adani ពីបុគ្គលិកតម្រៀបគ្រាប់ពេជ្រឲ្យគេ រហូតក្លាយជាមហាសេដ្ឋីលំដាប់លេខ៥ លើពិភពលោក ដែលទ្រព្យកើនឡើងលឿនខ្លាំង ត្រឹម២ឆ្នាំ រកបានជាង១០០ពាន់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 29, 2022 Khmernote

    លោក Gautam Adani គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍ដំណើរការអាជីវកម្មលើវិស័យថាមពល ការជីកយករ៉ែ ការគ្រប់គ្រងកំពង់ផែ និងប្រតិបត្តិការព្រលានយន្តហោះ។ ក្រៅពីនេះ Adani Group កាន់កាប់កំពង់ផែពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា និងមានភាគហ៊ុន ៧៤% នៅក្នុងព្រលានយន្តហោះអន្តរជាតិ Mumbai។ នាពេលថ្មីៗនេះទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះបានកើនឡើងដល់ ១២២ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់​ វ៉ាដាច់លោក Warren Buffett និង Larry Page ក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកទី៥ និងជាអ្នកមានជាងគេបំផុតនៅឥណ្ឌា នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។ មុនពេលក្លាយជាអ្នកជំនួញ ហើយទទួលបានងារជាមហាសេដ្ឋីលំដាប់ពិភពលោកនាបច្ចុប្បន្ននេះ

  • ក្រុមហ៊ុន Apple កំពុងល្វីងមុខ ក្រោយសម្លឹងឃើញបញ្ហាធំៗជាច្រើនដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ និងការលក់កាន់តែខ្លាំងជាងមុន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 29, 2022 Khmernote

    ក្រុមហ៊ុន Apple Inc កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា បានព្យាករណ៍ពីបញ្ហាកាន់តែធំដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ និងការលក់របស់ខ្លួនក្នុងនោះមានដូចជា ការផ្អាកផលិតកម្ម និងតម្រូវការនៅប្រទេសចិនដោយសារជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន ដែលក្រុមហ៊ុនសម្លឹងឃើញថាជាទីផ្សារដែលត្រូវពង្រីកខ្លួន បានធ្វើឱ្យការលក់ និងកំណើនសេវាកម្មយឺត។ ក្រៅពីបញ្ហាប្រឈមធំៗខាងលើ ភាគហ៊ុនក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោកមួយនេះ ក៏បានធ្លាក់ចុះ ២.២ ភាគរយនៅក្នុងការជួញដូរ បន្ទាប់ពីនាយកប្រតិបត្តិ បានបង្ហាញនូវទស្សនវិស័យមិនល្អរបស់ពួកគេនៅក្នុងសន្និសីទមួយតាមរយៈវិដេអូខល។ ក្នុងនោះ ប្រធានផ្នែកហិរញ្ញវត្ថុ Luca Maestri បានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន ដែលនាំឱ្យ Apple បញ្ឈប់ការលក់នៅក្នុងប្រទេសរុស្ស៊ី នឹងកាត់បន្ថយការលក់កាន់តែច្រើននៅក្នុងត្រីមាសទី៣ នៃឆ្នាំសារពើពន្ធ។ លោក Luca

  • កម្ពុជា មានមហិច្ឆតាឆ្នាំ២០៣០ នាំប្រទេសឱ្យឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានមហិច្ឆតាឆ្នាំ២០៣០ នាំប្រទេសឱ្យឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់តាមផែនការ ដែលបានគ្រោងទុក។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាបានមានប្រសាសន៍ថា មូលដ្ឋានសន្តិភាពដែលធ្វើឱ្យយើកម្ពុជាមានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយ ពីរទសវត្សរ៍ជាប់គ្នា ដែលធ្វើឱ្យកម្ពុជាបានឆ្លងផុតពីដំណាក់

  • មហាសេដ្ឋី Elon Musk ប្រកាសចង់ទិញក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola​ ក្រោយជោគជ័យទិញក្រុមហ៊ុន Twitter បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 28, 2022 Khmernote

    បន្ទាប់ពីជោគជ័យក្នុងការទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ នៅថ្ងៃពុធ ទី២៧ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋីលេខ១ លោក Elon Musk បានប្រកាសថា គាត់ចង់ទិញក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola​ ហើយព្រមទាំងលើកឡើងថា ចង់ដាក់សារធាតុកូកាអ៉ីនចូលក្នុងភេសជ្ជៈថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ យ៉ាងណាមិញការបង្ហោះរបស់មហាសេដ្ឋីរូបនេះ មិនទាន់ត្រូវបានបញ្ជាក់ថា ជាការពិត ឬគ្រាន់តែជាការលេងសើចនោះឡើយ ខណៈតំណាងក្រុមហ៊ុន Coca-Cola​ មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Insider។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ មហាសេដ្ឋី Elon Musk​ ​បានទិញយក​ Twitter

  • មហាសេដ្ឋីលេខ ១ Elon Musk​ ជោគជ័យទិញបាន Twitter តែត្រូវរបូតទ្រព្យអស់ ៤០ពាន់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 27, 2022 Khmernote

    កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋី Elon Musk​ ​បានទិញយក​ Twitter ជាផ្លូវការ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ទោះបីជាមហាសេដ្ឋីលេខ១ លើលោករូបនេះ ជោគជ័យក្នុងការទិញបានក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter ក៏ពិតមែន ប៉ុន្តែគាត់បានរបូតទ្រព្យសម្បត្តិរហូតដល់ទៅ ៤០ពាន់លានដុល្លារត្រឹមពេលតែ ១ថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុន Tesla បានធ្លាក់ចុះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ១២% កាលពីថ្ងៃអង្គារ នាំឱ្យមានការខាតបង់ប្រមាណ ១២៦ពាន់លានដុល្លារ ត្រឹមពេលតែមួយថ្ងៃ បន្ទាប់ពីលោក Elon Musk

  • ច្រកព្រំដែនវៀតណាមចំនួន ២ ជាមួយប្រទេសចិននៅភាគខាងជើងបានបើកឡើងវិញជាធម្មតាហើយ ក្រោយបិទអស់រយៈពេល ២ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 27, 2022 Khmernote

    ច្រកព្រំដែនវៀតណាមចំនួន ២ ជាមួយប្រទេសចិននៅក្នុងខេត្ត Quang Ninh ភាគខាងជើងបានបើកឡើងវិញមួយផ្នែក កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា បន្ទាប់ពីការរឹតបន្តឹងរយៈពេល ២ខែ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ទំនិញភាគច្រើនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនម្តងទៀតនៅច្រកព្រំដែន Bac Lieu 2 ក្នុងទីក្រុង Mong Cai ប៉ុន្តែផលិតផលដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ និងផលិតផលកសិកម្មនៅតែត្រូវបានហាមឃាត់ ខណៈដែលអាជ្ញាធរក្រុង Mong Cai និងទីក្រុង Dongxing ពិភាក្សាអំពីពេលវេលា។ អាជ្ញាធរ Mong Cai បានិយាយថា ក្នុងមួយថ្ងៃៗមានរថយន្តកុងតឺន័រចំនួន ២០គ្រឿងប៉ុណ្ណោះដែលឆ្លងកាត់ព្រំដែន