- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 13, 2022 Khmernote
មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗ ក៏ស្គាល់ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ លោក ត្រូវបានគេស្គាល់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ហើយជាវិនិយោគិនម្នាក់ដែលតែងទទួលបានជោគជ័យរាល់ការវិនិយោគនានា ជាពិសេសការវិនិយោគលើភាគហ៊ុន។ ហើយថ្មីៗនេះ សៀវភៅមួយបានបង្ហាញពីមូលហេតុដែលបិតាវិនិយោគមួយនេះ សម្រេចបណ្ដាក់ទុននៅ Apple ដែលជាក្រុមហ៊ុនតម្លៃទ្រីលានដុល្លារនៅលើពិភពលោកនាពេលបច្ចុប្បន្ន ទាំងដែលលោក Warren មិនចាប់អារម្មណ៍លើការវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាឡើយ។ តាមសៀវភៅ លោក Warren បានសម្រេចវិនិយោគលើ Apple បន្ទាប់ពីគាត់បានដឹងថាមិត្តរបស់គាត់ឈ្មោះថា David Gottesman ពិបាកចិត្តយ៉ាងខ្លាំង ដោយសារបាត់ទូរស័ព្ទ iPhone
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 13, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនស្ករគ្រាប់ Kopiko បានកើនឡើង ៧.៣% ក្រោយមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានភ្លក្សស្ករគ្រាប់នេះ ហើយបានលើកមេដៃសរសើរពីរសជាតិដ៏ឈ្ងុយឆ្ងាញ់។ តាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា មហាសេដ្ឋី Elon Musk បានភ្លក្សស្ករគ្រាប់អស់ ២គ្រាប់ហើយព្រមទាំងលើកមេដៃ និងនិយាយសរសើរថា “ឆ្ងាញ់” បន្ទាប់ពីលោក Luhut Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីបានដកស្ករគ្រាប់ដ៏ពេញនិយមរបស់ប្រទេសខ្លួននេះឱ្យលោក Musk នៅក្នុងអំឡុងពេលកិច្ចប្រជុំមួយ។ លុះថ្ងៃបន្ទាប់មក ក្រុមហ៊ុនឥណ្ឌូនេស៊ី Mayora ដែលផលិតស្ករគ្រាប់ Kopiko បានកើនឡើង ៧.៣%
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 13, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA មុននេះបន្តិចបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាថា នឹងផ្ដល់ជំនួយថវិកាចំនួន ១៥០លានដុល្លារដល់មេដឹកនាំអាស៊ាន ដើម្បីជួយទៅលើហេដ្ឋារចនា សន្តិសុខ ការត្រៀមបង្ការជំងឺរាតត្បាត និងការខិតខំប្រឹងប្រែងផ្សេងទៀតក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពលរបស់គូប្រជែងខ្លួន គឺប្រទេសចិន។ ការសន្យានេះត្រូវបានលើកឡើងនៅក្នុងឱកាសទទួលស្វាគមន៍មេដឹកនាំអាស៊ានទាំង ១០ នៅសេតវិមាន (White House) នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៉ី សហរដ្ឋអាមេរិក។ រដ្ឋបាលរបស់លោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះនឹងបង្ហាញដល់ប្រទេសនានាថា ក្រុងវ៉ាស៊ីនតោននៅតែផ្តោតលើឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមរយៈពេលវែងរបស់ចិន ដែលខ្លួនចាត់ទុកជាគូប្រជែងដ៏សំខាន់ បើទោះបីជាមានសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ ទន្ទឹមនឹងនេះដែរ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា៖ “យើងមិនស្នើសុំឱ្យប្រទេសនានាធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិននោះទេ។ យើងចង់បញ្ជាក់ឱ្យច្បាស់ថា សហរដ្ឋអាមេរិកស្វែងរកទំនាក់ទំនងកាន់តែរឹងមាំ”។ យ៉ាងណាមិញ
- ទេសចរណ៍ទេសចរណ៍ May 13, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២២នេះ អ្នកដំណើរចេញចូលប្រទេសកម្ពុជា តាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានទាំងបី មានចំនួនជាង ១២ម៉ឺននាក់ កើនឡើងជាង ៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។ អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះបានឱ្យដឹងផងដែរថា អ្នកដំណើរចូលមកតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានខេត្តសៀមរាប និងអាកាសយានដ្ឋានខេត្តព្រះសីហនុ ក្នុងខែមេសាឆ្នាំ២០២២នេះ មានចំនួនជាង ១២ម៉ឺននាក់ កើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ដោយពេញមួយខែមេសានេះ មានជើងហោះហើរ ចំនួន ១៧១២ជើង កើនឡើងជាង៩០០ជើង ឬស្មើនឹង១១២% បើធៀបនឹង ឆ្នាំ២០២១
- អាជីវកម្មអាជីវកម្ម May 12, 2022 Khmernote
ក្រុមហ៊ុន Apple កាលពីថ្ងៃពុធ ទី១១ ខែឧសភា ម្សិលមិញនេះត្រូវបានទម្លាក់ចេញពីតំណែងជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ដោយក្រុមហ៊ុនប្រេងយក្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Saudi Aramco ។ យោងតាម Yahoo! Finance ក្រុមហ៊ុន Aramco បានវ៉ាដាច់ Apple ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០ ដោយការជួញដូរបានកើនដល់ ២.៤៣ទ្រីលានដុល្លារ ប៊ិះនឹងអាចបំបែកកំណត់ត្រារបស់ខ្លួនបាន ខណៈតម្លៃទីផ្សាររបស់ Apple មានតម្លៃតែ ២.៣៧ ទ្រីលានដុល្លារ បន្ទាប់ពីធ្លាក់ចុះ ៥.៥% ឬ ស្មើនឹង ១៤៦.៥០ ក្នុងមួយហ៊ុនកាលពីថ្ងៃពុធម្សិលមិញនេះ។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនប្រេងយក្សអាចវ៉ាដាច់
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 12, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកទឹកចិត្តដល់កសិករនៅខេត្តស្ទឹងត្រែងដាំដំឡូងមីពូជខេយូ៥០ឱ្យបានច្រើន ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារ ខណៈឆ្នាំ២០២១ កន្លងមកកម្ពុជានាំចេញផលដំឡូងមីបានជាង ១៤លានតោន។ ក្នុងពិធីប្រគល់ផ្ទះសំណាញ់សម្រាប់ការពង្រីកពូជដំឡូងមីឆាប់រហ័សនិងគ្មានជំងឺនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១១ឧសភា ឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា ឆ្នាំ២០២២នេះ កសិករត្រូវនាំគ្នាដាំដំឡូងមីឱ្យបានច្រើន ព្រោះនៅខេត្តស្ទឹងត្រែងមានផ្ទះសំណាញ់ជាមូលដ្ឋានដ៏មានសារសំខាន់សម្រាប់ឱ្យមន្ត្រីបច្ចេកទេសរៀបចំបណ្តុះពូជឈានទៅពង្រីកធនធាននៅក្នុងស្រុកទាំងបរិមាណនិងគុណភាពផ្តល់ទៅកសិករដែលមានលទ្ធភាព ក្នុងការដាំដំណាំដំឡូងមីឱ្យបានច្រើនទទួលបានទិន្នផលខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា នេះជាដំណាំផ្នែកយុទ្ធសាស្ត្រមួយបានជួយកែប្រែជីវភាពរស់នៅរបស់ប្រជាកសិករ ព្រោះផ្ទៃដីនៅខេត្តស្ទឹងត្រែង អំណោយផលទៅលើដំណាំដំឡូងមី ទើបក្រសួងកសិកម្មស្វែងរកពូជធន់នឹងជំងឺមកជូនកសិករដើម្បីជំរុញដល់ការផលិត។ សំឡេង ៖ “ដំឡូងមីនេះគឺមិនអាចចោលបានទេ គឺក្នុងរយៈពេលវែងទៅយើងត្រូវតែជំរុញការផលិតដំឡូងមីនេះ ឱ្យបានច្រើន ដែលកសិករអាចស្រូបយកនូវប្រាក់ចំណូល ពីផលិតផលដំឡូងមីនេះ អ៊ីចឹងហើយបានជាក្រសួងខិតខំប្រឹងប្រែង រឿងបញ្ហាដំឡូងមីនេះ ដែលចាត់ទុកថាជាផលិតផលមួយមានសារសំខាន់”។ ឯកឧត្តម ស្វាយសំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា
- អាជីវកម្មអាជីវកម្ម May 12, 2022 Khmernote
មហាសេដ្ឋី Elon Musk បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីកំពុងប៉ុនប៉ងកំទេចផ្កាយរណប Starlink របស់ SpaceX ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែការព្យាយាមរបស់រុស្ស៊ីមិនបានជោគជ័យឡើយ។ មហាសេដ្ឋីរូបនេះ បានសរសេរនៅលើគណនី Twitter របស់ខ្លួនថា៖ “Starlink បានទប់ទល់នឹងការវាយប្រហារ និងការប៉ុនប៉ងលួចចូលរបស់រុស្ស៊ីរហូតមកដល់ពេលនេះ ខណៈរុស្ស៊ីក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដែរ”។ ការស្អប់របស់រុស្ស៊ីមកលើមហាសេដ្ឋី Elon Musk និង Starlink ហាក់ដូចជាបានកើនឡើងចាប់តាំងពី Starlink បានចាប់ផ្តើមដឹកជញ្ជូនស្ថានីយ និងឧបករណ៍ចាប់អ៉ីនធឺណេតទៅជួយអ៊ុយក្រែន កាលពីខែកុម្ភៈ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី និងការរំខានដល់ការចូលប្រើអ៉ីនធឺណេត។ Starlink ត្រូវបានគេរាយការណ៍ថា បានជួយកងទ័ពអ៊ុយក្រែនឱ្យនៅតែអាចប្រើអ៉ីនធឺណេតបាន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 12, 2022 Khmernote
នាយករដ្ឋមន្រ្តី Prayut Chan-o-cha បាននិយាយកាលពីអង្គារថ្មីៗនេះថា រដ្ឋាភិបាលទំនងជានឹងបន្តកម្មវិធីឧបត្ថម្ភធនតម្លៃប្រេងម៉ាស៊ូតរបស់ខ្លួន ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ លោកបាននិយាយថា ការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីក្នុងការកាត់បន្ថយពន្ធចំនួន ៣បាត លើតម្លៃប្រេងម៉ាសូតក្នុងមួយលីត្រ បានធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលចំនួន ៥,៧ ពាន់លានបាត (ប្រមាណ ១៦៤ លានដុល្លារ) រៀងរាល់ខែចាប់តាំងពីត្រូវបានអនុវត្តកាលពី ៣ខែមុន នាំឱ្យការខាតបង់សរុបប្រហែល ១៧ពាន់លានបាត (ប្រមាណ ៤៨៩លានដុល្លារ)។ លោកឧត្តមសេនីយរូបនេះ បានបន្ថែមថា ដោយសារតម្លៃប្រេងម៉ាស៊ូតខ្ពស់ បាននិងកំពុងជះឥទ្ធិពលលើផលិតផលជាច្រើនទៀតរួមទាំង ប្រេងចម្អិនអាហារ ចំណីសត្វ និងជី ដូច្នេះគណៈរដ្ឋមន្ត្រីនឹងរក្សាការកាត់ពន្ធលើការអនុគ្រោះ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃអតិផរណាដែលកើនឡើង។










