ព័ត៌មានចុងក្រោយ
  • កម្ពុជា មានមហិច្ឆតាឆ្នាំ២០៣០ នាំប្រទេសឱ្យឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានមហិច្ឆតាឆ្នាំ២០៣០ នាំប្រទេសឱ្យឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់តាមផែនការ ដែលបានគ្រោងទុក។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាបានមានប្រសាសន៍ថា មូលដ្ឋានសន្តិភាពដែលធ្វើឱ្យយើកម្ពុជាមានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយ ពីរទសវត្សរ៍ជាប់គ្នា ដែលធ្វើឱ្យកម្ពុជាបានឆ្លងផុតពីដំណាក់

  • មហាសេដ្ឋី Elon Musk ប្រកាសចង់ទិញក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola​ ក្រោយជោគជ័យទិញក្រុមហ៊ុន Twitter បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 28, 2022 Khmernote

    បន្ទាប់ពីជោគជ័យក្នុងការទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ នៅថ្ងៃពុធ ទី២៧ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋីលេខ១ លោក Elon Musk បានប្រកាសថា គាត់ចង់ទិញក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola​ ហើយព្រមទាំងលើកឡើងថា ចង់ដាក់សារធាតុកូកាអ៉ីនចូលក្នុងភេសជ្ជៈថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ យ៉ាងណាមិញការបង្ហោះរបស់មហាសេដ្ឋីរូបនេះ មិនទាន់ត្រូវបានបញ្ជាក់ថា ជាការពិត ឬគ្រាន់តែជាការលេងសើចនោះឡើយ ខណៈតំណាងក្រុមហ៊ុន Coca-Cola​ មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Insider។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ មហាសេដ្ឋី Elon Musk​ ​បានទិញយក​ Twitter

  • មហាសេដ្ឋីលេខ ១ Elon Musk​ ជោគជ័យទិញបាន Twitter តែត្រូវរបូតទ្រព្យអស់ ៤០ពាន់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 27, 2022 Khmernote

    កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋី Elon Musk​ ​បានទិញយក​ Twitter ជាផ្លូវការ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ទោះបីជាមហាសេដ្ឋីលេខ១ លើលោករូបនេះ ជោគជ័យក្នុងការទិញបានក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter ក៏ពិតមែន ប៉ុន្តែគាត់បានរបូតទ្រព្យសម្បត្តិរហូតដល់ទៅ ៤០ពាន់លានដុល្លារត្រឹមពេលតែ ១ថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុន Tesla បានធ្លាក់ចុះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ១២% កាលពីថ្ងៃអង្គារ នាំឱ្យមានការខាតបង់ប្រមាណ ១២៦ពាន់លានដុល្លារ ត្រឹមពេលតែមួយថ្ងៃ បន្ទាប់ពីលោក Elon Musk

  • ច្រកព្រំដែនវៀតណាមចំនួន ២ ជាមួយប្រទេសចិននៅភាគខាងជើងបានបើកឡើងវិញជាធម្មតាហើយ ក្រោយបិទអស់រយៈពេល ២ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 27, 2022 Khmernote

    ច្រកព្រំដែនវៀតណាមចំនួន ២ ជាមួយប្រទេសចិននៅក្នុងខេត្ត Quang Ninh ភាគខាងជើងបានបើកឡើងវិញមួយផ្នែក កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា បន្ទាប់ពីការរឹតបន្តឹងរយៈពេល ២ខែ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ទំនិញភាគច្រើនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនម្តងទៀតនៅច្រកព្រំដែន Bac Lieu 2 ក្នុងទីក្រុង Mong Cai ប៉ុន្តែផលិតផលដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ និងផលិតផលកសិកម្មនៅតែត្រូវបានហាមឃាត់ ខណៈដែលអាជ្ញាធរក្រុង Mong Cai និងទីក្រុង Dongxing ពិភាក្សាអំពីពេលវេលា។ អាជ្ញាធរ Mong Cai បានិយាយថា ក្នុងមួយថ្ងៃៗមានរថយន្តកុងតឺន័រចំនួន ២០គ្រឿងប៉ុណ្ណោះដែលឆ្លងកាត់ព្រំដែន

  • ក្រុមហ៊ុនផលិតដ្រូន ដ៏ធំរបស់ប្រទេសចិន DJI សម្រេចផ្អាកអាជីវកម្មនៅរុស្ស៊ី និងអ៊ុយក្រែនជាបណ្ដោះអាសន្ន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 27, 2022 Khmernote

    ក្រុមហ៊ុនផលិត Drone ដ៏ធំរបស់ចិនឈ្មោះថា DJI Technology Co Ltd បាននិយាយថា ខ្លួននឹងផ្អាកអាជីវកម្មជាបណ្ដោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។ តាមសារព័ត៌មានដដែល ការប្រកាសផ្អាកនេះ បានធ្វើឱ្យក្រុមហ៊ុន DJI Technology Co Ltd ក្លាយជាក្រុមហ៊ុនចិនដំបូងគេដែលបានបញ្ឈប់ការលក់ទៅឱ្យប្រទេសរុស្ស៊ីចាប់តាំងពីប្រទេសនេះបានឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ។ ក្រុមហ៊ុនឯកជននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា “DJI កំពុងវាយតម្លៃផ្ទៃក្នុងឡើងវិញនូវតម្រូវការអនុលោមតាមច្បាប់នៅក្នុងយុត្តាធិការផ្សេងៗ។ ដោយរង់ចាំការត្រួតពិនិត្យបច្ចុប្បន្ន DJI នឹងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាបណ្តោះអាសន្ន”។ គួរបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុនលោកខាងលិចបានដកខ្លួនចេញពីប្រទេសរុស្ស៊ីក្នុងការតវ៉ាក៏ដោយ ក៏ក្រុមហ៊ុនចិនជាច្រើនបានបន្តប្រតិបត្តិការនៅទីនោះដោយប្រកាន់យកជំហររបស់ទីក្រុងប៉េកាំង ក្នុងការបដិសេធពីការរិះគន់ទៅលើទីក្រុងម៉ូស្គូជុំវិញការឈ្លានពាននេះ។

  • ធនាគារពិភពលោក យល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០ លានដុល្លារជួយដល់ស្រីលង្កា ដើម្បីជួយបំពេញតម្រូវការទូទាត់សម្រាប់ការនាំចូលសំខាន់ៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 27, 2022 Khmernote

    ផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីអង្គារ ទី២៦ ខែមេសា ថា ធនាគារពិភពលោកបានយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុដល់ស្រីលង្កាចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីជួយបំពេញតម្រូវការទូទាត់សម្រាប់ការនាំចូលសំខាន់ៗ។ សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ធនាគារពិភពលោកបានយល់ព្រមផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ ជាមួយគ្នានេះ ធនាគារ​ពិភពលោក​នឹង​បញ្ចេញ​ទឹក​ប្រាក់ ៤០០​លាន​ដុល្លារ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយអះអាងថា ខ្លួននឹងបន្តជួយប្រទេសស្រីលង្កា ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ យ៉ាងណាមិញ មិនមែនមានតែធនាគារពិភពលោកឡើយ ដែលបានជួយស្រីលង្កា ក្នុងនោះប្រទេសឥណ្ឌាបានជួយស្រីលង្កាដោយជំនួយចំនួន ១.៩ ពាន់លានដុល្លារអាមេរិក ហើយទីក្រុង Colombo កំពុងពិភាក្សាជាមួយទីក្រុង New Delhi សម្រាប់ទឹកប្រាក់បន្ថែមចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់ការនាំចូល រួមទាំងប្រេងឥន្ធនៈផងដែរ។ គួរបញ្ជាក់ថា

  • វិនិយោគិនជប៉ុន ២៩ក្រុមហ៊ុន កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 27, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក Takahashi Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុនមួយក្រុមមានចំនួន ២៤ ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា មានដូចជា ការអភិវឌ្ឍលំនៅឋានសុខាភិបាល កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា និងកសិកម្មជាដើម បានជួបប្រជុំជាមួយ ក្រុមហ៊ុនចម្រុះវិស័យ របស់កម្ពុជាចំនួន ២៩ក្រុមហ៊ុន ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅ មកឈានដល់ការធ្វើពាណិជ្ជកម្មរួមគ្នា។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាភីអិលស៊ី បានថ្លែងថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងលើកទី១ នៅឆ្នាំ២០១៩

  • រុស្ស៊ី ពិន័យក្រុមហ៊ុន Meta របស់មហាសេដ្ឋី Mark Zuckerberg ក្រោយហាមឃាត់ស្ថាបនិករូបនេះមិនឱ្យចូលប្រទេសរុស្ស៊ីដោយគ្មានកាលកំណត់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 26, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា តុលាការរុស្ស៊ីកាលពីថ្ងៃអង្គារបានពិន័យក្រុមហ៊ុន Meta Platforms Inc របស់មហាសេដ្ឋី Mark Zuckerberg ចំនួន ៤លានរូប (ប្រមាណ ៥៤,០៣០ ដុល្លារ) សម្រាប់ការខកខានក្នុងការលុបការបង្ហោះពាក់ព័ន្ធនឹង “ការឃោសនា LGBT”។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិ Meta លោក Mark Zuckerberg និងជនជាតិអាមេរិក ២៨នាក់ផ្សេងទៀត ដោយរារាំងពួកគេមិនឱ្យចូលក្នុងប្រទេសរុស្ស៊ីដោយ “គ្មានកាលកំណត់”។ ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីបានដាក់ចេញច្បាប់កាលពីឆ្នាំ២០១៣