យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHk បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុននឹងវិនិយោគ ១២០ពាន់លានយ៉េន (ប្រមាណ ៩៤០លានដុល្លារអាមេរិក) នៅក្នុងប្រទេសឥណ្ឌា។ នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការវិនិយោគនេះ ហើយបើតាមសេចក្ដីរាតការណ៍ លោកគ្រោងនឹងប្រកាសអំពីតួលេខនេះ នៅពេលដែលលោកនឹងនាយករដ្ឋមន្រ្តី Narendra Modi នៅក្រៅកិច្ចប្រជុំកំពូល Quad។
ការវិនិយោគក្នុងទំហំទឹកប្រាក់ ៩៤០លានដុល្លារនេះ នឹងចេញមកពីក្រុមហ៊ុនផលិតរបស់ជប៉ុនចំនួន ២៤ ក្នុងនោះ ជាងពាក់កណ្តាលនៃចំនួនទឹកប្រាក់នេះមកពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តចំនួន ១៤។ ជាមួយគ្នានេះ ១០០លានដុល្លារ មកពីក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ចំនួន ៦ និងក្រុមហ៊ុនបួនផ្សេងទៀតរួមមាន ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ និងផ្នែកអេឡិចត្រូនិច។
គួរបញ្ជាក់ថា កាលពីមីនា កន្លងទៅ លោក Kishida បាននិយាយថា គាត់ចង់ឃើញការវិនិយោគវិស័យឯកជនរបស់ជប៉ុនមានតម្លៃ ៤០ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ យ់ាងណាមិញមកទល់ពេលនេះក្រុមហ៊ុន Suzuki Motor បានប្រកាសរួចហើយនូវការវិនិយោគដែលមានតម្លៃ ១.២ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Toyota Motor បានសន្យាថានឹងចំណាយប្រាក់ជាង ៦២៥លានដុល្លារផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


