ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ ៣៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា Vietnam Airlines បានទិញភាគហ៊ុនចំនួន ៤៩% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាក្នុងឆ្នាំ២០០៩ ហើយបានសន្យាថា នឹងបង្កើនការទិញថែមទៀត។
ប៉ុន្តែនៅឆ្នាំ២០២០ ក្រុមហ៊ុនបានបង្ហាញពីចេតនាក្នុងការលក់ភាគហ៊ុនរបស់ខ្លួន ដោយសារតែការរាតត្បាតនៃជំងឺ កូវីដ-១៩។ ជាមួយគ្នានេះដែរ ការខាតបង់របស់ក្រុមហ៊ុន Vietnam Airlines បានកើនឡើងដល់ ២១.៩៨ ទ្រីលានដុង (៩៥៥.៦ លានដុល្លារ) កាលពីឆ្នាំមុន ប្រហាក់ប្រហែលនឹងដើមទុនសរុបដែលខ្លួនបានចុះបញ្ជីនៅក្រុមហ៊ុន Cambodia Angkor Air។ យ៉ាងណាមិញ បច្ចុប្បន្ននេះ ក្រុមហ៊ុនត្រូវបានគេកំណត់ដើម្បីបង្វែរចំណែកដែលនៅសល់ ១៤% ចេញនៅចុងឆ្នាំនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


