ក្រុមហ៊ុន Apple សម្រេចរើសយកប្រទេសក្បែរខាងកម្ពុជា ១នេះ ផលិត iPad របស់ខ្លួន
អាជីវកម្ម June 3, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថាក្រុមហ៊ុន Apple នឹងផលិត iPad របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរការផលិត iPad មួយចំនួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺ កូវីដ-១៩ យ៉ាងតឹងរ៉ឹងនៅក្នុង និងជុំវិញទីក្រុងសៀងហៃ ដែលនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនខែ។

យ៉ាងណាមិញ ក្រុមហ៊ុន BYD របស់ប្រទេសចិន ដែលជាក្រុមហ៊ុនដំឡើង iPad ឈានមុខគេមួយបានជួយ Apple បង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសវៀតណាម ហើយឆាប់ៗនេះអាចចាប់ផ្តើមផលិតថេប្លេតល្បីៗមួយចំនួននៅទីនោះ។ ជាមួយគ្នានេះ iPad នឹង​ក្លាយ​ជា​ផលិតផល​សំខាន់​ទី​ពីរ​របស់​ Apple ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​បន្ទាប់​ពី​ស៊េរី​កាស​ AirPods។

អត្ថបទ៖ លីនី
ប្រភព៖ vnexpress