តម្លៃហ្គាសចម្អិនអាហារនៅក្នុងប្រទេសថៃ បានកើនឡើងបន្ទាប់ពីគណៈកម្មាធិការគ្រប់គ្រងគោលនយោបាយថាមពលបានអនុម័ត ការដំឡើងថ្លៃឧស្ម័នបន្តិចម្ដងៗស្របតាមតម្លៃនៅលើពិភពលោក។ ដោយសារមូលហេតុនេះហើយ ហាងលក់ និងបញ្ចូលហ្គាសចម្អិនម្ហូបមួយកន្លែងនៅទីក្រុងឈៀងម៉ៃ កំពុងអនុញ្ញាតឱ្យអតិថិជនខ្លះបង់រំលោះហ្គាស បន្ទាប់ពីតម្លៃបានឡើងថ្លៃមួយបាតក្នុងមួយគីឡូក្រាម កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ។
លោកស្រី Kanya Choothong ម្ចាស់ហាងលក់ហ្គាសចម្អិនអាហារនៅស្រុក Muang បានទទួលស្គាល់ថា តម្លៃហ្គាសចម្អិនអាហារបច្ចុប្បន្ន គឺឡើងខ្ពស់មិនធ្លាប់មាន។ អ្នកស្រីបានពន្យល់ថា៖ “តម្លៃធុងហ្គាសចម្អិនអាហារទម្ងន់ ១៥ គីឡូក្រាមបានឡើងដល់ ៣៦៣បាតក្នុងមួយធុង ពី ៣៤៨ បាតក្នុងខែឧសភា។
អ្នកស្រីបានបន្តថា ទោះតម្លៃឡើងថ្លៃក៏ដោយ ក៏មានអតិថិជនជាច្រើនមកកុម្ម៉ង់ហ្គាសដូចធម្មតា។ ជាមួយគ្នានេះ អតិថិជនភាគច្រើននៅហាងរបស់គាត់ គឺជាអ្នកធម្មតាដែលយល់ពីមូលហេតុនៃការឡើងថ្លៃ។ អ្នកស្រីបានបន្ថែមថា អតិថិជនមួយចំនួនក៏បានអះអាងដែរថា ការលក់របស់ពួកគេមានកម្រិតទាប ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ និងការកើនឡើងតម្លៃនៃការរស់នៅ។ ដូច្នេះហើយ ហើយទើបហាងរបស់លោកស្រី អនុញ្ញាតឲ្យអតិថិជនខ្លះបង់ថ្លៃហ្គាសក្នុងការបង់រំលស់ ដើម្បីផ្គត់ផ្គង់អាជីវកម្មរបស់ពួកគេ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


