ប្រជាជនខ្មែរ ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសចំនួន ១០ ដែលចំណាយប្រាក់ច្រើនបំផុតទិញខុនដូនៅប្រទេសថៃ
អចលនទ្រព្យ May 25, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រជាជនខ្មែរ ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសចំនួន ១០ ដែលបានចំណាយប្រាក់ច្រើនជាងគេទិញខុនដូនៅក្នុងប្រទេសថៃក្នុងត្រីមាសទី១ នៃឆ្នាំ២០២១។ តាមប្រភពដដែលបានឱ្យដឹងថា តម្លៃដែលប្រជាជនខ្មែរបានចំណាយទិញខុនដូនៅប្រទេសថៃមានចំនួន ៤០១ លានបាត (ប្រមាណ ១១.៧លានដុល្លារ)។

ជាមួយគ្នានេះដែរ ចំណាត់ថ្នាក់លេខ​១ ក្នុងនាមជាអ្នកដែលចំណាយច្រើនក្នុងការទិញខុនដូនៅថៃ គឺជនជាតិចិន ដែលចំណាយ ៤.៥៧ ពាន់លានបាត (ប្រមាណ ១៣៣.៥ លានដុល្លារ), លេខ ២ គឺជនជាតិរុស្ស៊ី ដែលចំណាយ ៤៣៥ លានបាត (១២.៧លានដុល្លារ),លេខ ៤ គឺជនជាតិតៃវ៉ាន់៖ ៣៩១ លានបាត (១១.៤ លានដុល្លារ), លេខ ៥ គឺបារាំង៖ ៣៩០ លានបាត (១១.៣ លានដុល្លារ),លេខ ៦គឺ ពលរដ្ឋអាមេរិក៖ ៣៤៤ លាន (១០.០៥ លានដុល្លារ), លេខ៧ គឺ ជនជាតិអង់គ្លេស៖ ៣២៥ លានបាត (៩.៤លានដុល្លារ),លេខ៨ គឺ អូស្ត្រាលី៖ ៣១៨ លានបាត (៩.២លានដុល្លារ), លេខ៩គឺ ជនជាតិឥណ្ឌា៖ ២៧១ លានបាត (៧.៩លានដុល្លារ) និងលេខ ១០គឺ អាល្លឺម៉ង់៖ ២៥៥ លានបាត (៧.៤លានដុល្លារ)។

អគ្គនាយកស្តីទី​ នៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) លោក Wichai Viratakaphan បាននិយាយថា វាគួរឱ្យភ្ញាក់ផ្អើលដែលប្រជាជនកម្ពុជាបានចំណាយប្រាក់ខ្ពស់បំផុតលំទីបី ក្នុងចំណោមអ្នកទិញបរទេសដែលមាន ៤% ហើយត្រូវបានចុះបញ្ជីក្នុងចំណាត់ថ្នាក់កំពូលទាំងដប់ជាលើកដំបូង។ ទន្ទឹមនឹងនេះ លោកបានបន្ថែមថា ចំនួននៃការលក់ខុនដូនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១ គឺជិតដល់ចំនួនមុនពេលមានការរាតត្បាតជំងឺ កូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand