ប្រទេសឥណ្ឌា ប្រកាសហាមឃាត់ការនាំចេញស្រូវសាលីជាបន្ទាន់ ចំពេលតម្លៃកើនឡើងនៅជុំវិញពិភពលោក
សេដ្ឋកិច្ច May 16, 2022 Khmernote

រដ្ឋាភិបាលឥណ្ឌាបានហាមប្រាមការនាំចេញស្រូវសាលី ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ចំពេលតម្លៃកើនឡើង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK រដ្ឋាភិបាលឥណ្ឌាបានប្រកាសពីការហាមឃាត់ជាបន្ទាន់ លើការនាំចេញស្រូវសាលីនេះ កាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសដែលប្រឈមនឹងការលំបាកក្នុងការធានាការផ្គត់ផ្គង់ ប្រសិនបើមានការស្នើសុំ។ គួរបញ្ជាក់ តម្លៃស្រូវសាលីបានកើនឡើងនៅជុំវិញពិភពលោកដោយសារតែការរំពឹងទុកថា ការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវបានរារាំងនៅពេលដែលរុស្ស៊ីបន្តការលុកលុយទៅលើអ៊ុយក្រែន។ ឥណ្ឌា​ ជា​ប្រទេស​ផលិត​ស្រូវ​សាលី​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក ដែល​ភាគ​ច្រើន​ប្រើ​ប្រាស់​ក្នុង​ស្រុក។ ការឡើងថ្លៃស្រូវសាលីកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជនរួចទៅហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk