ព័ត៌មានចុងក្រោយ
  • ស្ថាបនិក Twitter លោក Jack Dorsey បញ្ចេញសម្ដីមួយឃ្លា ក្រោយ Elon Musk ទិញផ្ដាច់ Twitter ក្លាយជាម្ចាស់បណ្ដាញសង្គមទាំងមូល អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 26, 2022 Khmernote

    បន្ទាប់ពីចរចាគ្នាអស់ជាច្រើនសប្ដាហ៍ ទីបំផុតមហាសេដ្ឋីលំដាប់លេខ១ លោក Elon Musk បានសមបំណងហើយ ដោយអាចគ្រប់គ្រងបណ្ដាញសង្គមយក្ស Twitter បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់បណ្ដាញសង្គមមួយនេះ ព្រមលក់ទៅឱ្យលោក Elon Musk ជាផ្លូវការក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ យ៉ាងណាមិញបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានទិញយក Twitter លោក Jack Dorsey សហស្ថាបនិក Twitter បានបង្ហោះថាសារមួយឃ្លា៖ ” Elon Musk គឺជាមនុស្សតែម្នាក់គត់ដែលអាចដោះស្រាយបញ្ហាបាន និងជាមនុស្សតែម្នាក់គត់ដែលដឹកនាំក្រុមហ៊ុនបាន”។ ទន្ទឹមនឹងនេះដែរ លោក Jack Dorsey ក៏បានបន្ថែមថា

  • កំពូលមហាសេដ្ឋីលោក Elon Musk បានទិញយកបណ្ដាញសង្គម Twitter នៅក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2022 Khmernote

    ក្រុមហ៊ុន Twitter បានយល់ព្រមលើការស្នើទិញផ្ដាច់របស់លោក Elon Musk ដែលធ្វើឱ្យកំពូលមហាសេដ្ឋីរូបនេះ អាចគ្រប់គ្រងលើវេទិកាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាព ជាមួយនឹងចំនួនអ្នកប្រើប្រាស់រាប់លាននាក់ រួមទាំងមេដឹកនាំពិភពលោកជាច្រើនទៀត។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានឈានដល់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃប្រហែល ៤៤ ពាន់លានដុល្លារ ហើយគ្រោង​នឹង​ធ្វើឱ្យបណ្ដាញមួយនេះមាន​លក្ខណៈ​ជាឯកជន​ បន្ទាប់​ពី​ការ​លក់ផ្ដាច់​ត្រូវ​បាន​បញ្ចប់។ ដំបូងឡើយ Twitter បានប្រើយុទ្ធសាស្ត្រ «ថ្នាំពុល» ដើម្បីបង្អាក់ការទិញផ្ដាច់ ដោយផ្តល់សិទ្ធិពិសេសដល់ម្ចាស់ភាគហ៊ុនផ្សេងទៀត ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទិសដៅ ហើយទទួលយកកិច្ចព្រមព្រៀងនេះទៅវិញ។ លោក Elon Musk បានពណ៌នាបណ្ដាញសង្គម Twitter ថាជា «ទីលានទីក្រុងឌីជីថល ដែលបញ្ហាសំខាន់សម្រាប់អនាគតរបស់មនុស្សជាតិ

  • បិតាវិនិយោគ Warren Buffett ប្រាប់ពី​កំហុសធំមួយ ដែលឪពុកម្តាយធ្វើនៅពេលបង្រៀនកូនៗ អំពីលុយកាក់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 25, 2022 Khmernote

    ប្រសិនបើយើងនិយាយដល់បុគ្គលដែលពូកែ និងយល់ច្បាស់ពីរបៀបក្នុងការណែនាំកូនៗរបស់ពួកគេដើម្បីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ គឺមហាសេដ្ឋី Warren Buffett។ រូបគាត់ ត្រូវបានគេស្គាល់ថាជាបុរសដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតលើពិភពលោកលំដាប់ទី ៣។ មុនពេលដែលលោកក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោកបានចាប់ផ្ដើមពីការធ្វើអាជីវកម្ម ខ្នាតតូចមួយ ដោយនៅក្នុងវ័យ ៦ឆ្នាំលោកបានទិញកូកាកូឡា ៦យួរក្នុងតម្លៃ ២៥សេន ហើយបានលក់រាយជាមួយកំប៉ុងវិញ មិនតែប៉ុណ្ណោះគាត់ក៏បានលក់ទស្សនាវត្តី និងស្ករកៅស៊ូនៅតាមផ្ទះផងដែរ។ លោក Warren Buffett ចាត់ទុកថា ឪពុករបស់គាត់ គឺជាអ្នកជំរុញទឹកចិត្តដ៏អស្ចារ្យ ដោយអ្វីដែលគាត់បានរៀនតាំងពីក្មេងមក គឺត្រូវមានទម្លាប់ត្រឹមត្រូវ ហើយការសន្សំលុយ គឺជាមេរៀនសំខាន់បំផុតដែលឪពុករបស់គាត់បានបង្រៀន ដែលអាចធ្វើឲ្យគាត់មានដូចសព្វថ្ងៃ និងធ្វើជាគំរូក្នុងការណែនាំកូនៗរបស់គាត់។ ដូច្នេះហើយទើបមហាសេដ្ឋីរូបនេះបានយល់ឃើញថា កំហុសតែមួយគត់របស់ឪពុកម្ដាយគ្រប់រូបដែលធ្វើខុសនៅពេលបង្រៀនកូនៗរបស់ពួកគេអំពីលុយ

  • យីហោប្រណិត Burberry កើតចេញពីហាងតូចមួយ រហូតក្លាយជាក្រុមហ៊ុនល្បីល្បាញពេញពិភពលោកឈរជើង ១៦៦ឆ្នាំនៅលើទីផ្សារគិតមកទល់ពេលនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 25, 2022 Khmernote

    Burberry ដែលជាយីហោប្រណិតបំផុតមួយលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងដោយលោក Thomas Burberry នៅពេលដែលគាត់មានអាយុត្រឹម ២១ឆ្នាំ។ លោក Thomas Burberry កើតនៅ Brockham Heel ដែលជាភូមិតូចមួយរបស់អង់គ្លេស ដែលមានឪពុកជាកសិករ និងម្ដាយជាអ្នកលក់គ្រឿងទេស។ ដោយសារចំណូលចិត្តចំពោះសិល្បៈនៃការកាត់ដេរ Thomas Burberry បានធ្វើជាកូនជាងនៅក្នុងហាងលក់សំលៀកបំពាក់ និង ក្រណាត់មួយកន្លែង។ ដោយសារការស្រលាញ់ និងជាកូនកសិករ រួមទាំងអ្នកលក់គ្រឿងទេសផងដែរនោះ Burberry ឆាប់ចាប់បាន និងងាយយល់ខ្លាំងសម្លៀកបំពាក់ដែលមើលទៅសមរម្យ និងល្អ ជាពិសេសសម្រាប់កសិករ និងអ្នកលក់គ្រឿងទេស។ ដូច្នេះនៅឆ្នាំ១៨៥៦ នៅអាយុ ២១ឆ្នាំ

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការចិញ្ចឹមសត្វ ជាលក្ខណ:គ្រួសារបាននិងកំពុងផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ:គ្រួសារ បាននិងកំពុងធ្វើការផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ ដូចជាការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារ បានប្តូរ ទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និង គុណភាព។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ក្នុងឱកាសប្រារព្វពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ របស់ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច កាលពីពេលថ្មីៗនេះ ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា

  • បណ្ដាញសង្គមយក្ស Twitter កំពុងពិចារណាឡើងវិញលើការទិញយកក្រុមហ៊ុនរបស់ លោក Elon Musk ក្រោយមហាសេដ្ឋីរូបនេះឱ្យថ្លៃឡើងដល់ ៤៦.៥ពាន់លានដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 25, 2022 Khmernote

    ក្រុមហ៊ុន Twitter ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាឡើងវិញនូវការដេញថ្លៃរបស់លោក Elon Musk ដើម្បីទិញវេទិកាសង្គមមួយនេះ បន្ទាប់ពីនាយកប្រតិបត្តិ Tesla បានបញ្ជាក់ពីការផ្តល់ឱ្យជាថ្មីក្នុងតម្លៃ ៤៦.៥ ពាន់លានដុល្លារ នេះបើយោងតាមការរាយការណ៍ពីកាសែត Wall Street Journal។ ប្រភពជិតស្និទ្ធបានប្រាប់កាសែត The Journal ថា មន្ត្រី Twitter កំពុងជួបប្រជុំគ្នានៅថ្ងៃអាទិត្យ ដើម្បីពិនិត្យមើលតម្លៃដែលផ្ដល់ឱ្យរបស់ Musk ឡើងវិញ ហើយអាចទទួលយកបានច្រើនក្នុងការចរចាជាមួយមហាសេដ្ឋីរូបនេះ បន្ទាប់ពីព្យាយាមរារាំងការទិញរបស់គាត់កាលពីលើកដំបូង ដោយកាលពីសប្តាហ៍មុនបានប្រឆាំងនឹង Musk ដោយប្រើផែនការសិទ្ធិម្ចាស់ភាគហ៊ុន ឬ “poison pill”

  • លក្ខណៈពិសេស ៣យ៉ាង ដែលធ្វើឱ្យផ្លែស្វាយថៃ​ពេញ​និយម​លើទីផ្សារអន្តរជាតិ ខណៈ ការនាំចេញកើនឡើង ១៥% ត្រឹម ២ខែដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 25, 2022 Khmernote

    ការនាំចេញផ្លែស្វាយស្រស់របស់ប្រទេសថៃបានកើនឡើងចំនួន ១១លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២នេះ ពោលគឺកើនឡើង ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tha Nation។ ជាមួយគ្នានេះដែរ ម៉ាឡេស៊ី​បាន​នាំ​ចូល​ផ្លែស្វាយ​របស់ប្រទេសថៃរហូត​ដល់​ទៅ ៤៦% ​តាម​ពី​ក្រោយ​ដោយ​កូរ៉េ​ខាង​ត្បូង ៣៤% ជប៉ុន ៨% មីយ៉ាន់ម៉ា ៤% និង​វៀតណាម ២%។ បើតាមអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មលោកស្រី Auramon Supthaweethum ផ្លែ​ស្វាយ​ថៃ​កំពុង​ពេញ​និយម​លើ​ទីផ្សារ​ទាំង​នោះ គឺដោយសារ​គុណភាព​ល្អ រសជាតិ​ផ្អែម និង​រូបរាង​ស្អាត។ លើសពីនេះស្វាយ​ស្រស់​របស់​ថៃ​មាន​ពេញ​មួយ​ឆ្នាំ​ ហើយមានច្រើន​ប្រភេទ។ លោកស្រីបានបន្ថែមទៀតថា ទីផ្សារ​ផ្លែឈើ​កែច្នៃ​ក៏​កំពុង​បន្ថែមទៅលើការច្នៃផ្លែស្វាយទៅជាផលិតផលផងដែរថាដូចជា​ ស្វាយក្រៀម និង​កក ក៏ដូចជា

  • មូលហេតុដែលមហាសេដ្ឋី Elon Musk អ្នកមានជាងគេលើលោក តែមិនមានសូម្បីផ្ទះនៅផ្ទាល់ខ្លួន មានតែយន្តហោះមួយគ្រឿងទុកសម្រាប់ធ្វើដំណើរ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 23, 2022 Khmernote

    បើនិយាយពីមហាសេដ្ឋី យើងគ្រប់គ្នាប្រាកដជាដឹងហើយថា មហាសេដ្ឋីជាអ្នកដែលមានទ្រព្យស្តុកស្តម្ភ មិនខ្វះចាយ ការរស់នៅ និងសម្ភារៈប្រើប្រាស់សុទ្ធតែល្អប្រណិត ហើយជាពិសេសនោះគឺមាន​ផ្ទះធំៗ សឹងតែដូចទៅនឹងវិមានទៅហើយ។ ប៉ុន្តែសម្រាប់មហាសេដ្ឋីដ៏ល្បីល្បាញ និងជាអ្នកមានជាងគេលើពិភពលោក Elon Musk បែរជានិយាយថា គាត់មិនមានផ្ទះសម្រាប់រស់នៅទៅវិញ។ នៅក្នុងបទសម្ភាសន៍លើវេទិកាដ៏ល្បី មហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៧០ពាន់លានដុល្លារ បានសារភាពថា៖ “គាត់មិនមានផ្ទះផ្ទាល់ខ្លួនឡើយ ហើយប្រសិនបើគាត់ធ្វើដំណើរទៅកាន់ Bay Area ដែលជាកន្លែងវិស្វកម្ម Tesla ភាគច្រើនគាត់ស្នាក់នៅផ្ទះរបស់មិត្តភក្តិ”​។ ក្រៅពីនេះលោកបានបន្ថែមថា មិនត្រឹមតែមិនមានផ្ទះ លោកក៏មិនមានកាប៉ាល់ ឬនាវាកម្សាន្តផ្ទាល់ខ្លួនឡើយ តែលោកមានយន្តហោះផ្ទាល់ខ្លួនទុកសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះប្រសិនបើលោកមិនប្រើយន្តហោះទេ លោកនឹងមិនមានពេលធ្វើការងារច្រើនឡើយ។ គួររម្លឹកថា កាលពីខែឧសភា