ក្រុមហ៊ុនប្រេងដ៏ធំរបស់ចក្រភពអង់គ្លេស ខាតបង់ជាង ២០ពាន់លានដុល្លារ ក្រោយដើរចេញពីរុស្ស៊ី
អាជីវកម្ម May 4, 2022 Khmernote

ក្រុមហ៊ុនប្រេងយក្សរបស់ចក្រភពអង់គ្លេស BP បានប្រកាសពីការខាតបង់ដ៏ធំក្នុងចំនួនជាង ២០ពាន់លានដុល្លារ សម្រាប់ត្រីមាសពីខែមករា ដល់ខែមីនា បន្ទាប់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុនបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ការខាតបង់នេះបណ្តាលមកពីម្ចាស់ភាគហ៊ុនរបស់ខ្លួន ហើយមានចំនួន ២០.៣៨ ពាន់លានដុល្លារក្នុងពេលនេះ។

ក្រុមហ៊ុនបានបន្តថា ការខាតបង់ទាក់ទងនឹងអាជីវកម្មរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីមានចំនួនសរុប ២៥.៥ ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន បានពិនិត្យមើលតម្លៃភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនប្រេងរដ្ឋ Rosneft របស់រុស្ស៊ី។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែកុម្ភៈ BP បានប្រកាសថា ខ្លួននឹងចាកចេញពីការកាន់កាប់ភាគហ៊ុនជិត ២០ភាគរយរបស់ខ្លួននៅក្នុង Rosneft ហើយឈប់ធ្វើអាជីវកម្មទាំងអស់ជាមួយនឹងក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី៕

អត្ថបទ៖ លីនី
ប្រភព៖ nhk