បុរសខ្លាំងរុស្ស៊ី ចុះហត្ថលេខាលើបទបញ្ជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយ ឆ្លើយតបនឹងសកម្មភាពមិនរាក់ទាក់របស់ប្រទេស និងអង្គការអន្តរជាតិមួយចំនួន
សេដ្ឋកិច្ច May 4, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃទី០៤ ខែឧសភា នេះបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឆ្លើយតបទៅនឹង “សកម្មភាពមិនរាក់ទាក់របស់ប្រទេស និងអង្គការអន្តរជាតិមួយចំនួន។

សារព័ត៌មានខាងលើបានឱ្យដឹងថា បទបញ្ជានេះបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ ដោយបញ្ជាឱ្យហាមឃាត់ការនាំចេញផលិតផល និងវត្ថុធាតុដើមទៅកាន់បុគ្គល និងក្រុមហ៊ុនដែលជាគោលដៅរបស់ខ្លួន ដើម្បីសង.សឹក។ ទោះជាយ៉ាងណាក្ដី បទបញ្ជានេះមិនបានបញ្ជាក់ថា តើនរណា ឬ ប្រទេសណាខ្លះ នឹងត្រូវទទួលទណ្ឌកម្មនេះទេ។ ប៉ុន្តែត្រូវបានគេជឿថា វិធានការសេដ្ឋកិច្ចនេះ នឹងសំដៅទៅលើប្រទេសដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបន្ទាប់ពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនក្នុងនោះរួមមានសហរដ្ឋអាមេរិក បណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសជប៉ុន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk