ច្បាស់ហើយ! ផ្សារ ម៉ាក្រូ សាខាទី៣ នឹងលេចវត្តមាននៅលើទឹកដីខណ្ឌមួយនេះ ក្រោមទុនវិនិយោគជាង ១២លានដុល្លារ ​
អាជីវកម្ម May 6, 2022 Khmernote

កាលពីពេលកន្លងទៅនេះ ការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មបរទេសនៅស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញបានរាយការណ៍ថា Siam Makro នឹងបើកផ្សារទំនើប Makro ពីរបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយបន្ថែមលើផ្សារ Makro ទាំងពីរដែលបានដំណើរការរួចហើយក្នុងនោះមួយនៅទីក្រុងភ្នំពេញ និងមួយទៀតនៅក្នុងខេត្តសៀមរាប។

យ៉ាងណាមិញមកទល់នេះ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សារ Makro ថ្មី ១សាខាទៀតនឹងលេចវត្តមាននៅលើទឹកខណ្ឌជ្រោយចង្វារ។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង៕

អត្ថបទ៖ លីនី