មហាសេដ្ឋី Bill Gates ព្រមានថា រឿងដែលកាន់តែអាក្រក់បំផុតនៃជំងឺកូវីដ-១៩ នៅតែអាចកើតមានឡើងនៅពេលខាងមុខ
បុគ្គលជោគជ័យ May 7, 2022 Khmernote

ក្រោយជំងឺកូវីដ-១៩ បាន​រាតត្បាតអស់ជាង ២ឆ្នាំ ឃើញថាមនុស្សជាច្រើនហាក់មិនសូវខ្វល់ខ្វាយ និងយកចិត្តទុកដាក់ក្នុងការការពារដូចមុនឡើយ ដោយសំអាងថា ត្រូវរៀនរស់នៅជាមួយជំងឺនេះ ប៉ុន្តែជំងឺរាតត្បាតមិនទាន់រលាយផុតពីពិភពលោកនៅឡើយទេ ហើយមហាសេដ្ឋី Bill Gates ក៏បានព្រមានថា រឿងដែលកាន់តែអាក្រក់បំផុតនៃជំងឺនេះ ក៏នៅតែអាចកើតមានឡើងនៅពេលខាងមុខទៀត។

លោក Bill Gates ដែលត្រូវបានគេស្កាល់ថាជាសហស្ថាបនិក Microsoft និងជាអ្នកតស៊ូមតិផ្នែកសុខភាពសាធារណៈបានប្រាប់កាសែត Financial Times កាលពីពេលថ្មីៗនេះថា “យើងនៅតែប្រឈមនឹងហានិភ័យនៃជំងឺរាតត្បាតនេះ ដែលបង្កើតជាវ៉ារ្យ៉ង់ថ្មីៗដែលនឹងធ្វើឱ្យការឆ្លងកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរជាងមុន”។

មហាសេដ្ឋីរូបនេះ បានបន្ថែមថា លោកលើកឡើងបែបនេះមិនមែនបានន័យថា លោកចង់ឱ្យមានសេចក្ដីវិនាស ឬធ្វើឱ្យមនុស្សគ្រប់គ្នាភ័យខ្លាចនោះទេ តែហានិភ័យនៃជំងឺរាតត្បាតនេះ វាលើសពី ៥% ហើយយើងក៏មិនទាន់បានឃើញពីភាពអាក្រក់បំផុតរបស់វាដែរ។ សម្រាប់លោក Gates មេរៀនមួយពីជំងឺរាតត្បាតកូវីដ-១៩ រហូតមកដល់ពេលនេះ គឺថា ការរៀបចំផែនការទុកជាមុន និងវិធានការការពារ ដែលអាចជួយពិភពលោកឱ្យគ្រប់គ្រងជំងឺរាតត្បាតនាពេលអនាគតបានកាន់តែប្រសើរឡើង៕

ប្រភព៖ cnbc