មហាសេដ្ឋី Elon Musk ប្រកាសចង់ទិញក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola​ ក្រោយជោគជ័យទិញក្រុមហ៊ុន Twitter
បុគ្គលជោគជ័យ April 28, 2022 Khmernote

បន្ទាប់ពីជោគជ័យក្នុងការទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ នៅថ្ងៃពុធ ទី២៧ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋីលេខ១ លោក Elon Musk បានប្រកាសថា គាត់ចង់ទិញក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola​ ហើយព្រមទាំងលើកឡើងថា ចង់ដាក់សារធាតុកូកាអ៉ីនចូលក្នុងភេសជ្ជៈថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។

យ៉ាងណាមិញការបង្ហោះរបស់មហាសេដ្ឋីរូបនេះ មិនទាន់ត្រូវបានបញ្ជាក់ថា ជាការពិត ឬគ្រាន់តែជាការលេងសើចនោះឡើយ ខណៈតំណាងក្រុមហ៊ុន Coca-Cola​ មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Insider។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ មហាសេដ្ឋី Elon Musk​ ​បានទិញយក​ Twitter ជាផ្លូវការ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ហើយមួយថ្ងៃក្រោយមក តែគាត់បានរបូតទ្រព្យសម្បត្តិរហូតដល់ទៅ ៤០ពាន់លានដុល្លារត្រឹមពេលតែ ១ថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុន Tesla បានធ្លាក់ចុះ៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider