កម្ពុជា មានមហិច្ឆតាឆ្នាំ២០៣០ នាំប្រទេសឱ្យឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់
សេដ្ឋកិច្ច April 28, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានមហិច្ឆតាឆ្នាំ២០៣០ នាំប្រទេសឱ្យឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់តាមផែនការ ដែលបានគ្រោងទុក។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាបានមានប្រសាសន៍ថា មូលដ្ឋានសន្តិភាពដែលធ្វើឱ្យយើកម្ពុជាមានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយ ពីរទសវត្សរ៍ជាប់គ្នា ដែលធ្វើឱ្យកម្ពុជាបានឆ្លងផុតពីដំណាក់ កាលនៃប្រទេសប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ។

« យើងកំពុងមានមហិច្ឆតាធ្វើឱ្យឆ្នាំ២០៣០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់ ។ បើយោងទៅលើបង្គោលថ្មីដែលត្រូវបោះតាមការគិតគូរឡើងវិញចំណូលសព្វថ្ងៃសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗគឺបានឡើងដល់ ទៅជាង ២ ពាន់ដុល្លារសហ រដ្ឋអាមេរិក។ ប៉ុន្តែបើគិតទៅតាមបង្គោលឆ្នាំ ២០១១ ចំនួនយើងទើបតែមាន១ពាន់ ៧រយជាង។ ប៉ុន្តែបើប្រាក់ ចំណូលកាន់តែខ្ពស់ភាពអនុគ្រោះនៃការរកឥណទានពីខាងក្រៅ ក៏កាន់តែលំបាកដោយសារគេត្រូវការឱ្យខ្ចីតែការប្រាក់ពាណិជ្ជកម្ម។ ប៉ុន្តែខ្ញុំបានឱ្យអនុសាសន៍ត្រូវគិតឲ្យច្បាស់យកការពិតយកមក យើងអាចនៅនិយាយបានជាមួយចិន ជាមួយជប៉ុន កូរ៉េខាងត្បូងជាមួយនឹងធានាគារអភិវឌ្ឍន៍អាស៊ី ដើម្បីនឹងបន្តហិរញ្ញប្បទានសម្រាប់ការ ប្រាក់ថោកជាងសម្បទានយើងត្រូវការបន្តការអភិវឌ្ឍ។ ហើយដើម្បីការអភិវឌ្ឍបានគឺមានតែរក្សាសន្តិភាពតែ ប៉ុណ្ណោះ គ្មានអ្វីខុសពីហ្នឹងទេ»៕

ប្រភព៖ information