រុស្ស៊ី ពិន័យក្រុមហ៊ុន Meta របស់មហាសេដ្ឋី Mark Zuckerberg ក្រោយហាមឃាត់ស្ថាបនិករូបនេះមិនឱ្យចូលប្រទេសរុស្ស៊ីដោយគ្មានកាលកំណត់
អាជីវកម្ម
April 26, 2022
Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា តុលាការរុស្ស៊ីកាលពីថ្ងៃអង្គារបានពិន័យក្រុមហ៊ុន Meta Platforms Inc របស់មហាសេដ្ឋី Mark Zuckerberg ចំនួន ៤លានរូប (ប្រមាណ ៥៤,០៣០ ដុល្លារ) សម្រាប់ការខកខានក្នុងការលុបការបង្ហោះពាក់ព័ន្ធនឹង “ការឃោសនា LGBT”។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិ Meta លោក Mark Zuckerberg និងជនជាតិអាមេរិក ២៨នាក់ផ្សេងទៀត ដោយរារាំងពួកគេមិនឱ្យចូលក្នុងប្រទេសរុស្ស៊ីដោយ “គ្មានកាលកំណត់”។ ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីបានដាក់ចេញច្បាប់កាលពីឆ្នាំ២០១៣ ដោយបានហាមឃាត់ “ការផ្សព្វផ្សាយទំនាក់ទំនងផ្លូវ..ភេទដល់អនីតិជន”។ ទោះជាយ៉ាងណាក្ដី Meta មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


