ព័ត៌មានចុងក្រោយ
  • មិនចាញ់ខេត្តដទៃ! ខេត្តបាត់ដំបង ទទួលបានគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍មួយ ក្រោមទុនវិនិយោគដល់ទៅ ៩៥លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 21, 2023 Khmernote

    ខេត្តបាត់ដំបង ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយប៉ុន្មានឆ្នាំថ្មីៗនេះ ទាក់ទាញគម្រោងវិនិយោគតូចធំច្រើនគួរសម ហើយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ខេត្តបាត់ដំបង នឹងទទួលបានគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍មួយ ក្រោមទុនវិនិយោគដល់ទៅ ៩៥លានដុល្លារអាម៉េរិក។ តាមសេចក្ដីប្រកាសខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “DONGFANG JUNMA CEMENT CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង៕ អត្ថបទ៖ លីនី

  • និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងឱ្យសាធារណជនប្រុងប្រយ័ត្នលើការទិញ-លក់ ជាមួយគម្រោងបុរី និងសំណង់ផ្ទះល្វែងចំនួន ៤​ ដែលគ្មានអាជ្ញាបណ្ណ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ June 21, 2023 Khmernote

    និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា (ន.អ.ប.) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់/ជួល ចូលរួមធ្វើអាជីវកម្ម ឬ ពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅដ្ឋានរបស់ បុរីចំនួន ៤ ដែលគ្មានអាជ្ញាបណ្ណពី (ន.អ.ប.) ដែលអាចធ្វើឱ្យប៉ះពាល់ ឬ ខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។ តាមរយៈសេចក្តីជូនដំណឹង គម្រោងអភិវឌ្ឍលំនៅឋានចំនួន ០៤ គម្រោង រួមមាន៖ – បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ –

  • រដ្ឋមន្ត្រីទេសចរណ៍ រំពឹងមានភ្ញៀវអន្តរជាតិ ៤.៥លាននាក់មកទស្សនាកម្ពុជាពេញមួយឆ្នាំ២០២៣ ខណៈ៥ខែដើមឆ្នាំទទួលបាន ២.១៦លាននាក់ហើយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 21, 2023 Khmernote

    (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២.២លាននាក់

  • អស្ចារ្យគុនខ្មែរ បើឈ្នះកីឡាករបារាំង ប៊ូសស្ត្រងជូនម៉ូតូថ្មីម្នាក់ ១គ្រឿង Boostrong
    Boostrong
    Boostrong June 21, 2023 Khmernote

    ប៊ូសស្ត្រង លើកទឹកចិត្តកីឡាករគុនខ្មែរ ជូនម៉ូតូថ្មីម្នាក់១គ្រឿងបើកីឡាករគុនខ្មែររូបណាដែលអាចយកឈ្នះក្នុងការប្រគួត Kun Khmer All Star នៅទឹកដីទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី២៤ មិថុនា ខាងមុខនេះ។ តាមការប្រកាសរបស់ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានប្រកាស់ថាដើម្បីចូលរួមលើកទឹកចិត្តកីឡាករគុនខ្មែរ និងចូលរូមលើកតម្កើងគុនខ្មែរទៅកាន់ពិភពលោក ប៊ូសស្ត្រងជូនម៉ូតូថ្មីម្នាក់១គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលទទួលបានជ័យជំនេះក្នុងការប្រកួត គុនខ្មែរអលស្តា នៅទឹកដីទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៤ មិថុនាខាងមុខនេះ ហើយកីឡាករគុនខ្មែរទាំង៤រូបដែលមានឱកាសទទួលបានម៉ូតូថ្មីពីប៊ូសស្ត្រងនោះមាន៖ កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Faycal Bahroudi កីឡាករគុនខ្មែរ អេលីត សាន់ ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Hamza Moudo កីឡាករគុនខ្មែរ អេលីត សម្ភស្ស

  • ឯកឧត្តមបណ្ឌិត អ៉ិត សំហេង៖ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស ៣៨៥កន្លែង មានកម្មករជាង ១៥ម៉ឺននាក់ និងចំណូលជាមធ្យម ៤០លានដុល្លារក្នុងមួយខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 21, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន ហើយប្រជាពលរដ្ឋមានជីវភាពធូរធា តាមរយៈឱកាសការងារដែលផ្តល់ដោយអ្នកវិនិយោគ។ ការលើកឡើងបែបនេះ ខណៈឯកឧត្តមដែលអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតស្បែកជើង(អលវិនស៊ូ ខេមបូឌា) ដែលមានទីតាំង ស្ថិតនៅភូមិរោងគោ ឃុំ សំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិតបានរំលឹកថា នាសម័យខ្មែរក្រហម ប្រជាពលរដ្ឋគ្មានឱកាសប្រកបរបរ ទទួលទានធ្វើឱ្យជីវភាពក្រីក្រយ៉ាងខ្លាំង។ តែក្រោមការនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងគតិបណ្ឌិត

  • ជប៉ុនផ្តល់ឥណទានសម្បទាន ១៨៨ លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2023 Khmernote

    នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖ – ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» និង – ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន

  • ដំណឹងល្អ! ក្រុមហ៊ុនអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី ស្វែងរកឱកាសក្នុងវិស័យកសិកម្មនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះ SPC ដែលជាក្រុមហ៊ុនអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីស្វែងរកការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលី ក្នុងការពង្រឹងទំនាក់ទំនងផ្នែកកសិកម្មជាមួយកម្ពុជា។ ទស្សនកិច្ចនេះ ត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីកិច្ចប្រជុំប្រកបដោយជោគជ័យរវាងក្រុមហ៊ុន SPC Global និងប្រតិភូកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សួនកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសអូស្ត្រាលីកាលពីដើមឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា វិស័យកសិ-ចំណីអាហារ គឺជាវិស័យដ៏សំខាន់មួយសម្រាប់ការរីកចម្រើននៅកម្ពុជា ហើយអូស្ត្រាលីក៏កំពុងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនេះ៕ អត្ថបទ៖ លីនី

  • ប្រធានក្រុមហ៊ុន Ford ប្រាប់ CNN ថា សហរដ្ឋអាមេរិកមិនទាន់អាចប្រកួតប្រជែងជាមួយចិនលើរថយន្តអគ្គិសនីបាននោះទេ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 20, 2023 Khmernote

    ប្រធានប្រតិបត្តិក្រុមហ៊ុន Ford Motor (F.N) លោក Bill Ford បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនីនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន VNexpress កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣​ កន្លងទៅនេះ។ លោក លោក Bill Ford បានប្រាប់កម្មវិធី ‘Fareed Zakaria GPS’ របស់ CNN កាលពីថ្ងៃអាទិត្យថា៖ “ប្រទេសចិនបានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងការផលិតរថយន្តអគ្គិសនី ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយធំ ហើយឥឡូវនេះ ពួកគេក៏កំពុងនាំចេញផងដែរ”។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក