- សេដ្ឋកិច្ចសេដ្ឋកិច្ច July 3, 2023 Khmernote
យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងបន្តសិក្សាបន្ថែមផ្លូវរថភ្លើងក្រាមដីនិងរថភ្លើងធុនស្រាល ភ្ជាប់ពីរាជធានីភ្នំពេញ ទៅ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនិងផ្សារទំនើបអ៊ីអនមានជ័យ ខណៈដែលគម្រោងផ្លូវ រថភ្លើងលើអាកាសនិងក្រោមដី ក្នុងរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវា សាធារណៈផ្សារទំនើបអ៊ីអនម៉ល មានជ័យ កាលពីពេលថ្មីកន្លងទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងផ្លូវរថភ្លើងលើអាកាស និង ក្រោមដីត្រូវបានសិក្សាចប់សព្វគ្រប់ហើយ នៅឡើយតែការរង់ចាំក្រុមហ៊ុនមកបណ្តាក់ទុន ក្នុងការអភិវឌ្ឍ តែប៉ុណ្ណោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 3, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាមានសមត្ថភាពនៃការផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មឆ្នាំ២០២២ ប្រមាណចំនួន ៨.៩០០តោន ក្នុងមួយឆ្នាំ ដែលចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន ១៨២សហគ្រាសកែច្នៃ នៅទូទាំងប្រទេស សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជាប្រទេសបារាំង អាមេរិក កូរ៉េ ជាដើម។ ទាក់ទងនឹងការកែច្នៃប្រហុកសម្រាប់ពាណិជ្ជកម្មនេះ កាលពីចុងខែមិថុនា កន្លងទៅ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយមូលនិធិគីណាល់ ស្ដីពីការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម បានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ
- អាជីវកម្មអាជីវកម្ម July 1, 2023 Khmernote
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Wuling បានដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃបំផុតក្នុងប្រទេសវៀតណាម។ រថយន្តអគ្គិសនីខ្នាតតូច ដែលទើបនឹងចេញថ្មី ត្រូវបានដាក់លក់កាលពីថ្ងៃព្រហស្បតិ៍ក្នុងតម្លៃចាប់ពី ២៣៩ លានដុង (ប្រមាណ ១០.១៣៩ ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ រថយន្តអគ្គិសនីដ៏តូចច្រឡឹងមួយនេះ មានឈ្មោះថា Wuling Hongguang Mini EV ត្រូវបានដំឡើងនៅក្នុងខេត្ត Hung Yen ភាគខាងជើងប្រទេសវៀតណាម គឺជារថយន្តអគ្គិសនីតូចបំផុតមួយនៅក្នុងប្រទេស។ រថយន្តមួយនេះ សាកថ្មតែម្ដងអាចបើកបរបានចម្ងាយ ១២០-១៧០ គីឡូម៉ែត្រ ហើយការសាកប្រើពេលពីចន្លោះ ៦ ម៉ោងកន្លះ ទៅ ៩ម៉ោង។ លើសពីនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2023 Khmernote
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃកំពុងឆ្ពោះទៅដណ្ដើមតំណែងវៀតណាម ជាអ្នកនាំចេញអង្ករធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីការនាំចេញអង្កររបស់ខ្លួនក្នុងរយៈពេល ៤ខែដំបូងបានកើនឡើងដល់ ២.៦២ លានតោន។ តួលេខនៃការនាំចេញខាងលើនេះ តំណាងឱ្យការកើនឡើង ១៤.៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរដ្ឋាភិបាលឥឡូវនេះបានប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុបនៅឆ្នាំ២០២៣ នឹងលើសពី ៨លានតោន ហើយលើសពីចំនួនសរុបកាលពីឆ្នាំមុនដែលមានចំនួន ៧.៦៩ លានតោន ដែលកាលនោះធ្វើអោយប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទីបីក្នុងចំណោមអ្នកចេញនាំអង្ករធំជាងគេលើពិភពលោក នៅពីក្រោយប្រទេសឥណ្ឌា និងវៀតណាម។ គួរបញ្ជាក់ផងដែរថា អ្នកនាំចូលអង្ករថៃច្រើនជាងគេកាលពីឆ្នាំមុនរួមមាន អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង អាមេរិក និងចិន៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយលោកបណ្ឌិត LEE JOON KEUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី (BOOYOUNG KHMER II Co.,Ltd) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 29, 2023 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា ប្រទេសវៀតណាម នឹងកាត់បន្ថយថ្លៃចុះបញ្ជីរថយន្តនៅត្រឹមពាក់កណ្ដាលនៃតម្លៃដើម ដើម្បីជម្រុញការលក់ឡើងវិញ។ ការកាត់បន្ថយថ្លៃចុះបញ្ជីនេះ គឺធ្វើឡើងសម្រាប់តែរថយន្តដែលផលិត ដំឡើងក្នុងស្រុក តែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ យោងតាមក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញកាលពីថ្ងៃពុធ ម្សិលមិញនេះ ការកាត់បន្ថយនេះ នឹងត្រូវបានធ្វើឡើងរយៈពេល ៦ខែ ពោលគឺនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដាតទៅ ដោយតម្លៃដើមនឹងត្រឡប់ដូចដើមវិញចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។ រម្លឹកផងដែរថា វៀតណាមបានចេញការកាត់បន្ថយ ៥០% ដូចគ្នាសម្រាប់រយៈពេលប្រាំមួយខែកាលពីឆ្នាំ ២០២០ និង២០២២ ដើម្បីជំរុញការប្រើប្រាស់ ហើយការផ្លាស់ប្តូរនេះ បណ្តាលឱ្យការលក់កើនឡើងទ្វេដងណៅក្នុងឆ្នាំទាំងពីរនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ រថយន្តចំនួន ១១៣,៥០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 29, 2023 Khmernote
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ កំពុងគ្រោងទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥០០០តោន នៅឆ្នាំ២០២៤ ដើម្បីពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ។ នៅក្នុងឱកាស ទស្សនកិច្ចស្វែងយល់ពីសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខាងលើត្រៀមដាក់ចេញផែនការបង្កើនការប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥០០០តោន នៅឆ្នាំ២០២៤ ដើម្បីកែច្នៃ និងចែកចាយលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ម្ចាស់សិប្បកម្មកំពុងត្រៀមរៀបចំពង្រីករោងសិប្បកម្មដែលមានសមត្ថភាពកែច្នៃកាន់តែខ្ពស់បន្ថែមទៀត នៅឆ្នាំ២០២៣នេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ។ ទន្ទឹមនឹងនេះដែរ ពាក់ព័ន្ធនឹងកិច្ចការនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 29, 2023 Khmernote
ក្រុមហ៊ុននាំចេញរបស់ថៃ កំពុងកាត់បន្ថយពេលវេលាក្នុងការដឹកទុរេននាំចេញទៅប្រទេសចិនពីរយៈពេល ៨ថ្ងៃ មកត្រឹម ៤ថ្ងៃ វិញ ដោយការកាត់បន្ថយពេលវេលានេះ គឺដើម្បីប្រកួតប្រជែងជាមួយវៀតណាម ពោលគឹប្រើពេលខ្លីដឹកជញ្ជូន ទុរេននៅស្រល់ល្អ មិនសូវខូចគុណភាព។ លោក TerapongTechasathian ជំនួយការនាយកប្រតិបត្តិនៃក្រុមហ៊ុន Pan-Asia Silk Road Ltd ដែលប្រតិបត្តិការផ្លូវដែកបាននិយាយថា កាលពីខែមេសា ក្រុមហ៊ុនបានកំណត់កំណត់ត្រាដោយការដឹកជញ្ជូនទុរេនចំនួន ២៥ កុងតឺន័រ ពីប្រទេសថៃទៅកាន់ប្រទេសចិនក្នុងរយៈពេលមួយថ្ងៃ។ ដោយឡែក នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផ្លែឈើរបស់វៀតណាម Vina T&T លោក Nguyen Dinh Tung បាននិយាយថា ប្រទេសថៃ










