ថៃ ជឿជាក់ថានឹងវ៉ាដាច់វៀតណាមកា្លយជាអ្នកនាំចេញអង្ករធំជាងគេទីពីរលើលោកនៅឆ្នាំនេះ ខណៈត្រឹម ៤ខែដំបូងអាចនាំចេញអង្ករបានជាង ២លានតោន
សេដ្ឋកិច្ច
June 30, 2023
Khmernote
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃកំពុងឆ្ពោះទៅដណ្ដើមតំណែងវៀតណាម ជាអ្នកនាំចេញអង្ករធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីការនាំចេញអង្កររបស់ខ្លួនក្នុងរយៈពេល ៤ខែដំបូងបានកើនឡើងដល់ ២.៦២ លានតោន។
តួលេខនៃការនាំចេញខាងលើនេះ តំណាងឱ្យការកើនឡើង ១៤.៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរដ្ឋាភិបាលឥឡូវនេះបានប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុបនៅឆ្នាំ២០២៣ នឹងលើសពី ៨លានតោន ហើយលើសពីចំនួនសរុបកាលពីឆ្នាំមុនដែលមានចំនួន ៧.៦៩ លានតោន ដែលកាលនោះធ្វើអោយប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទីបីក្នុងចំណោមអ្នកចេញនាំអង្ករធំជាងគេលើពិភពលោក នៅពីក្រោយប្រទេសឥណ្ឌា និងវៀតណាម។ គួរបញ្ជាក់ផងដែរថា អ្នកនាំចូលអង្ករថៃច្រើនជាងគេកាលពីឆ្នាំមុនរួមមាន អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង អាមេរិក និងចិន៕


អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


