ព័ត៌មានចុងក្រោយ
  • វិនិយោគិនចិន គ្រោងពង្រីកផ្ទៃដីដាំដុះចេកអំបូងនៅស្រុកស្ទឹងត្រង់ បង្កើនការនាំចេញទៅទីផ្សារអន្តរជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 14, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន្យដឹងថា ចំការចេកអំបូងវិនិយោគដោយជនជាតិចិនស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គ្រោងពង្រីកផ្ទៃដីដាំដុះ ដើម្បីបង្កើនការផលិតឆ្លើយតបនឹងតម្រូវការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក វី ហ្វូជាង ( Wu Fuxiang) ប្រធានផ្នែកគ្រប់គ្រងតំបន់២នៃក្រុមហ៊ុន ណុង យី ហ្វាហាន់ (NONG YE FAZHAN CO,LTD) បានលើកឡើងថា ក្រុមហ៊ុនសម្រេចចិត្តដាក់ទុនវិនិយោគចំការចេកនៅកម្ពុជា ដោយសារមើលឃើញថាដីមានជីជាតិ និងអាកាសធាតុ អំណោយផលដល់ការដំណាំកសិកម្ម ។ លោកបានបញ្ជាក់ថា “ក្រុមហ៊ុនបានវិនិយោគក្នុងទំហំទឹកប្រាក់ជាង១៦លានដុល្លារ តាំងពីឆ្នាំ២០២១ លើផ្ទៃដី៦០០ហិកតា ដោយបានដាំចេកពេញគ្រប់ទីកន្លែងនឹងកំពុងពង្រីកផ្ទៃដីបន្ថែមទៀតដើម្បីតម្រូវការទីផ្សារកាន់តែកើនឡើងជាបន្តបន្ទាប់ “។ ប្រធានផ្នែកគ្រប់គ្រងតំបន់២នៃក្រុមហ៊ុននោះ

  • ICC Angkor បង្ហាញគម្រោងតម្លើង Wi-Fi សាធារណៈ ឱ្យមហាជនប្រើប្រាស់ដោយឥតគិតថ្លៃនៅក្នុងតំបន់អង្គរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 14, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយ ស៊ី ស៊ី-អង្គរ) នៅខេត្តសៀមរាបនេះ បានឈានដល់ថ្ងៃទី២ហើយ។ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរានេះ ក្រុមអ្នកជំនាញជាតិនិងអន្តរជាតិ កំពុងពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍន៍នានា នៅក្នុងតំបន់រមណីយដ្ឋានដែលប្រកបដោយចីរភាព ព្រមទាំងជជែកអំពីទេសភាពវប្បធម៌នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ។ ក្នុងកិច្ចប្រជុំរយៈពេលជាច្រើនម៉ោងនៅថ្ងៃទី១៣ខែមិថុនានេះ ក្រុមអ្នកជំនាញ អាយ ស៊ី ស៊ី អង្គរ ក៏បានលើកមកពិភាក្សាអំពីចំណុចជាច្រើនទៀត ដូចជាគម្រោងរបស់មជ្ឈមណ្ឌលអេកូទេសចរណ៍ គម្រោងតម្លើង Wi-Fi

  • សម្ដេចតេជោ ហ៊ុន សែន ព្យាការណ៍ថា ចំនួនប្រជាជនកម្ពុជាអាចកើនឡើងដល់ប្រមាណ ២០លាននាក់នៅឆ្នាំ២០៣០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 13, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំនួនថាចំនួនប្រជាជនកម្ពុជាអាចកើនឡើងដល់ប្រមាណ២០លាននាក់នៅឆ្នាំ២០៣០។ ក្នុងខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កាលពីក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត កម្ពុជាមានប្រជាជនតែប្រមាណ ៥លាននាក់ទេ ក៏ប៉ុន្តែ២០២៣នេះ គឺឡើងរហូតដល់ប្រមាណជា ១៧លាននាក់»។ សម្ដេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានថ្លែងរម្លឹកថា ប្រសិនបើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៧ យើងនឹងបន្តឆ្ពោះទៅដល់គោលដៅនៃបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូចអ្វីដែលយើងបានដាក់ចេញជាគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព។

  • រដ្ឋបាលក្រុងប៉ោយប៉ែត កំពុងកែប្រែក្រុងប៉ោយប៉ែតឲ្យស៊ីវិល័យជាងមុន ដោយចំណាយទឹកប្រាក់ ៧៨លានដុល្លារ ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 13, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលក្រុងប៉ោយប៉ែតកំពុងអនុវត្តន៍គម្រោងទីក្រុងគួរឲ្យចង់រស់នៅដែលគម្រោងនេះចំណាយទឹកប្រាក់ ៧៨លានដុល្លារក្នុងការអភិវឌ្ឍក្រុងប៉ោយប៉ែតឲ្យស៊ីវិល័យ និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលឆ្លងកាត់ទៅមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរាជរដ្ឋាភិបាលបានគូសរំលេចនូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធក្នុងការអភិវឌ្ឍទីក្រុង ដែលរួមមាន៖ទី១:ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធបណ្តាញឌីជីថល, និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។ ទី២: ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រង, ប្រតិបត្តិការ និងថែទាំ សមិទ្ធផលទទួលបានពីការវិនិយោគ

  • ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់ជប៉ុន Meiko គ្រោងបោះទុន ២០០លានដុល្លារ សង់រោងចក្រនៅវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 13, 2023 Khmernote

    ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់ជប៉ុន Meiko គ្រោងសាងសង់រោងចក្រនៅភាគខាងជើងខេត្ត Hoa Binh ប្រទេសវៀតណាម ក្រោមទុន 200 លានដុល្លារអាមេរិក ដើម្បីផលិតបន្ទះសៀគ្វីបោះពុម្ព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ តាមសារព័ត៌មានដដែល ក្រុមហ៊ុនគ្រោងជួលដីទំហំ ៩.២​ហិកតា នៅក្នុងខេត្តភាគខាងជើងនេះ សម្រាប់រោងចក្រទី៤ របស់ខ្លួននៅក្នុងប្រទេសវៀតណាម។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Meiko បាន​វិនិយោគ​ដំបូង​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០០៦ ដោយ​បាន​សាងសង់​រោងចក្រ​នៅ​ជាយក្រុង​ Thach That ក្នុង​ទីក្រុង​ហាណូយ។ បច្ចុប្បន្ននេះ Meiko មានរោងចក្របន្ទះសៀគ្វីបោះពុម្ពចំនួន ៣ នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃ ៥០០លានដុល្លារ និងផ្តល់ការងារដល់មនុស្ស

  • ដាក់ពាក្យភ្លាម! សម្ភាសភ្លាម! ស្អែកនេះ ក្រុមហ៊ុនធំៗជិត ៣០ ផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែងសម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO ) នឹងរៀបចំ៖ “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ អ្នកចូលរួម នឹងទទួលបានទាំងឱកាសការងារ

  • កសិដ្ឋានដាំបន្លែស្តង់ដារនៃប្រទេសជប៉ុន គ្រោងបើកដំណើរការដាំម្ទេសស្តង់ដារជប៉ុននៅខេត្តសៀមរាប នាំចេញ ៥០០តោនទៅក្រៅប្រទេសជារៀងរាល់ខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 12, 2023 Khmernote

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារ បានដឹកនាំក្រុមអ្នកវិនិយោគជនជាតិជប៉ុន ដែលដឹកនាំដោយលោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងដី ក្នុងគម្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន ៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ បើតាមលោក NABESHIMA KATSUHITO បានអោយដឹងថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ដែលគ្រោងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ

  • កម្ពុជាចម្រាញ់រ៉ែមាសបាន ៦.៧២៧គីឡូក្រាម និងទទួលចំណូលបានពីសួយសារជាង ១០លានដុល្លារ គិតត្រឹមដើមខែមិថុនានេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2023 Khmernote

    យោងតាមគណនីផ្លូវការរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញថា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៦.៧២៧គីឡូក្រាម និងរកចំណូលពីសួយសារ បានជាង១០លានដុល្លារ។ យោងតាមសេចក្ដីប្រកាសព័ត៌មាននេះបានបង្ហាញក្នុងពិធីទស្សនកិច្ច ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។