ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនថាមពលថ្មរបស់ចិនចំនួន ២ កំពុងពិចារណាចាក់ទុនវិនិយោគរាប់រយលានដុល្លារនៅប្រទេសវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 10, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ក្រុមហ៊ុនផលិតប្រព័ន្ធផ្ទុកថាមពល និងថ្ម របស់ចិនចំនួនពីរកំពុងពិចារណាវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារនៅក្នុងប្រទេសវៀតណាម។ បើតាមប្រភពដែលបានដឹងពីរឿងនេះ បានឱ្យដឹងថា គម្រោងនេះកំពុងត្រូវបានពិភាក្សា ហើយតម្លៃសរុបនៃការវិនិយោគអាចឡើងដល់ជាង ១ពាន់លានដុល្លារ។ ប្រភពខាងលើបានឱ្យទៀតថា ក្រុមហ៊ុន Xiamen Hithium Energy Storage Technology ដែលក្រុមហ៊ុន startup ដែលកំពុងពង្រីកខ្លួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានទាក់ទងមន្ត្រី និងអ្នកគ្រប់គ្រងឧស្សាហកម្មក្នុងប្រទេសវៀតណាម ដើម្បីពិភាក្សាការវិនិយោគរហូតដល់ ៩០០ លានដុល្លារ ដើម្បីសាងសង់រោងចក្រលើផ្ទៃដីឧស្សាហកម្មជាង ៣០ហិកតា។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Growatt New Energy

  • ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិត រំពឹងថានឹងរួចរាល់នៅកំឡុងឆ្នាំ ២០២៧ ខាងមុខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិត ត្រូវបានបើកការដ្ឋានសាងសង់ហើយ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដែលរំពឹងថានឹងរួចរាល់នៅកំឡុងឆ្នាំ ២០២៧ ខាងមុខ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ។ ដោយឡែក ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ(ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

  • ឯកឧត្តម ថោង ខុន បង្ហាញឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ដល់រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួម ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 9, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលវិស័យទេស ចរណ៍ និងឱកាសវិនិយោគក្នុងវិស័យនេះ ដល់ឯកឧត្តម ថានីប៊ីន អាម៉េដ អាល់ ហ្សេយូឌី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។​នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញ ចំណាប់អារម្មណ៍ នៃការរីកចម្រើននៅប្រទេសកម្ពុជា និងចង់ឈ្វេងយល់ពីវិស័យទេសចរណ៍ នៅកម្ពុជាផងដែរ។ ​ឯកឧត្តម ថោង ខុន បានជម្រាបដល់ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត អារ៉ាប់រួមថា

  • សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអេមីរ៉ាត​អា​រ៉ាប់​រួម ធ្វើការវិនិយោគបើករោងចក្រប្រមូលទិញ កែច្នៃ នាំចេញអង្ករ ស្វាយចន្ទី និងដំឡូងមីរបស់កម្ពុជា ដោយសារប្រទេសនេះមានជំនាញខ្លាំងលើការកែច្នៃកសិផល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 9, 2023 Khmernote

    សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអេមីរ៉ាត​អា​រ៉ាប់​រួម ធ្វើការវិនិយោគបើករោងចក្រប្រមូលទិញ កែច្នៃ នាំចេញអង្ករ ស្វាយចន្ទី និងដំឡូងមីរបស់កម្ពុជា ដោយសារតែប្រទេសនេះ មានជំនាញខ្លាំងលើការកែច្នៃកសិផល។ សម្ដេចបានលើកឡើងពីការស្នើសុំទៅអេមីរ៉ាត​អា​រ៉ាប់​រួម នៅក្នុងឱកាសដែលសម្តេចអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អេមីរ៉ាតអារ៉ាប់រួម គេមានលទ្ធភាពលើការកែច្នៃខ្លាំងណាស់ អីចឹងទេសុំឲ្យមកវិនិយោគកែច្នៃលើបញ្ហាបី ទី១៖ យើងសល់ស្រូវក្នុង ១ឆ្នាំប្រមាណជាង ៦លានតោន ក្នុងពេលដែលយើងខ្វះម៉ាស៉ីនកិនស្រូវ ខ្វះឃ្លាំងស្តុក និងប្រាក់ប្រមូលទិញ យើងចង់ឲ្យប្រទេសអេមីរ៉ាតអារ៉ាប់រួមចូលមកបង្កើតរោងចក្រកែច្នៃ

  • អបអរអ្នកកោះធំ! “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ បច្ចុប្បន្នសម្រេចការសាងសង់បានជាង ៩៥% និងត្រៀមបើកឱ្យដំណើរការក្នុងពេលឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 8, 2023 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ ដែលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណជាង ៩៥% និងត្រៀមបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍនភាពភាពនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង៧២ ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នៅថៃ្ងព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា “មន្ទីរពេទ្យតេជោសែនកោះធំ”

  • ដំណឹងល្អមួយទៀត! នៅរសៀលនេះ កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលច្បាមយកអត្ថប្រយោជន៍ជាច្រើនទាំងសេដ្ឋកិច្ច និងការវិនិយោគ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 8, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះ កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed

  • អភិបាលស្រុកពួក លើកឡើងថា ពីភ្នំពេញទៅសៀមរាប នឹងអាចប្រើពេលតែ ២ម៉ោងកន្លះតែប៉ុណ្ណោះ បន្ទាប់ពីផ្លូវល្បឿនលឿន សាងសង់រួចរាល់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 7, 2023 Khmernote

    លោក សុីន ចាន់ថុល អភិបាលស្រុកពួក បានលើកឡើងថា ការធ្វើដំណើរ ពីភ្នំពេញទៅ សៀមរាប នឹងអាចប្រើពេលយ៉ាងយូរតែ ២ ម៉ោងកន្លះតែប៉ុណ្ណោះ បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត សាងសង់រួចរាល់។ ការចំណាយពេលវេលាតិចជាងមុននេះ នឹងជួយដល់បងប្អូនអ្នកធ្វើដំណើរចំណេញបានទាំងពេលវេលា និងការចំណាយទៅលើសាំង។ លោកអភិបាលស្រុកពួក បានលើកឡើងបែបនេះ តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖ «តែប៉ុណ្ណេះ យ៉ាងច្រើន ២ ម៉ោង ៣០នាទី ដល់គោលដៅយ៉ាងស្រួល (សៀមរាប ភ្នំពេញ) ក្តីស្រម៉ៃនៃយើងបានមកដល់ហើយ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការនេះ»៕ អត្ថបទ៖ លីនី

  • រដ្ឋមន្រ្តីក្រសួងសាធារណការ៖ ក្រុមហ៊ុនចិន សន្យាថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងអាចចុះហត្ថលេខាបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ ខណៈត្រូវសិក្សាលម្អិត ៦ខែទៀត បញ្ជៀសការប៉ះពាល់លើសំណង់បុរាណ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 7, 2023 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នឹងចំណាយពេលយ៉ាងយូរបំផុតត្រឹម ៦ខែ ដើម្បីសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងចៀសវាងការប៉ះពាល់លើសំណង់បុរាណនៅក្នុងខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រ