ព័ត៌មានចុងក្រោយ
  • សម្ដេចតេជោ រំលឹកថា ជប៉ុនបានផ្តល់ជាទំនិញមកឱ្យកម្ពុជាសម្រាប់លក់ ដើម្បីបានលុយដោះបំណុលជប៉ុន តែជប៉ុនមិនយកលុយទៅប្រទេសវិញទេ គឺទុកអភិវឌ្ឍន៍នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 1, 2023 Khmernote

    នាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។ នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន រំលឹកថា ដើម្បីដោះបំណុល ជប៉ុន បានផ្តល់ជាទំនិញសម្រាប់លក់ ដើម្បីកម្ពុជាបានលុយដោះបំណុល។ តែទំនិញដែលលក់បាននោះ ជប៉ុនមិនយកលុយត្រឡប់ទៅជប៉ុននោះទេ គឺទុកអភិវឌ្ឍន៍នៅកម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ “ដើម្បីសងលុយជប៉ុនបាន

  • ចំណតផែកុងតឺន័រថ្មី តម្លៃជិត ១ពាន់លានដុល្លារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 1, 2023 Khmernote

    ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ បានប្រកាសបើកការដ្ឋានសាងសង់ហើយនៅថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមផេកផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការសាងសង់ចំណតផែកុងតឺន័រថ្មីនេះ គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមានចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG (០៦គ្រឿង)

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា មជ្ឈមណ្ឌល KOPIA អាចជួយសិក្សាពីលទ្ធក្នុងការនាំទំនិញខ្មែរចូលទីផ្សារកូរ៉េ ដោយកាត់បន្ថយចំណាយ និងការងារមិនចាំបាច់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 29, 2023 Khmernote

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មជ្ឈមណ្ឌល KOPIA អាចជួយសិក្សាពីលទ្ធក្នុងការនាំទំនិញខ្មែរចូលទីផ្សារកូរ៉េ ដោយកាត់បន្ថយចំណាយ និងការងារមិនចាំបាច់។ បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់​ និងនេសាទ ឯកឧត្តម ឌិត ទីណា បានលើកឡើងបែបនេះ នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ងថ្នាក់ដឹកនាំជាមួយលោក Song Yong-Ju ប្រធានមជ្ឈមណ្ឌល KOPIA Cambodia Center កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ លើសពីនេះ ក្នុងកិច្ចប្រជុំនោះដែរ

  • កម្ពុជា នឹងមានផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ខណ:ផ្លូវល្បឿនលឿនទី៣ សៀមរាប-ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណ:ផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា សម្រាប់កម្ពុជា ការអភិវឌ្ឍមានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។ ឯកឧត្តមបន្តថា

  • ក្រុមហ៊ុន Samsung Electronics ប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដ៏អាក្រក់បំផុត ក្នុងរយៈពេល ១៤ឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 28, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VNexpress បានឱ្យដឹងថា ក្រុមហ៊ុន Samsung Electronics កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤ឆ្នាំមក។ ចំពោះការធ្លាក់ចុះនេះ ក្រុមហ៊ុនបានលើកឡើងថា គឺដោយសារ ការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់លើគ្រឿងអេឡិចត្រូនិក និងបញ្ហាមីក្រូឈីបនៅលើសកលលោក ដែលប៉ះពាល់ដល់អាជីវកម្ម អង្គចងចាំស្នូល (core memory) របស់ខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍ ក្រុមហ៊ុនផលិតបន្ទះឈីប និងស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះដល់ ៦៤០ ពាន់លានវ៉ុន (៤៧៨.៦ លានដុល្លារ) ធ្លាក់ចុះ ៩៥% បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ

  • រយៈពេល ៥ឆ្នាំ ខេត្តស្វាយរៀងផលិតស្រូវបានជិត ៣លានតោន នាំចេញទៅប្រទេសជិតខាងប្រមាណ ១លានតោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2023 Khmernote

    ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ខេត្តស្វាយរៀង ផលិតស្រូវបានចំនួន ២.៨៣៩.៩២៩ តោន ក្នុងនោះបាននាំចេញទៅលក់នៅប្រទេសជិតខាងចំនួន ១.០៤២.៦០៥ តោន ហើយអតិរេកស្រូវដែលនៅសល់បម្រុងទុកជាស្បៀងអាហារចំនួន ១.៧៩៧.៣២៤ តោន។ នេះបើយោងតាមរបាយការណ៍ ស្ដីពីវឌ្ឍនភាព និងទិសដៅបន្តការងាររបស់រដ្ឋបាលខេត្តស្វាយរៀង (២០១៨-២០២២)។ នៅក្នុងរបាយការណ៍របស់រដ្ឋបាលបានបញ្ជាក់ថា វិស័យកសិកម្ម ជាវិស័យមួយដ៏សំខាន់ក្នុងចំណោមវិស័យអាទិភាពនានា នៅក្នុងខេត្តស្វាយរៀង ដែលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នៅទូទាំងខេត្ត មានផ្ទៃដីផលិតកម្មសរុប ២០៥.៤៧៦ ហិកតា ក្នុងនោះផ្ទៃដីផលិតកម្មដំណាំស្រូវ ១៨៨.០០០ ហិកតា (ស្រូវវស្សា ១៦៧.៥០០ ហិកតា និងស្រូវប្រាំង ២០.៥០០ហិកតា) និងដំណាំរួមផ្សំ

  • «ដូងខ្ទិះបាត់ដំបង» ត្រូវបានប្រកាសជាម៉ាកសមូហភាព ដែលនឹងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា «ដូងខ្ទិះបាត់ដំបង» ត្រូវបានប្រកាសជាម៉ាកសមូហភាព។ ម៉ាកសមូហភាពដូងខ្ទិះបាត់ដំបង នឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណ នៃប្រភពដើមផលិតកម្ម បិទលើផលិតផល ដាក់លក់លើទីផ្សារ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេស។ ហើយម៉ាកនេះនឹងក្លាយជាកម្លាំងស្រូបទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជន អាចបង្កើតប្រភពចំណូល និងផ្សព្វផ្សាយ ពីវប្បធម៌ប្រពៃណីរបស់កម្ពុជាទៅកាន់​ឆាក​អន្តរជាតិ​៕ ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

  • ដំណឹងល្អ! ចក្រភពអង់គ្លេស គ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មីជូនប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2023 Khmernote

    យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចក្រភពអង់គ្លេស គ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មីជូនប្រទេសកម្ពុជា ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣នេះ។ ថ្លែងក្នុងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងការងារ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា អះអាងថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣នេះ ហើយភាពខុសគ្នារវាង