ប៊ូសស្ត្រងនាំយកគុនខ្មែរទៅកាន់ពិភពលោក ដាក់ឲ្យផ្អើលបារាំងហ្មង
Boostrong June 17, 2023 Khmernote

គុនខ្មែរចាប់ផ្ដើមល្បីសុះសាយដល់ទ្វីបអ៊ឺរ៉ុបហើយ ម្ដងនេះពិភពលោកនឹងបានស្គាល់គុនខ្មែរកាន់តែច្បាស់ថែមទៀត ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង សហការជាមួយ KAS បានរៀបចំការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ វិញ្ញាសារគុនខ្មែរសុទ្ធសាធ ក្នុងកម្មវិធី Kun Khmer All Star នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ២៤ មិថុនា 2023នេះ។

កម្មវិធី Kun Khmer All Star គឺជាកម្មវិធីប្រដាល់ប្រកួតក្បាច់គុនបុរាណខ្មែរ ដែលប្រជុំដោយកីឡាករខ្លាំងៗ ឆ្លងទ្វីប ឆ្លងប្រទេស ត្រូវប្រកួតគ្នា ដើម្បីស្វែងរកកេរ្តិ៍ឈ្មោះកិត្តិយសជូនប្រទេសជាតិរៀងៗខ្លួនក្នុងវិញ្ញាសារក្បាច់គុនខ្មែរ។

ហើយម៉្យាងទៀត ដោយសារតែ ប៊ូសស្ត្រង និងKAS ស្រលាញ់គុនខ្មែរ និងចង់លើកតម្លើងគុនខ្មែរឲ្យប្រទេសលើសកលលោកស្គាល់ថាគុនខ្មែរជាក្បាច់គុនដែលមានប្រវត្តិរាប់ពាន់ឆ្នាំ ហើយទំរង់ក្បាច់គុននេះគឺជាក្បាច់គុនបុរាណខ្មែរ ដែលខ្មែរជាម្ចាស់ដើមដែលមានភស្តុតាងជារូបចម្លាក់គុនខ្មែរនៅជាប់ប្រាសាទអង្គរវត្ត និងនៅប្រាសាទខ្មែរផ្សេងៗទៀតជាច្រើនពាសពេញប្រទេស។

ក្រុមហ៊ុនប៊ូសស្ត្រង និង KAS សង្ឈឹមថា បងប្អូនខ្មែរយើងនឹងចូលរួមគាំទ្រលើកតម្កើងវិស័យគុនខ្មែរឲ្យបានកាន់តែច្រើន និងសូមចូលរួមទស្សនាការប្រកួតកម្មវិធី Kun Khmer All Star ថ្ងៃទី24 មិថុនាខាងមុខនេះឲ្យបានច្រើនលើហ្វេសប៊ុកផេក Boostrong; ផេក Sorn Elit ស៊ន អេលីត និងផេក Admin KS អេដមីន គឹមសង់ ដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែរឲ្យទទួលបានជ័យជំនេះគ្រប់ៗគ្នា៕