និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងឱ្យសាធារណជនប្រុងប្រយ័ត្នលើការទិញ-លក់ ជាមួយគម្រោងបុរី និងសំណង់ផ្ទះល្វែងចំនួន ៤​ ដែលគ្មានអាជ្ញាបណ្ណ
អចលនទ្រព្យ June 21, 2023 Khmernote

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា (ន.អ.ប.) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់/ជួល ចូលរួមធ្វើអាជីវកម្ម ឬ ពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅដ្ឋានរបស់ បុរីចំនួន ៤ ដែលគ្មានអាជ្ញាបណ្ណពី (ន.អ.ប.) ដែលអាចធ្វើឱ្យប៉ះពាល់ ឬ ខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។

តាមរយៈសេចក្តីជូនដំណឹង គម្រោងអភិវឌ្ឍលំនៅឋានចំនួន ០៤ គម្រោង រួមមាន៖
– បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ
– បុរី ទ្រី គីម គួរស្រូវ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជាធានីភ្នំពេញ
– សំណង់ផ្ទះល្វែង អិលវី ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
– បុរី The ROYAL GARDEN ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕