អស្ចារ្យគុនខ្មែរ បើឈ្នះកីឡាករបារាំង ប៊ូសស្ត្រងជូនម៉ូតូថ្មីម្នាក់ ១គ្រឿង
Boostrong June 21, 2023 Khmernote

ប៊ូសស្ត្រង លើកទឹកចិត្តកីឡាករគុនខ្មែរ ជូនម៉ូតូថ្មីម្នាក់១គ្រឿងបើកីឡាករគុនខ្មែររូបណាដែលអាចយកឈ្នះក្នុងការប្រគួត Kun Khmer All Star នៅទឹកដីទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី២៤ មិថុនា ខាងមុខនេះ។

តាមការប្រកាសរបស់ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានប្រកាស់ថាដើម្បីចូលរួមលើកទឹកចិត្តកីឡាករគុនខ្មែរ និងចូលរូមលើកតម្កើងគុនខ្មែរទៅកាន់ពិភពលោក ប៊ូសស្ត្រងជូនម៉ូតូថ្មីម្នាក់១គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលទទួលបានជ័យជំនេះក្នុងការប្រកួត គុនខ្មែរអលស្តា នៅទឹកដីទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៤ មិថុនាខាងមុខនេះ ហើយកីឡាករគុនខ្មែរទាំង៤រូបដែលមានឱកាសទទួលបានម៉ូតូថ្មីពីប៊ូសស្ត្រងនោះមាន៖
កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Faycal Bahroudi
កីឡាករគុនខ្មែរ អេលីត សាន់ ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Hamza Moudo
កីឡាករគុនខ្មែរ អេលីត សម្ភស្ស ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Ghilas Barach
កីឡាករគុនខ្មែរ មឿន សុខហុច ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Yanis Kasem

ប៊ូសស្ត្រងបានសហការជាមួយ KAS ដើម្បីបង្ហាញឲ្យពិភពលោកបានស្គាល់ពីគុនខ្មែរកាន់តែច្បាស់ហើយពេលនេះគឺប៊ូសស្ត្រងនិង KAS បាននាំយកគុនខ្មែរទៅកាន់ទ្វីបអ៊ឺរ៉ុប ដើម្បីប្រកួតជាលក្ខណៈគុនខ្មែរអន្តរជាតិ។ ឆ្លងកាត់ការប្រកួតលើកនេះ ប៊ូសស្ត្រង និង KAS សង្ឃឹមថាប្រជាជនសហគមន៍អ៊ឺរ៉ុបនឹងបានស្គាល់ពីវិសាលភាពគុនខ្មែរកាន់តែច្រើនឡើងៗមួយកំរិតទៀត។

ដូចនេះដើម្បីគាំទ្រការប្រកូតគុនខ្មែរអលស្តាបងប្អូនអាចទស្សនាតាមរយៈហ្វេសប៊ុកផេក Boostrong; ផេក Sorn Elit ស៊ន អេលីត និងផេក Admin KS អេដមីន គឹមសង់ ចាប់ពីម៉ោង១០យប់តទៅ៕