ព័ត៌មានចុងក្រោយ
  • កូនមាសកូនពេជ្រ កើតម៉ោង ៤ព្រឹក ឪពុកត្រូវរង្វាន់ឡានថ្មីម៉ោង ៤ល្ងាច Boostrong
    Boostrong
    Boostrong June 16, 2023 Khmernote

    នេះបានហៅថាកូនដែលមានសម្ពាយបុណ្យ សម្ពាយទ្រព្យមកជាមួយ គ្រាន់តែប្រសូត្រភ្លាមនាំសេរីសួស្ដី នាំលាភសំណាងដល់ឪពុកម្ដាយភ្លាមគឺជួយឲ្យឪពុកជាទីស្រលាញ់ញ៉ាំប៊ូសស្ត្រងតែ ១កំប៉ុងសោះត្រូវរង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្ត្រង១គ្រឿងភ្លាម។ បុរសដែលទទួលបានលាភសំណាងពីកូនស្រីដែលទើបប្រសូត្រនេះមានឈ្មោះថា ជុល សុខជឿន អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ស៊ិន សុភី មានកូនពីរនាក់ កូនបងអាយុ៥ឆ្នាំ និងកូនស្រីទើបកើតមានឈ្មោះ ជឿន ហេងលាភ។ បច្ចុប្បន្នរស់នៅភូមិ ល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយកូនស្រីមហានាំលាភបានប្រសូត្រនៅ នៅមណ្ឌលសុខភាពស្មោញ ឃុំល្ងៀង នៅវេលាម៉ោង៤ព្រឹក ហើយនៅថ្ងៃដដែល ម៉ោង៤រសៀល បន្ទាប់ពីនៅមើលថែប្រពន្ធសម្រាលអស់ពេល១យប់មួយថ្ងៃ ក៏អស់កំលាំងនឹកស្រេកទឹកចង់ញ៉ាំអីត្រជាក់ៗហើយក៏នឹកឃើញទៅទិញប៊ូសស្ត្រង១កំប៉ុងញ៉ាំក្រែងត្រូវរង្វាន់ឡានថ្មីដូចគេ។ មើលថែប្រពន្ធសម្រាលកូន១ថ្ងៃ១យប់ កូនស្រីសងគុណវិញឲ្យឪពុកត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្ត្រងភ្លាមៗមិនចាំយូរឡើយ។ គ្រាន់តែគាស់ក្រវិលកំប៉ុងប៊ូសស្ត្រងភ្លាមឃើញរូបឡានថ្មីខ្លាញ់គោឲ្យឡើងក្រឡែតៗ ហើយដោយអរផងភ័យផងគាត់ក៏យកក្រវិលកំប៉ុងឡានថ្មីនោះទៅដូរអ្នកលក់តែអ្នកលក់បដិសេដថាគាត់គ្មានឡានថ្មីដូររង្វាន់ឲ្យទេ

  • ខេត្តព្រះសីហនុ ស្រូបយកគម្រោងសាងសង់ផ្សារទំនើបមួយ និងគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំមួយ សរុបទុនជាង ២០លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 16, 2023 Khmernote

    ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគធំៗជាច្រើន ដែលជួយឱ្យខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែរីកចម្រើន និងទាក់ទាញ។ យ៉ាងណាមិញ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខេត្តព្រះសីហនុ នឹងទទួលបានគម្រោងសាងសង់ផ្សារទំនើបមួយ និងគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) មួយ ដែលមានទុនវិនិយោគសរុប ២២.៥ដុល្លារ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“DRF-MART FA DAO JIA TRADING CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤

  • រយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានចំនួន ១ ៨២៦លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 16, 2023 Khmernote

    ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលពន្ធបានចំនួន ៧ ៣៨៩.០៨ ប៊ីលានរៀល (ប្រមាណជា ១ ៨២៦.៦៩ លានដុល្លារ) ស្មើនឹង ៥១.១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម គង់ វិបុល

  • ជប៉ុន នឹងផ្ដល់ជូនមួកសុវត្ថិភាព ៣០០០មួក និងសម្ភារៈសុវត្ថិភាព ១៥០០០ឈុត មកកម្ពុជាជាបន្តបន្ទាប់ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2023 Khmernote

    ទីស្ដីការក្រសួង៖ ថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងសម្ព័ន្ធក្រុមហ៊ុន NAPS Inc. (WINS, ReNet) និងសមាជិកសមាជិកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត បានសម្ដែងនូវភាពរីករាយដែលបានសហការជួយកម្ពុជាក្នុងការងារសុវត្ថិភាពចរាចរណ៍ តាមរយៈសកម្មភាពផ្សព្វផ្សាយ

  • សម្ដេចតេជោ ហ៊ុន សែន៖ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់ ៩៩.៣% នៃកម្លាំងពលកម្មសរុបចំនួន ១០,៨លាននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩.៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់ និងបន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ជាកម្លាំងចលករដ៏សំខាន់មួយ ដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ នេះបើតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជជីវៈ លើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹង

  • ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ជប៉ុន​ ចាប់អារម្មណ៍បង្កើតការិយាល័យនៅខេត្តសៀមរាប និងភ្នំពេញ ដើម្បីជួយសម្រួលឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 15, 2023 Khmernote

    ក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន Japan Dream Tours ចាប់អារម្មណ៍ក្នុងការបង្កើត ការិយាល័យនៅខេត្តសៀមរាប និងរាជធានីភ្នំពេញរបស់កម្ពុជា ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុន។ គោលបំណងរបស់ក្រុមហ៊ុនខាងលើ ត្រូវបានលើកឡើងដោយឯកឧត្ដម Yuji Kumamaru អតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា។ សូមជម្រាបជូនថា យោងតាមការបង្ហាញរបស់​ឯកឧត្ដម Yuji Kumamaru ក្រុមហ៊ុន Japan Dream Tours ជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន ដែលមានវត្តមានស្នាក់ការរហូតដល់ ២៥ប្រទេសជុំវិញពិភពលោក

  • ឯកឧត្ដម ថោង ខុន៖ រយៈពេល៥ខែនៃឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 15, 2023 Khmernote

    (ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។ ឯកឧត្ដម ថោង ខុន បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ទីស្តីការក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ បើតាមឯកឧត្ដមរដ្ឋមន្ត្រី

  • រដ្ឋមន្ត្រីក្រសួងការងារ៖ ក្នុងរាជធានីភ្នំពេញ វិស័យកាត់ដេររកចំណូលបានប្រមាណ ១ ១០០ លានដុល្លារក្នុងមួយឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គ្រាន់តែនៅក្នុងរាជធានីភ្នំពេញសម្រាប់វិស័យកាត់ដេរ រកចំណូលប្រមាណ ១ ១០០ លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ក្នុងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញមានរោងចក្រចំនួន