សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា នាពេលខាងមុខសេដ្ឋកិច្ចកម្ពុជាលើវិស័យមួយនេះ នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត
សេដ្ឋកិច្ច June 28, 2023 Khmernote

នៅក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត តាមរយៈកំណើនទេសចរ ខណៈបច្ចុប្បន្នសេដ្ឋកិច្ចវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%។

នាឱកាសនោះផងដែរ សម្ដេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំ ជាង ៣០ ម៉ឺននាក់៕

អត្ថបទ៖ លីនី