គុនខ្មែរពេញខ្លាំង ប៊ូសស្ត្រងចិត្តល្អបន្ថែមរង្វាន់ម៉ូតូដល់ សុខ ហ៊ុច ហើយថែមលុយលើម៉ូតូឲ្យអ្នកឈ្នះទៀត
Boostrong June 26, 2023 Khmernote

ការប្រកួតគុនខ្មែរ អលស្តា នៅទីក្រុងប៉ារីសប្រទេសបារាំងនៅយប់ថ្ងៃទី២៤ មិថុនា នេះ បានធ្វើឲ្យអ្នកទស្សនាជាច្រើននៅទីក្រុងប៉ារីសមានការភ្ញាក់ផ្អើលជាខ្លាំងនឹងក្បាច់គុនប្រដាល់គុនខ្មែរ ហើយស្គាល់គុនខ្មែរកាន់តែច្បាស់ហើយពេលនេះ។

សម្រាប់កីឡាករគុនខ្មែរដែលបានទៅប្រកួតគុនខ្មែរដល់ទឹកដីអ៊ឺរ៉ុប មានចំនួន៤រូប ហើយបានទទួលជ័យជំនេះយ៉ាងធំធេងឈ្នះកីឡាករអ៊ឺរ៉ុប៣រូប ដោយកីឡាករអ៊ឹរ៉ុបសន្លប់២រូបក្នុងទឹកទី២ ហើយមួយរូបទៀតឈ្នះដោយពិន្ទុ។ កីឡាករគុនខ្មែរដែលទទួលជ័យជំនេះមាន កីឡាករ អេលិត សាន់ អេលីត សម្ភស្ស និងកីឡាករ ពេជ្រ សម្បត្តិ ចំណែកឯកីឡាករ មឿន សុខហ៊ុច ចាញ់ពិន្ទុកីឡាករបារាំង។

គុនខ្មែរពិតជាថ្កើនថ្កានហើយពេលនេះ ព្រោះតែនៅពីក្រោយជ័យជំនេះដ៏មហាសាលនេះមានក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានផ្ដល់ជារង្វាន់លើកទឹកដល់កីឡាករគុនខ្មែរយើងម្នាក់ៗឲ្យមានទឹកចិត្តចង់ឈ្នះ និងមានកម្លាំងចិត្តនាំយកគុនខ្មែរយើងឲ្យពិភពលោកបានស្គាល់ថាគុនខ្មែរខ្លាំប៉ុនណា។ ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានផ្ដល់ជារង្វាន់ ម៉ូតូថ្មីម្នាក់១គ្រឿងដល់កីឡាករគុនខ្មែរដែលឈ្នះ ហើយបានបន្ថែមទឹកប្រាក់ម្នាក់ ១លានរៀលទៀតផង។ រីឯកីឡាករ មឿន សុខហ៊ុច ក៏ក្រុមហ៊ុនចិត្តធម៌ប៊ូសស្ត្រងលើកទឹកចិត្តនូវម៉ូតូថ្មី១គ្រឿងដែរ។

នេះគឺជាការជួយលើកស្ទួយវិស័យគុនខ្មែរដ៏ធំធេងណាស់ពីសំណាក់ក្រុមហ៊ុនចិត្តធម៌ប៊ូសស្ត្រង។ ស្រលាញ់គុនខ្មែរញ៉ាំប៊ូសស្ត្រង គុនខ្មែរពេញខ្លាំង ប៊ូសស្ត្រងពេញឆ្ងាញ់។