ព័ត៌មានចុងក្រោយ
  • ដំណឹងល្អដល់កសិករព្រះវិហារ ខណៈក្រុមហ៊ុនធំៗ ចំនួន២ បន្ដចុះកិច្ចសន្យាបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គ  ធ្វើការកែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 24, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្រូវនិងដំឡូងមីសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលគេចាត់ទុកថាជាផលិតផលកសិកម្ម សរីរាង្គធំជាងគេនៅកម្ពុជា ត្រូវបានក្រុមហ៊ុនធំៗចំនួន២បន្ដចុះកិច្ចសន្យា ទទួលទិញពីសហគមន៍កសិកម្មចំនួន៣១ នៅក្នុងខេត្តព្រះវិហារ លើបរិមាណសរុប ៤៣ ៧៧០ តោន ក្នុងរដូវកាលឆ្នាំ២០២៣នេះ សម្រាប់ធ្វើការកែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ។ ក្រុមហ៊ុនទាំងពីរនេះ រួមមានក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ចុះកិច្ចសន្យាទិញស្រូវសរីរាង្គ លើបរិមាណសរុប ១៦ ០០០តោន និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាទិញដំឡូងមីសរីរាង្គលើបរិមាណសរុប ២៥ ០០០តោន និងសណ្តែកដីសរីរាង្គ លើបរិមាណសរុប ១០តោន។ លើសពីនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏បានផ្តល់ឥណទានពូជស្រូវផ្កា រំដួលចុះបញ្ជីប្រមាណជា ៥៩ ៤០០

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន ៦ ក្រោមទុនជាង ១៦៣លានដុល្លារ មានទាំង រោងចក្រផលិតសំបកកង់ឡាន និងគ្រឿងអលង្ការ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2023 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មី ៦បន្ថែមទៀត សរុបទុនវិនិយោគជាង ១៦៣ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋជាង ៣ពាន់កន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដែលគម្រោងវិនិយោគតាំងនៅ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “NEWBUSTAR (CAMBODIA) TIRE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ,

  • កំពង់ផែដងទង់ សង់ដោយស្នាដៃកូនខ្មែរ តម្លៃជាងដប់ពីរពាន់លានរៀល ត្រូវបាន​សម្ពោធ​បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កំពង់ផែដងទង់ ដែលស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែល​​​ជាផ្នែកមួយ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូន​តាម​ផ្លូវសមុទ្រ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដោមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន។ នេះបើតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចេញផ្សាយនាព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣។ ​បើតាមក្រសួងសាធារណការបានឱ្យដឹងថា​ កំពង់ផែដងទង់ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កំពង់ផែនេះ

  • រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ស្នេីក្រុមហ៊ុនជប៉ុនដែលល្បីឈ្មោះក្នុងការផលិតទឹកស្អាត វិនិយោគអាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូច និងធំបន្ថែមទៀត នៅភ្នំពេញ និងបណ្ដាខេត្តនានា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2023 Khmernote

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នេីដល់ថ្នាក់ដឹកនាំក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីក្នុងការផលិតទឹកស្អាត និងកិច្ចការពារបរិស្ថាន ពិនិត្យលទ្ធភាពវិនិយោគបន្ថែមទៀត ទាំងអាងប្រព្រឹត្តិកម្មទឹកស្អាត ខ្នាតតូច និងខ្នាតធំ សម្រាប់តំបន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តផ្សេងៗទៀត ដេីម្បីសម្រេចគោលដៅ ឆ្នាំ២០៣០ ឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រេីប្រាស់គ្រប់ខ្នងផ្ទះ ក៏ដូចជា ដេីម្បីបំពេញតម្រូវការចំពោះកំណេីនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងភាពរីកលូតលាស់ខាងសេដ្ឋកិច្ចសង្គម។ ការស្នើសុំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ជាមួយ លោក SATO Mikio នាយកក្រុមហ៊ុន KOBELCO

  • មន្ដ្រីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវប្រជាពលរដ្ឋចូលរួមប្រើប្រាស់ប្រាក់រៀល ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ដ្រីជាន់ខ្ពស់ធនាគារជាតិ បានអំពាវនាវប្រជាពលរដ្ឋសូមចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន ដើម្បីលើកតម្កើងប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ លោក សំ វិចិត្រ សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា ការលើកកម្ពស់ប្រាក់រៀលមិនអាចធ្វើតែម្នាក់ ឬធ្វើតែមួយស្ថាប័នបានទេ គឺត្រូវការចូលរួមទាំងអស់គ្នា ផ្ដើមចេញពីយើងម្នាក់ៗ។ លោក សំ វិចិត្រ បានបន្ដថា ធនាគារជាតិកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដែរ ដើម្បីឱ្យប្រាក់រៀលចរាចរណ៍ទៅលើទីផ្សារកាន់តែច្រើន ដូចនេះគឺត្រូវការចូលរួមពីយើងទាំងអស់គ្នា ពីព្រោះនៅពេលមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន សេដ្ឋកិច្ចជាតិក៏កាន់តែរីកចម្រើន។ «ហើយក៏ទាមទារឱ្យមានការចូលរួមពីយើងដែរ បើសិនជាយើងចំណូលជាលុយរៀល យើងព្យាយាមចំណាយជាលុយរៀលដែរទៅ។

  • ប្រយ័ត្នត្រូវពិន័យ! អគ្គនាយកដ្ឋានពន្ធដារ រំលឹកពីថ្ងៃបិទការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ June 23, 2023 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងរំលឹក ពីការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣។ សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូច្នេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០

  • មិនធម្មតា! ក្រុមហ៊ុនថៃ CP Foods កំពុងបោះជំហានយ៉ាងធំសម្បើម គឺនាំយកផលិតផលមាន់របស់ខ្លួនទៅកាន់លំហ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 22, 2023 Khmernote

    ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំមួយរបស់ប្រទេសថៃ CP Foods ត្រូវបានអនុញ្ញាតឱ្យនាំយកផលិតផលមាន់របស់ខ្លួន ដាក់បម្រើនៅក្នុងអាហារថ្នាក់អវកាស ពោលគឺសម្រាប់អវកាសយានិកនៅក្នុងលំហ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thialand នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។ យោងតាមប្រភពខាងលើ មាន់របស់ក្រុមហ៊ុន CP Foods នឹងដាក់នៅក្នុងមុខ​ម្ហូប​ដំបូង​ដែល​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ទៅ​ក្នុង​លំហ​ ហើយក៏​ជា​ម្ហូប​ថៃផងដែរ ​ដោយ​មាន​ឈ្មោះ​ថា “Thai Holy Basil with Chicken”។ ការឆ្ពោះទៅកាន់លំហរបស់ CP Foods ត្រូវបានគេមើលឃើញថា ជាការកំណត់ឡើងវិញនូវស្តង់ដារឧស្សាហកម្មម្ហូបអាហារពិភពលោក ដោយលើកកំពស់កេរ្តិ៍ឈ្មោះអន្តរជាតិនៃម្ហូបថៃ។ លោក Prasit Boondoungprasert

  • លោក Elon Musk និយាយថា Tesla កំពុងស្វែងរកការវិនិយោគនៅប្រទេសឥណ្ឌា ហើយអាចលេចវត្តមានឆាប់ៗនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 22, 2023 Khmernote

    នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន កំពុងស្វែងរកការវិនិយោគនៅក្នុងប្រទេសឥណ្ឌា “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ ការអត្ថាធិប្បាយរបស់គាត់បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងញូវយ៉ក អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Modi នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបសសារព័ត៌មាន vnexpress កាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ​២០២៣ ថ្មីៗនេះ។ ឆ្លើយតបទៅកាន់សំណួររបស់អ្នកសារព័ត៌មានអំពីផែនការរបស់ក្រុមហ៊ុន Tesla ក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌា លោក Musk បានលើកឡើងថា “ខ្ញុំមានទំនុកចិត្តថា Tesla នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌា ហើយនឹងកើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើបានសម្រាប់មនុស្សជាតិ”។ នាយកប្រតិបត្តិរូបនេះបានបន្ថែមថា៖