ព័ត៌មានចុងក្រោយ
  • ចាប់តាំងពីដាក់លក់ ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ដំបូងមកទល់ខែឧសភានេះ ក្រសួងសាធារណការ រកចំណូលបាន ៩៥លានដុល្លារជូនជាតិ និងបរិច្ចាគទៅលើការងារមនុស្សធម៌ធំៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2023 Khmernote

    គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មកដល់ត្រឹមខែឧសភា ឆ្នាំ២០២៣ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនរកចំណូលបាន ៩៥លានដុល្លារ ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន។ ចំណូលទាំងនេះ ត្រូវបានចាក់បញ្ចូលទៅក្នុងថវិកាជាតិ ខណៈថវិកាមួយចំនួនត្រូវបានបរិច្ចាគទៅក្នុងការងារមនុស្សធម៌ដូចជា៖ ការឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ និងផ្ដល់ដល់អតីតយុទ្ធជនសម្រាប់សាងសង់ផ្ទះ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ BTV។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា៖ «យើងបានលក់លេខឡានពិសេសផ្ទាល់ខ្លួន ដែលយើងចាប់ផ្ដើមពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ខែឧសភា យើងលក់បាន

  • អាជីវកម្មធ្វើរូបចម្លាក់ព្រះពុទ្ធបដិមាករ នៅតែទទួលបានការគាំទ្រ និងជាអាជីវកម្មមួយដ៏ល្អ បំផុតនៅក្នុងការរកប្រាក់ចំណូល អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 13, 2023 Khmernote

    (កំពង់ធំ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣៖) យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកបអាជីវកម្មធ្វើរូបចម្លាក់ព្រះពុទ្ធបដិមាករ ដើម្បីជាវជូនទៅដល់ញាតិញោមដែលជាប្រជាពុទ្ធបរិស័ទក្នុងនាម ជាអ្នកកាន់ព្រះពុទ្ធសាសនានៅតែជាអាជីវកម្មមួយដ៏ល្អ បំផុតនៅក្នុងការរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្នុងសង្គមគ្រួសារ។ ទាក់ទងទៅនឹងការប្រកបអាជីវកម្មសាងសង់រូបព្រះពុទ្ធបដិមាករជាវនេះផងដែរ។ បើគេធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញឆ្ពោះមកកាន់ខេត្តកំពង់ធំតាមដងផ្លូវជាតិលេខ6A ចំណុចស្រុកសន្ទុកនៅអមសងខាងផ្លូវជាតិ គេបានប្រទះឃើញមានរូបបដិមាករគ្រប់ប្រភេទ ពីសកម្មភាពនៅក្នុងការឆ្លាក់រូបព្រះពុទ្ធបដិមាករដ៏ស្រស់ស្អាតផូរផង់ ដើម្បីទុកតម្កល់និងជាវទៅឱ្យពុទ្ធបរិស័ទចំណុះជើងវត្តដែលមានសទ្ធាជ្រះថ្លាជាវយកទៅដាក់តាមទីវត្តអារាមនានាក្នុងប្រទេសកម្ពុជាយើង ដើម្បីទុកជាទីសក្ការៈបូជារំលឹកនឹកទៅដល់ព្រះបរមៈគ្រូនៃយើង។ លោកស្រី ហៃ ទែក ដែលជាម្ចាស់អាជីវកម្មរស់នៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ពីការប្រកបមុខរបរចម្លាក់ថ្ម រូបព្រះពុទ្ធបដិម។ លោកស្រីបានប្រកបមុខរបរនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ។ ការប្រកបមុខរបរចម្លាក់ថ្មរូបព្រះពុទ្ធបដិមាករដើម្បីជាវជូនញាតិញោម ប្រជាពុទ្ធបរិស័ទក៏ដូចជាជាវជូនទីវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាគឺមានភាពល្អប្រសើរណាស់ ចំពោះអាជីវកម្មរបស់លោកស្រីក្នុងការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។ លោកស្រី ហៃ

  • ចិន ឈរនៅលំដាប់លេខរៀងទី១ ក្នុងការវិនិយោគនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ តួលេខវិនិយោគមកពីប្រទេសចិន បានឈរ នៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកស្ទើរ ២ភាគ៣ នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី២ ដោយបានចូលរួមចំណែក ប្រមាណ ២០ភាគរយ នៃទុនវិនិយោគសរុប។​ ឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា“គ.វ.ក.” និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា“គ. ស. ព.” បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុន វិនិយោគសរុបចំនួន ប្រមាណ ១,១ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ប្រមាណ

  • អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកឱ្យប្រជាពលរដ្ឋទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 12, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ ដើម្បីអាចប្រមូលពន្ធជូនរដ្ឋទៅតាមផែនការនយោបាយជាតិក្នុងការប្រមូលពន្ធ។ លោក យិន សុធាវី ប្រធានការិយាល័យពន្ធចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ នៅក្នុងកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាឱ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ បានចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច

  • ដំណឹងល្អ! អ្នកលក់ដូរ បើកកង់បី ម៉ូតូឌុប អាចធ្វើប័ណ្ណ ប.ស.ស. បានចាប់ពីពេលនេះតទៅ ដោយ១ខែបង់តែជាង ១ម៉ឺនរៀលប៉ុណ្ណោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 12, 2023 Khmernote

    ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ដោយចាប់ពីពេលនេះទៅបងប្អូនអាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បាន តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត នេះបើយោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។ យ៉ាងណាមិញ ដើម្បីទទួលបានប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ ១.មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ២. ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ៣. ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. ៤. សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។ សម្រាប់ព័ត៌មានបន្ថែម

  • រដ្ឋមន្រ្តីក្រសួងសាធារណការ បង្ហើបថា កម្ពុជាមានគម្រោងសិក្សាផ្លូវរថភ្លើងថ្មីមួយខ្សែ តភ្ជាប់ជាមួយវៀតណាម ដោយឆ្លងកាត់ខេត្ត-ក្រុងចំនួន ៦ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 12, 2023 Khmernote

    ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ BTV កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា ក្រសួងមានគម្រោងសិក្សា រថភ្លើងថ្មីមួយខ្សែដែលតភ្ជាប់ពីក្រុងប៉ោយបែត ទៅដល់ក្រុងបាវិត ដោយឆ្លងកាត់ខេត្ដ-ក្រុងសំខាន់ៗចំនួន ៦រួមមាន​៖ ក្រុងប៉ោយប៉ែត ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង រាជធានីភ្នំពេញ និងក្រុងបាវិត ដើម្បីតភ្ជាប់ជាមួយគម្រោងផ្លូវដែករបស់វៀតណាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា៖ «យើងមានគម្រោងសិក្សាផ្លូវដែកថ្មី ពីប៉ោយប៉ែតមកសៀមរាប សៀមរាបមកកំពង់ធំ កំពង់ធំមកកំពង់ឆ្នាំង កំពង់ឆ្នាំងមកភ្នំពេញ ភ្នំពេញទៅបាវិត ដើម្បីនឹងគម្រោងរបស់វៀតណាម តភ្ជាប់ជាមួយ ទៅផ្លូវដែកវៀតណាម ដែលគេត្រៀមនឹងធ្វើពីទីក្រុងហូជីមិញ មកបាវិត-ម៉ុកបៃ

  • ឱកាសការងារ! CDC​ អនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ផ្ដល់ការងារដល់ពលរដ្ឋរាប់ពាន់កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 12, 2023 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ដោយ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “RUNZHIMAO HEALTH CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។ ២- “LITESUN HOMEDECOR CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី

  • ប្រាក់រៀលរះហើយ​! ពលរដ្ឋខ្មែរ នឹងអាចចាយប្រាក់រៀលបាន នៅប្រទេសចិន និងទូទាំងពិភពលោកតាមរយៈ ឃ្យូអរកូត “QR Code” ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ July 11, 2023 Khmernote

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញនៅថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ពលរដ្ឋខ្មែរ នឹងអាចចាយ «ប្រាក់រៀល» នៅប្រទេសចិន និងទូទាំងពិភពលោកបានតាមរយៈស្កេន ឃ្យូអរកូត “QR Code” បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ប្រាក់ឆ្លងដែនតាមរយៈឃ្យូអរកូត ” កាលពីរសៀលថ្ងៃ ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។ តាមរយៈអនុស្សរណៈយោគយល់នេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទៅ UnionPay International (UPI) ដែលមកទស្សនាប្រទេសកម្ពុជា នឹងអាចប្រើប្រាស់សេវាទូទាត់របស់