ព័ត៌មានចុងក្រោយ
  • ឆមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ២.៥៧លាននាក់មកលេងកម្សាន្ត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 7, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន១១.១លាននាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា «ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។

  • ក្រុមហ៊ុនយក្ស Panasonic រើទីតាំងរោងចក្រផលិតឧបករណ៍ស្វ័យប្រវត្តិពីចិន និងជប៉ុន ទៅដាក់នៅប្រទេសថៃ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 7, 2023 Khmernote

    ក្រុមហ៊ុនអេឡិចត្រូនិក និងគ្រឿងអគ្គិសនីយក្ស Panasonic កំពុងផ្លាស់ប្តូរមូលដ្ឋានផលិតឧបករណ៍ស្វ័យប្រវត្តិរបស់ខ្លួនពីប្រទេសចិន និងជប៉ុន ទៅកាន់ប្រទេសថៃ នេះបើយោងតាមការលើកឡើងរបស់ក្រុមប្រឹក្សាភិបាលវិនិយោគថៃ ហៅកាត់ថា (BOI)។ តាមប្រភពខាងលើ ថ្មីៗនេះ ក្រុមហ៊ុន Panasonic Industrial Devices Thailand Co Ltd ដែលជាក្រុមហ៊ុនមកពីប្រទេសជប៉ុន និងចិន ដែលផលិតឧបករណ៍វាស់ស្ទង់អេឡិចត្រូនិច និងឧបករណ៍ស្វ័យប្រវត្តិកម្ម ដូចជាឧបករណ៍បញ្ជាតក្កវិជ្ជាដែលអាចសរសេរកម្មវិធីបាន (PLC) បានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសថៃ។ ទាំងនេះ គឺជាផលិតផលដែលមានបច្ចេកវិជ្ជាទំនើប ហើយត្រូវការកម្លាំងពលកម្មជំនាញ ហេតុដូច្នេះហើយនឹង​នាំឱ្យ​មាន​ការ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​កាន់​តែ​ខ្ពស់ និង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួល​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ថៃ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Panasonic Group

  • ធនាគារជាតិនៃកម្ពុជា ព្យាករថា អតិផរណារបស់កម្ពុជានៅឆ្នាំនេះ នឹងចុះក្រោម ៥ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 6, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា ព្យាករថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ឬហៅថា «អតិផរណា»របស់កម្ពុជានៅក្នុងឆ្នាំ២០២៣នេះ ស្ថិតក្នុងរង្វង់២ ភាគរយ បន្ទាប់ពីឆ្នាំ២០២២កន្លង ទៅឡើងដល់៥,៤ភាគរយ ក្រោមឥទ្ធិពលការរីករាលដាលជំងឺកូវីដ- ១៩ គួបផ្សំនឹងបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងបញ្ហាដុល្លារូបនីយកម្ម ដែលនាំដល់ការឡើងថ្លៃម្ហូបអាហារ និងក្រុមទំនិញ និងសេវាពាក់ព័ន្ធប្រេងឥន្ធនៈ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នៅថ្ងៃទី៦ ខែ កក្កដានេះ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃ កម្ពុជា បានបញ្ជាក់ថា ការធ្លាក់ចុះសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់ យ៉ាងនេះ ដោយសារកម្ពុជារក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ គួបផ្សំកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ ដែលស្មើនឹង៧ខែនៃការនាំចូលទំនិញ និងសេវា

  • សូម្បីតែមេភូមិស្រី ក៏មានសំណាងឈ្នះឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តងដែរ! Boostrong
    Boostrong
    Boostrong July 6, 2023 Khmernote

    លាភសំណាងទោះបីជាមើលមិនឃើញ តែវាអាចកើតមានគ្រប់ពេលវេលា គ្រប់ទីកន្លែង ឱ្យតែញុំាប៊ូសស្រ្តង ជាក់ស្ដែងដូចមេភូមិស្រី ហៃ សូង អាយុ 42 ឆ្នាំ មានប្រផ្នូលញ៉ាក់ភ្នែក ស្អែកឡើងគាស់ក្រវិលកំប៉ុងប៉ូសស្រ្តងផាច់ ឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោភ្លាមៗ។ មេភូមិស្រីមហាមានលាភសំណាងរូបនេះ បច្ចុប្បន្នរស់នៅក្នុងភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ មុនពេលត្រូវរង្វាន់ឡានថ្មីខ្លាញ់គោនេះ បងស្រីបានបញ្ជាក់ថា គាត់ចេះតែញ៉ាក់ភ្នែកជាប់រហូតពេញមួយថ្ងៃ។ ស្អែកឡើង នៅពេលគាត់ចេញពីប្រជុំ ក៏ចង់ញុំាភេសជ្ជៈត្រជាក់ៗប៉ូវកម្លាំង ហើយក៏នឹកឃើញទៅទិញប៉ូសស្រ្តងមួយកំប៉ុង ស្រាប់តែគាស់ក្រវិលកំប៉ុងឃើញឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោ ចំនួន 1គ្រឿង ធ្វើឱ្យគាត់ស្រែកផ្អើលបងប្អូនអ្នកភូមិឱ្យមកជួយពិនិត្យមើលបន្ថែម ក៏ឃើញថាពិតជាឈ្នះឡានថ្មីខ្លាញ់គោមែន លេខរៀងទី013។ បងស្រីពិតជាមានការសប្បាយចិត្តជាខ្លាំង មិននឹកស្មានថាខ្លួនឯងមានសំណាងយ៉ាងនេះសោះ ដោយធ្លាប់តែឃើញគេជាអ្នកត្រូវរង្វាន់

  • ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ស្នើឱ្យពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពីគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ចៀសវាងផុងខ្លួនចូលក្នុងបំណុលច្រើនលើសលប់ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ July 6, 2023 Khmernote

    ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងនោះបានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ដើម្បីចៀសវាងផលវិបាកធំជាច្រើនៗ​ ជាពិសេសនោះគឺ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិតដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានដាក់ចេញ ខណៈពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ សង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម។ សូមអានសេចក្ដីថ្លែងការណ៍រួមលម្អិតនៅខាងក្រោម៖ ប្រភពឯកសារ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

  • កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៣ ជាប្រទេសដែលមានសុខសន្តិភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 6, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ឈរនៅលេខរៀងទី១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្ថិតនៅលេខរៀងទី៧៣ ក្នុងចំណោម១៦៣ប្រទេសជុំវិញពិភពលោក ក្នុងនាមជាប្រទេសដែលមានសុខសន្តិភាព។ នេះបើយោងតាមសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣ ដែលចេញផ្សាយកាលពីម្សិលមិញដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា៖ «វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (អូស្ត្រាលី) ទើបបានបង្ហាញពីស្ថានភាពក្សេមក្សាន្ត (Peacefulness) របស់ប្រទេសចំនួន ១៦៣ ក្នុងពិភពលោក។ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កម្ពុជាយើងស្ថិតនៅទី១៣

  • ធនាគារកណ្ដាលនៃប្រទេសថៃ កំពុងពិចារណាកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដោះស្រាយបញ្ហាបំណុលគ្រួសាររបស់ប្រជាជនដែលកំពុងកើនឡើង ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ July 6, 2023 Khmernote

    ធនាគារកណ្ដាលនៃប្រទេសថៃ កំពុងពិចារណាកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់ប្រជាជនដោះស្រាយលើបញ្ហាបំណុលគ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា នាយកប្រតិបត្តិជាន់ខ្ពស់នៅធនាគារកណ្តាលថៃ បានណែនាំពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់ ដែលនេះអាចជួយស្រោចស្រង់ជីវិតដល់កូនបំណុលដែលកំពុងជួបការលំបាក និងអស់សង្ឃឹមក្នុងការគេចចេញពីវត្តបំណុលដែលកាន់តែអាក្រក់ទៅៗរបស់ពួកគេ។ នៅក្នុងកិច្ចពិភាក្សាជាមួយសមាគមធនាគាថៃ (TBA) និងក្រុមពាក់ព័ន្ធផ្សេងទៀត ធនាគារកណ្តាលកំពុងរិះរកវិធីផ្សេងៗ ដើម្បីទប់ស្កាត់បំណុលគ្រួសារដែលកំពុងកើនឡើងរបស់ប្រទេស។ ជាមួយគ្នានេះដែរ ទេសាភិបាលរងរបស់ធនាគារកណ្តាលលោក Ronadol Numnonda បានឱ្យដឹងថា ការកាត់បន្ថយបែបនេះអាចផ្តល់នូវការបន្ធូរបន្ថយសម្រាប់កូនបំណុលដែលមានបន្ទុកសងបំណុលក្នុងរយៈពេលយូរ និងជាប់លាប់។ លើសពីនេះ លោកបានបង្ហើបថា ក្នុងខែនេះ និយតករគ្រោងនឹងដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួនបី ដែលផ្តោតលើការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ការកំណត់តម្លៃផ្អែកលើហានិភ័យ និងគោលនយោបាយ macroprudential

  • ដំណឹងល្អ! ក្រុមធនាគារពិភពលោក (World Bank Group) ប្រកាសជ្រើសរើសបុគ្គលិកបម្រើការងារលើជំនាញសំខាន់ៗជាច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 5, 2023 Khmernote

    ធនាគារពិភពលោកបានបង្កើតអង្គការថ្មីៗ ដែលមានជំនាញក្នុងសកម្មភាពផ្សេងៗគ្នា ហើយអង្គការទាំងអស់នេះរួមគ្នា ត្រូវបានគេហៅថាក្រុមធនាគារ​ពិភពលោក​ (World Bank Group)។ យ៉ាងណាមិញកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមធនាគារ​ពិភពលោក បានប្រកាសជ្រើសបុគ្គលិកជាច្រើននាក់ ដើម្បីចូលបម្រើការងារទៅលើជំនាញសំខាន់ៗមួយចំនួន ដែលនេះក៏ផ្ដល់ឱកាសដ៏ធំមួយសម្រាប់យុវជនខ្មែរ។ យោងតាមការចុះផ្សាយរបស់ World Bank Cambodia-ធនាគារពិភពលោកប្រចាំកម្ពុជា ក្រុមធនាគារ​ពិភពលោក​ (World Bank Group) ប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ជំនាញដូចជា៖ ១.​ Agriculture & Food ២. Digital Development ៣. Education ៤.