ក្រសួងទេសចរណ៍ ណែនាំឱ្យអាជីវកម្មទាំងនេះ ផ្អាកការលក់ដូរគ្រឿងស្រវឹងរយៈពេល ២ថ្ងៃ
អាជីវកម្ម July 20, 2023 Khmernote

ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសារាចរណែនាំពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹង រយៈពេល ២ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត តំណាងរាស្រ្ត នីតិកាលទី៧ គឺនៅថ្ងៃទី ២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមសារាចរណែនាំ អាជីវកម្ម ដែលត្រូវបានណែនាំឱ្យផ្អាកសកម្មភាពអាជីវកម្ម រួមមាន៖ អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែត អាជីវកម្មសេវាកម្មទេសចរណ៍ដែលបម្រើសេវាម្ហូបអាហារ និងអ្នកលក់ដូរគ្រឿងស្រវឹង នៅទូទាំងរាជធានីខេត្ត។សូមអានសារាចរណែនាំលម្អិតនៅខាងក្រោម៖