ព័ត៌មានចុងក្រោយ
  • ឯកឧត្តម ស៊ុន ចាន់ថុល៖ គម្រោងផ្លូវដែកល្បឿនលឿនកម្ពុជា តភ្ជាប់ជាមួយផ្លូវដែករបស់ថៃ និងឡាវសិក្សាចប់ហើយ កំពុងស្វែងរកដៃគូមកដាក់ទុនសាងសង់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 11, 2023 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងផ្លូវដែកល្បឿនលឿន តភ្ជាប់ជាមួយផ្លូវដែក របស់ថៃ និងឡាវ កំពុងស្វែងរកដៃគូមកដាក់ទុនសាងសង់។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ រៀបរាប់ពីការរីកចម្រេីន​ ៥ឆ្នាំចុងក្រោយ​ ក្នុងវិស័យសាធារណការ​ និងដឹកជញ្ជូន​ ក្រោមម្លប់នៃសន្តិភាព​ និងការអភិវឌ្ឍ​ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន។ ឯកឧត្តមទេសរដ្ឋមន្រ្តី​ បានមានលើកឡើងដូច្នេះថា៖ « ផ្លូវដែកយើងបានត្រឹមតែ កែលើកជួសជុល និងថែទាំផ្លូវដែករបស់យើង គឺផ្នែកខាងត្បូងភ្នំពេញទៅក្រុងព្រះសីហនុ យើងធ្វើបានល្អហើយ កន្លែងខ្លះយើងរត់បានដល់

  • ដំណឹងល្អ! ក្រុមហ៊ុនចំនួន ៥ ដែលបោះទុនជាង ៥០លានដុល្លារ សង់រោងចក្រនៅកម្ពុជាត្រូវបាន CDC អនុម័តហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 11, 2023 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័ត គម្រោងវិនិយោគថ្មី ៥បន្ថែមទៀត សរុបទុនវិនិយោគជាង ៥០ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋជិត ១ម៉ឺនពាន់កន្លែង នៅរាជធានីភ្នំពេញ និងខេត្ត កំពង់ស្ពឺ តាកែវ និងខេត្តកណ្ដាល។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TARAL INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ

  • ប៊ូសស្រ្តងខ្លាំងមែន! សូម្បីគូស្នេហ៍វ័យចំណាស់ ក៏ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោដែរ Boostrong
    Boostrong
    Boostrong July 10, 2023 Khmernote

    គូស្នេហ៍វ័យចំណាស់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារពីប៊ូសស្រ្តងលេខរៀងទី7ផ្អើលអស់អ្នកភូមិទី7 ថ្ងៃទី7 ខែ7 ឆ្នាំ2023 នេះ។ គូរសេ្នហ័វ័យចំណាស់មហាមានលាភសំណាងពីប៊ូសស្រ្តង មានឈ្មោះ ទ្រី ងន់ ភេទប្រុស អាយុ 65ឆ្នាំ មុខរបរ ដំដែក និងភរិយាឈ្មោះ លុក យ៉ាន អាយុ 58ឆ្នាំ មានកូន 6នាក់ បច្ចុប្បន្នរស់នៅភូមិទីប្រាំពីរ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ៊ុប្រុស ទ្រី ងន់ បានប្រាប់ថា គាត់មកពីធ្វើការហត់អស់កម្លាំងពេក ក៏ប្រើកូនឱ្យយកក្រវិលកំប៉ុងទៅប្ដូរយកប៊ូសស្រ្តង 3កំប៉ុងមកវិញ ស្រាប់តែគាស់កំប៉ុងទី1 មកញុំាឱ្យមានកម្លាំងក៏ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ

  • សារព័ត៌មានវៀតណាមចុះផ្សាយថា​ វៀតណាមក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានៅអាស៊ាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 10, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានចំនួនជិត ៥០% នៃចំនួនសរុបរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៣។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ២.៨ ពាន់លានដុល្លារ កើនឡើងជិត ៣% ធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ១,៣ ពាន់លានដុល្លារទៅកាន់ និងនាំចូលទំនិញសរុបជាង ១,៥ ពាន់លានដុល្លារពីប្រទេសវៀតណាម។ ជាមួយនឹងកំណើនពាណិជ្ជកម្មជាវិជ្ជមានបែបនេះ វៀតណាមមិនត្រឹមតែជាប្រទេសធំជាងគេក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ។

  • រំភើបណាស់! ប៊ូសស្ត្រងប្រគល់ ម៉ូតូថ្មី និងប្រាក់ដល់កីឡាករគុនខ្មែរ ដែលឈ្នះនៅបារាំង Boostrong
    Boostrong
    Boostrong July 9, 2023 Khmernote

    ភាពអស្ចារ្យរបស់គុនខ្មែរ បានធ្វើឱ្យកក្រើកលើទឹកដីទីក្រុងប៉ារីសប្រទេសបារាំង ដោយប្រកួត 4 ឈ្នះ 3 និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តម៉ូតូថ្មីម្នាក់ 1គ្រឿង និងថែមលុយម្នាក់ 1លានរៀល ពីប៊ូសស្រ្តង នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2023 នេះ។ មុនទៅប្រកួត ប៊ូសស្រ្តងបានសន្យាថានឹងជូនម៉ូតូថ្មីម្នាក់1គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលប្រកួតឈ្នះលើកីឡាករបារាំង។ ជាលទ្ធផលចប់ការប្រកួតកីឡាករគុនខ្មែរដែលឈ្នះមានតែ 3រូបប៉ុណ្ណោះ រួមមានកីឡាករ អេលិត សាន់ , អេលីត សម្ភស្ស និង ពេជ្រ សម្បត្តិ រីឯកីឡាករ មឿន សុខហ៊ុច ចាញ់កីឡាករបារាំងដោយពិន្ទុ ប៉ុន្តែដោយសារតែប៊ូសស្រ្តងឃើញកីឡាករគុនខ្មែរ សុខហ៊ុច

  • ធនាគារជាតិនៃកម្ពុជា ៖ ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា គ្របដណ្តប់ ៨៥ភាគរយ នៃទ្រព្យសកម្មរបស់វិស័យធនាគារ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ July 8, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគ្របដណ្តប់ ដោយវិស័យធនាគារ ក្នុងនោះ ៨៥ភាគរយ នៃទ្រព្យសកម្មសរុប និងបានរួមចំណែកយ៉ាងសកម្មក្នុងការ គាំទ្រ សកម្មភាពសេដ្ឋកិច្ច។ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ដោយឥណទានមានកំណើន១៦,៣ភាគរយ ដែលត្រូវបានផ្តល់ទៅកាន់គ្រប់វិស័យ នៃសេដ្ឋកិច្ច ដោយមិនមានការប្រមូលផ្តុំលើវិស័យណាមួយខ្លាំងនោះទេ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បានបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់វិធានការបន្ធូរបន្ថយបទប្បញ្ញតិ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ឥណទានមិនដំណើរការបានកើនឡើងពី២,១ភាគរយ ដល់២,៩ភាគរយ

  • តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុន ១៧៥ មកពីចិន អាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន កំពុងដំណើរការ និងបង្កើតការងារដល់ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 8, 2023 Khmernote

    បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុន សហគ្រាសចំនួន ១៧៥ក្រុមហ៊ុន ហើយកំពុងដំណើរការ ក្នុងនោះ ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេស ចិន និង ៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ កំពុងធ្វើការជិត៣ម៉ឺននាក់ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ យោងតាម ក្រសួងព័ត៌មាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏សំខាន់ រវាង ចិននិងកម្ពុជា ក្នុងក្របខ័ណ្ឌ”ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើន ម៉ឺននាក់។ លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

  • ឆមាសទី១ នៃឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករ ៣៣ម៉ឺនតោនទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ទទួលបានចំណូល ២២៩លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 7, 2023 Khmernote

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឆមាសទី១ នៃឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣២៩,៦៣៣តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន ៥០ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨,៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន៨៨.៩៦លានដុល្លាសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ បានចំនួន ១២២,១១៧ តោន គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧លានដុល្លាសហរដ្ខអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤បរិមាណចំនួន