ព័ត៌មានចុងក្រោយ
  • ទេសាភិបាលរងធនាគារជាតិ ពន្យល់លម្អិតទៅលើការព្រួយបារម្ភរបស់ពលរដ្ឋខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ July 17, 2023 Khmernote

    កាលពីពេលថ្មីនេះ មានប្រជាពលរដ្ឋជាច្រើនបានសម្ដែងការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិនបានចុះអនុស្សរណ:យោគយល់គ្នាកាលពីពេលថ្មីៗនេះ។ ទាក់ទិនទៅនឹងការព្រួយបារម្ភនេះ លោក លោក ជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានធ្វើការពន្យល់យ៉ាងលម្អិត ថា៖ « កន្លងមកមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិន។ ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណៈនោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញ ក្រដាសលុយយ៉ន់ចិនមកចាយនៅកម្ពុជាទេ។ កន្លងមកធនាគារជាតិនៃកម្ពុជាតែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះយើងក៏មិនធ្វើអ្វីឱ្យខុសពីគោលបំណងនេះដែរ។

  • និយ័តករអាជីវកម្មអចលនវត្ថុ​ ប្រកាសទទួលពាក្យបណ្តឹង និងសំណើសុំអន្តរាគមន៍ របស់ប្រជាពលរដ្ឋដែលមានវិវាទ និងបញ្ហាពាក់ព័ន្ធនឹងការទិញ-លក់-ជួលអចលនទ្រព្យ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ July 15, 2023 Khmernote

    និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទ ឬភាពមិនប្រក្រតីណាមួយកើតឡើង ពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មកនិយ័តករអាជីវកម្មអចលនវត្ថុ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាព ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្តឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេត ស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំងឡាយណា ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុតាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។ ក្នុងន័យនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងករណីមានវិវាទ

  • គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 14, 2023 Khmernote

    យោងតាមការចុំផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារ ណការនិងដឹកជញ្ជូន បានមាន ប្រសាសន៍ថា កាលពីកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីកន្លងទៅ ឯកឧត្តម បានធ្វើបទបង្ហាញជូនគណៈរដ្ឋមន្ត្រីអំពី ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាឱ្យទៅដល់សមុទ្រកម្ពុជា ដែលប្រព័ន្ធនេះមានសារៈសំខាន់ណាស់ ក្នុងការបន្ថយចម្ងាយ

  • កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស នៅខេត្តព្រះសីហនុ កំពុងអន្ទងចិត្តភ្ញៀវទេសចរ ទៅលេងកម្សាន្តជាហូរហែ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 14, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស នៅខេត្តព្រះសីហនុ កំពុងអន្ទងចិត្តភ្ញៀវទៅលេងកម្សាន្ត ជាហូរហែ ដោយសារតែទីតំាងនោះមានធម្មជាតិស្រស់ស្អាត ដែលផ្សារភ្ជាប់ទៅនឹងកសិទេសចរណ៍។ លោក ឃឹម សន ប្រធានក្រុមកសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស មានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីស បានចាប់ផ្តើមតាំងពីឆ្នាំ២០២០ លើទំហំផ្ទៃដី៣០ហិកតា។ ដំបូងឡើយកសិដ្ឋានមានអូទ្រីស តែ១០០ក្បាល ប៉ុន្តែពេលនេះអូទ្រីសមានជាង៤០០ក្បាល ហើយមិនតែប៉ុណ្ណោះក៏មានសត្វជាច្រើនទៀត ។ លោកបានបន្ដថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរកម្សាន្តទៅលេងខេត្តព្រះសីហនុ ដើម្បីទៅញុំាមឹកអាំង ឬទៅមើលទឹកសមុទ្រ

  • រយៈពេល ៦ខែឆ្នាំ២០២៣នេះ សមាគមស្ករតោ្នតកំពង់ស្ពឺ ផលិតស្ករបានប្រមាណ ៩០តោន ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅសហគមន៍អឺរ៉ុប និងចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 14, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៣នេះ សមាគមស្ករតោ្នតកំពង់ស្ពឺ ផលិតស្ករបានប្រមាណ៩០តោន សម្រាប់ ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស ដែលបានរួមចំណែកធ្វើឱ្យសមាជិកក្នុងសមាគម កាន់តែមានជីវភាពល្អប្រសើរ។ លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានលើកឡើងថា គិតចាប់ពីដើមឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ស្ករត្នោតប្រភេទម្សៅរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតនិង នាំចេញទៅក្រៅប្រទេសបានប្រមាណ ៧០តោនហើយ ដោយសារតែមានការជឿទុកចិត្ត ពីអតិថិជន ទាំងគុណភាពនិងតម្លៃ ជាពិសេសដោយសារជាស្ករត្នោតដែលបានទទួលស្គាល់ ជាផលិតផលសម្គាល់ ភូមិសាស្ដ្រ(GI) ។ លោកបានបន្តថា ចំពោះតម្លៃគឺមានភាពខុសគ្នាបន្តិចបន្តួច ដែលកាលពីឆ្នាំ២០២២ ស្ករត្នោតប្រភេទម្សៅ មានតម្លៃ៧,០០០រៀល

  • ឆមាសទី១ នៃឆ្នាំ២០២៣នេះ កម្ពុជានាំចេញកសិផលទៅ ៦៧ប្រទេស ទទួលចំណូលបាន ២.៤ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 14, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើ ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុប ៣ ៩០១ ២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១ ២២៦ ៤០០តោន និងកសិផល ក្រៅពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០.៧៧តោន ទៅកាន់ទិសដៅ ៦៧ប្រទេស។​ របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃនេះថា នៅឆមាសទី១ ឆ្នាំ២០២៣ នេះ កម្ពុជា ទទួលបានចំណូលចំនួន ២ ៤០១ ៦៩២

  • ដំណឹងល្អសម្រាប់កសិករ! អាជ្ញាធរអគ្គិសនីកម្ពុជា ផ្ដល់នូវអត្រាថ្លៃអនុគ្រោះពិសេស ៤៨០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម និងក្នុងលក្ខខណ្ឌទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីណែនាំស្ដីពីគោលការណ៍ និងនីតិវិធីនៃការអនុវត្តអត្រាថ្លៃអនុគ្រោះពិសេស ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើពេលយប់ ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង៧:០០ព្រឹក សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម ក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីដែលទទួលប្រភពពីបណ្តាញជាតិ។ ចំពោះនីតិវិធីស្នើសុំថ្លៃអនុគ្រោះ៖ ១. ចំពោះទីតាំងប្រើប្រាស់ជាសហគមន៍៖ សហគមន៍ត្រូវចាត់បុគ្គលមួយរូបតំណាងសហគមន៍ ហើយបុគ្គលនោះ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី/ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ(អគ្គិសនីកម្ពុជា/អ្នកផ្គត់ផ្គង់នៅតំបន់នោះ) តាមរយៈអាជ្ញាធរឃុំ/សង្កាត់ ២. ចំពោះទីតាំងប្រើប្រាស់ជារូបវន្តបុគ្គល ឬនីតិបុគ្គល៖ អ្នកស្នើសុំ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់

  • ចាប់តាំងពីដាក់លក់ ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ដំបូងមកទល់ខែឧសភានេះ ក្រសួងសាធារណការ រកចំណូលបាន ៩៥លានដុល្លារជូនជាតិ និងបរិច្ចាគទៅលើការងារមនុស្សធម៌ធំៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2023 Khmernote

    គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មកដល់ត្រឹមខែឧសភា ឆ្នាំ២០២៣ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនរកចំណូលបាន ៩៥លានដុល្លារ ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន។ ចំណូលទាំងនេះ ត្រូវបានចាក់បញ្ចូលទៅក្នុងថវិកាជាតិ ខណៈថវិកាមួយចំនួនត្រូវបានបរិច្ចាគទៅក្នុងការងារមនុស្សធម៌ដូចជា៖ ការឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ និងផ្ដល់ដល់អតីតយុទ្ធជនសម្រាប់សាងសង់ផ្ទះ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ BTV។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា៖ «យើងបានលក់លេខឡានពិសេសផ្ទាល់ខ្លួន ដែលយើងចាប់ផ្ដើមពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ខែឧសភា យើងលក់បាន