ព័ត៌មានចុងក្រោយ
  • មួកការពារយូវី (UV) បានក្លាយជាមួកដែលពេញនិយមខ្លាំង សម្រាប់ប្រជាជន និងភ្ញៀវទេសចរក្នុងប្រទេសចិន ដោយសារអាកាសធាតុក្ដៅខ្លាំង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 20, 2023 Khmernote

    កម្ដៅនៅក្នុងទីក្រុងប៉េកាំងមួយរយៈចុងក្រោយនេះ បានកើនឡើងកាន់តែខ្លាំងទៅរហូតបំបែកកំណត់កម្ដៅក្ដៅមិនធ្លាប់មាន។ ជាមួយនឹងការកើនឡើងលើសពី ៣៥អង្សាសេ និងឡើងខ្ពស់ដល់ ៨០អង្សាសេ នៅតាមតំបន់មួយចំនួននៃប្រទេសចិន ប្រជាជន និងភ្ញៀវទេសចរនៅក្នុងប្រទេសនោះ បានយកកង្ហារចល័ត និងរបាំងការពារកម្ដៅថ្ងៃ ដាក់ប្រើប្រាស់តាមខ្លួន ដើម្បីការពារកុំឱ្យស្បែកខ្មៅ។ ក្រៅពីសម្ភារខាងលើ Facekinis ដែលជាប្រភេទមួកម្យ៉ាងឌីហ្សាញឡើងពីក្រណាត់ដែលធន់នឹងកាំរស្មីយូវី (UV) ហើយអាចបិទមុខ និងករជិតសល់តែប្រលោះភ្នែក បានក្លាយជារបស់ដ៏ពេញនិយមខ្លាំងមែនទែន។ ជាក់ស្ដែង អ្នកលក់មួក Facekinis នៅហាងលក់មួយមួយ បាននិយាយថា បរិមាណនៃការលក់នៅឆ្នាំនេះកើនឡើងច្រើន បើធៀបទៅនឹងរយៈពេល ២ ៣ឆ្នាំមុន មុនពេលជំងឺកូវីដ-១៦ កើនឡើង។ គួរបញ្ជាក់ផងដែរថា មួកប្រភេទ Facekinis

  • ក្រសួងសាធារណការ បើកឱ្យបណ្ដាក្រុមហ៊ុនក្នុងស្រុក ចូលរួមការដេញថ្លៃ ជ្រើសរើសការផ្គត់ផ្គង់សម្ភារ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់ឆ្នាំ២០២៣ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 20, 2023 Khmernote

    ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បានសេចក្ដីជូនដំណឹងដល់បណ្ដាក្រុមហ៊ុនក្នុងស្រុក (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសការផ្គត់ផ្គង់សម្ភារៈ និងបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសាធារការ និងដឹកជញ្ជូន។ ដើម្បីចូលរួមដេញថ្លៃ ក្រសួងបាន​រៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញ ដែលមានដាក់លក់នៅ អង្គភាពលទ្ធកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋានផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ តទៅរៀងរាល់ម៉ោងធ្វើការ (លេខទូរស័ព្ទទំនាក់ទំនង៖

  • ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនល្បីៗ កំពុងសម្រុកទៅវិនិយោគនៅប្រទេសថៃក្នុងរង្វង់ទឹកប្រាក់រាប់ពាន់លានដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 19, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងសម្រុកទៅកាន់ប្រទេសថៃជាមួយនឹងការវិនិយោគក្នុងរង្វង់ទឹកប្រាក់ជាច្រើនពាន់លានបាត ដែលនេះនឹងជួយជំរុញគោលដៅរបស់ប្រទេសថៃ ក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្ម រថយន្តអគ្គិសនី នៃតំបន់អាស៊ីអាគ្នេយ៍។ រលកនៃការវិនិយោគថ្មីនេះ បានកើតឡើងបន្ទាប់ពីប្រទេសថៃបានដាក់ចេញនូវការលើកទឹកចិត្តក្នុងការដេញថ្លៃ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិន ជាមួយនឹងមហិច្ឆតា ដើម្បីប្រែក្លាយផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ៣០% ទៅជារថយន្តអគ្គិសនី នៅឆ្នាំ២០៣០។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តចិនធំៗ និងល្បីឈ្មោះដែលចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសថៃ រួមមាន៖ ក្រុមហ៊ុន Great Wall Motor (GWM) ខណៈក្រុមហ៊ុននេះក៏កំពុងនាំយកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដូចជា MIND Electronics, HYCET និង Nobo Auto

  • ក្រសួងការងារ៖ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ៣ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 19, 2023 Khmernote

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុញ្ញា ឲតឱ្យបងប្អូន កម្មករនយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ យោងតាមសេចក្តីណែនាំរបស់ក្រសួង ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងាររួមមាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ត្រូវតែអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត នៅថ្ងៃទី ២២ ដល់ថ្ងៃទី២៤

  • ថៃ ក្លាយជាប្រទេសនាំចេញត្រីកំប៉ុង និងផលិតផលត្រីកែច្នៃធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 18, 2023 Khmernote

    ប្រទេសថៃ បានក្លាយជាប្រទេសនាំចេញត្រីកំប៉ុង និងផលិតផលត្រីកែច្នៃធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងជាប្រទេសនាំចេញច្រើនជាងគេក្នុងអាស៊ាន ខណៈទីផ្សារនាំចេញសំខាន់ៗសម្រាប់ប្រទេសថៃ រួមមាន ជប៉ុន អូស្ត្រាលី ឈីលី និងកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន The Nation នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ។ ក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ការកើនឡើងនេះ កំពុងត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសមួយចំនួនដូចជា ជប៉ុន ឈីលី ប៉េរូ ចិន។ ជាក់ស្ដែង ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ពោលគឺពីខែមករា ដល់ខែឧសភា

  • សត្វពពែ កំពុងមានតម្រូវការទីផ្សារ និងមានតម្លៃថ្លៃ ដោយសារហាង និងភោជនីយដ្ឋាននៅតាមខេត្ត-ក្រុងទូទាំងប្រទេសបញ្ជាទិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 18, 2023 Khmernote

    (បន្ទាយមានជ័យ )៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សត្វពពែ កំពុងមានតម្រូវការទីផ្សារ និងមានតម្លៃថ្លៃ ដោយមានបណ្តាហាង ភោជនីយដ្ឋាននានា ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តទូទាំងប្រទេសមានការបញ្ជាទិញ។ ការចិញ្ចឹមសត្វពពែដើម្បីយកសាច់ នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា ហាក់មានភាពទូលំទូលាយ មិនចាញ់ការចិញ្ចឹកគោ ក្របី នោះទេ ប៉ុន្តែសម្រាប់តម្រូវការទីផ្សារនៅតែមាន ហើយទទួលបានតម្លៃថ្លៃ គួរសម ជាពិសេសតម្រូវការនៅតាមបណ្តាហាង ភោជនីយដ្ឋាននានា ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្តាខេត្តទូទាំងប្រទេស។ លោក កាំង លីហៃ វ័យ ៤១ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វពពែយកសាច់មួយកន្លែងនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

  • ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ ដែលនឹងក្លាយជាកម្លាំងជំរុញអ្នកទេសចរឱ្យមកទស្សនាកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 18, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរ​ជាតិ​សៀមរាបអង្គរ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តមបន្តថា នៅពេលដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ ​ការថ្លែងរបស់ឯកឧត្តម​បែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសមាគមទេសចរណ៍កម្ពុជា (CATA)​ធ្វើទស្សន​កិច្ច​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ថា សម្រាប់វិស័យអាកាសចរស៊ីវិល ការ​ដឹក​ជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នក​ដំណើរ​តាមផ្លូវអាកាស បានចំនួនជាង

  • សារព័ត៌មានវៀតណាម ចុះផ្សាយថា ប្រជាជនខ្មែរដែលមានទ្រព្យច្រើន បាននាំគ្នាសម្រុកទៅលេងកម្សាន្តនៅប្រទេសវៀតណាម ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 17, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា ប្រជាជនខ្មែរដែលមានទ្រព្យច្រើន បាននាំគ្នាសម្រុកទៅលេងកម្សាន្តនៅប្រទេសវៀតណាម។ ជាក់ស្ដែងក្នុងរយៈប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបានក្លាយជាចំណែកទីផ្សារដ៏ធំបំផុតមួយរបស់វៀតណាម ដែលក្នុងនោះប្រជាជនកម្ពុជាចំនួន ១៩៨,០០០ នាក់បានមកកម្សាន្តនៅប្រទេសវៀតណាម។ លោកស្រី Phan Huynh Phuong Hoang អគ្គនាយករងនៃប្រតិបត្តិករទេសចរណ៍ឈានមុខគេ Vietravel មានលើកឡើងថា កន្លងមកភ្ញៀវទេសចរកម្ពុជាភាគច្រើនបានមកប្រទេសវៀតណាមក្នុងគោលបំណងព្យាបាលសុខភាព។​ លោកស្រី បានបន្ថែមថា ភ្ញៀវទេសចរកម្ពុជាម្នាក់បានចំណាយប្រាក់ ៨០០-៩០០ដុល្លារ សម្រាប់ដំណើរកម្សាន្តទៅកាន់ទីក្រុងហាណូយ និងហាឡុងភាគខាងជើងប្រទេសវៀតណាម ដែលស្មើនឹងតម្លៃដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ដោយឡែកលោក Tran Quoc Thinh នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Tay Ninh ដែលជាប់ព្រំដែនកម្ពុជាបានមានប្រសាសន៍ថា