ធនាគារជាតិនៃកម្ពុជា បង្ហាញបញ្ហាប្រឈមចំនួន ៥ របស់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣នេះ ខណៈគ្រោះមហន្តរាយធម្មជាតិក្លាយជាបញ្ហាប្រឈមធំជាងគេ
ហិរញ្ញវត្ថុ August 1, 2023 Khmernote

ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ឧទ្ទេសនាមដោយ ឯកឧត្តម គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។

នៅក្នុងរបាយការណ៍នោះផងដែរ ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីបញ្ហាប្រឈមរបស់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣ នេះ ដោយបញ្ហាប្រឈមទាំងនោះរួមមាន៖

១. គ្រោះមហន្តរាយធម្មជាតិដែលលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ
២. ការអូសបន្លាយសង្រ្គាមរុស្ស៊ី-ក្រែន ដែលអាចប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងដាក់សម្ពាធលើអតិផរណា។
៣.ការបន្តអនុវត្តនយោបាយរឹតត្បិត ដែលអាចបង្កឱ្យមានភាពមិនច្បាស់លាស់ នៃលំហូរមូលធនចេញពីប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍។
៤.ការបំប្លែងមេរោគកូវីដ-១៩ ប្រភេទថ្មី ដែលអាចបង្កឱ្យប៉ះពាល់ដល់ខ្សែច្រវាក់នៃការផ្គត់ផ្គង់ ប្រសិនបើមានការអនុវត្តវិធានការបិទខ្ទប់ឡើងវិញ។
៥.ផលវិបាកចម្បងពីវិបត្តិជំងឺកូវីដ-១៩ ដូចជាកើនឡើងបំណុល សាធារណៈ និងឯកជន៕

អត្ថបទ៖ លីនី