ផ្អើលពេញភូមិ ទិញ Boostrong មួយកំប៉ុង ថាត្រូវក្បាលឡានខ្លាញ់គោ 1កំណាត់
Boostrong August 1, 2023 Khmernote

ភ័យមិនស្ទើរទេ អ្នកលក់ប្រាប់ថាត្រូវរង្វាន់ក្បាលឡាន1កំណាត់ ដល់ពេលក្រុមហ៊ុនចុះមកពិនិត្យ ទើបដឹងច្បាស់ថាត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ 1គ្រឿងទាំងមូល ពី Boostrong សប្បាយចិត្តខ្លាំងពេកស្រែកផ្អើលអ្នកភូមិ។

មនុស្សមហាសំណាងពី Boostrong មានឈ្មោះ ថា ហ៊ាប ភេទស្រី មុខរបរ ធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិត្រាំង ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង។

បងស្រី ថា ហ៊ាប បានប្រាប់ថា គាត់មានប្រផ្នូលញាក់មាត់ ចំណាំថាមានលាភអ្វីម្យ៉ាង ពេលទិញ Boostrong ត្រជាក់ៗ 1កំប៉ុង គាស់ផាច់ឃើញរូបខ្មៅៗក៏សួរអ្នកលក់ អ្នកលក់ប្រាប់ថាត្រូវរង្វាន់ក្បាលឡាន 1កំណាត់។ គាត់សប្បាយផង ឆ្ងល់ផង ព្រោះធ្លាប់តែឃើញគេត្រូវឡាន 1គ្រឿង គាត់បែរជាត្រូវត្រឹមតែក្បាលឡាន ក៏ស្រែកខ្លាំងៗថាគាត់ត្រូវរង្វាន់ក្បាលឡាន 1កំណាត់ ផ្អើលអ្នកភូមិឈូឆរមកមើល។ ពេលក្រុមហ៊ុនចុះមកពិនិត្យ ទើបដឹងច្បាស់ថា មិនមែនត្រូវក្បាលឡានទេ តែត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ 1គ្រឿង លេខរៀង 020 ក៏ស្រែកផ្អើលអ្នកភូមិរត់មកមើលម្ដងទៀត។

នេះបានថាឱ្យតែញុំា Boostrong មិនយូរមិនឆាប់ទេនឹងត្រូវរង្វាន់ធំជាក់ជាមិនខាន។ Boostrong ឆ្ងាញ់ហើយ រង្វាន់ច្រើនទៀត។