- អាជីវកម្មអាជីវកម្ម July 25, 2023 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ប្រទេសវៀតណាមបានប្រមូលពន្ធចំនួន ៣.៩៤ ពាន់ពាន់លានដុង (១៦៦.៥ លានដុល្លារអាមេរិក) ពីវេទិកាអនឡាញបរទេសចំនួន ៥៧ ក្នុងនោះក៏មាន៖ Google, Apple, Facebook, Netflix និង TikTok ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមចំនួនសរុបខាងលើ ទឹកប្រាក់ចំនួន ៣.៤ ពាន់ពាន់លានដុង ត្រូវបានបង់ដោយផ្ទាល់តាមរយៈវិបផតថល (portal) នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលត្រូវបានបង្កើតឡើងកាលពីខែមីនាឆ្នាំមុន ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនយក្សឆ្លងព្រំដែនក្នុងការបង់ពន្ធរបស់ពួកគេនៅក្នុងប្រទេសវៀតណាម។ ដោយឡែកទឹកប្រាក់ដែលនៅសល់ ត្រូវបានបង់ដោយតំណាងរបស់ពួកគេនៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ GDT ក៏បាននិយាយផងដែរថា ប្រាក់ចំណូលពន្ធពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក្នុងរយៈពេល
- BoostrongBoostrong July 25, 2023 Khmernote
សំណាងអីក៏សំណាងយ៉ាងនេះ ប្រពន្ធកូនខ្ចីនៅផ្ទះ ប្ដីទៅស៊ីឈ្នួលបើកត្រាក់ទ័រឱ្យគេជាង 10ឆ្នាំ តែមកក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារ ដោយសារតែ Boostrong មួយកំប៉ុងសោះ។ បងប្រុសមហាសំណាង មានឈ្មោះ បូយ បាវ ភេទប្រុស អាយុ 36ឆ្នាំ មុខរបរ បើកត្រាក់ទ័រ និងភរិយាឈ្មោះ ឡម សាវ័ន មានកូន 4នាក់ បច្ចុប្បន្នរស់នៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានមកស៊ីឈ្នួលបើកត្រាក់ទ័រឱ្យគេនៅភូមិអប់រំ ឃុំទួលគ្រើល ស្រុកប្រាសាទប័ល្លង្គ ខេត្តកំពង់ធំ។ បន្ទាប់ពីបើកត្រាក់ទ័រយូរពេក ស្រេកចង់ញុំ Boostrong ត្រជាក់ៗ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2023 Khmernote
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាន នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ យោងតាមតម្លៃស្រូវនៅទីវាលដែលប្រមូលដោយសហព័ន្ធ ស្រូវអង្ករកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ស្រូវប្រភេទ IR មានតម្លៃ ១ ០៤៧រៀល/គ.ក្រ ខណៈស្រូវប្រភេទ OM មានតម្លៃ ១ ០២៩រៀល/គ.ក្រ។ ចំណែកឯប្រភេទពូជស្រូវសែនក្រអូបវិញ គឺមានតម្លៃខ្ពស់ជាងគេ បើធៀបនឹងប្រភេទពូជស្រូវ IR និង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2023 Khmernote
គម្រោងផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាផ្លូវដ៏សំខាន់មួយ របស់កម្ពុជា មិនចាញ់គម្រោងសាងសង់នានា។ នៅពេលបញ្ចប់ការសាងសង់រួច ផ្លូវនេះនឹងក្លាយជាផ្លូវតួឯកមួយ ដែលផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងសេចដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង។ បើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវជាតិលេខ ៤៨ នេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
- BoostrongBoostrong July 21, 2023 Khmernote
ធ្លាប់តែឃើញគេត្រូវរង្វាន់ធំពី Boostrong ឥឡូវមកពីហែបក្ស ញុំា Boostrong មួយកំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារដែរ ធ្វើឱ្យពីរនាក់ប្ដីប្រពន្ធសប្បាយអរបាស់ដៃបាស់ជើង ផ្អើលអស់មួយភូមិ។ គូស្វាមីភរិយាដែលមានលាភសំណាងធំពី Boostrong មានឈ្មោះ ថូ និវឌ្ឍន៍ ភេទប្រុស អាយុ 27ឆ្នាំ មុខរបរ អ្នកធ្វើចំការ ចំណែកប្រពន្ធឈ្មោះ ជាតិ សុខគា អាយុ 26ឆ្នាំ មុខរបរ ធ្វើការរោងចក្រ។ បច្ចុប្បន្នមានកូន 2នាក់ និងរស់នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បងប្រុស ថូ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 20, 2023 Khmernote
ក្រុមហ៊ុន YUNNAN AIRINVESTMENT(CAMBODIA) AIRPORT MANAGEMENT CO., LTD, (YACA) បាននិងកំពុងប្រកាសជ្រើសរើសបុគ្គលិករហូតដល់ ៤៣៤នាក់ ដើម្បីចូលបម្រើការងារនៅក្នុងមុខតំណែង ៤៩ នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។ យោងតាមផេកហ្វេសប៊ុករបស់ក្រុមហ៊ុនខាងលើ ផ្នែកដែលត្រូវការបុគ្គលិកបំពេញការងារមានដូចជា៖ ១.ជំនួយការធនធានមនុស្ស ( HR Assistant) (១នាក់) ២.ជំនួយការផ្នែកបណ្តុះបណ្តាល (១នាក់) ៣.ផ្នែកធនធានមនុស្ស (១នាក់) ៤.ជំនួយការផ្នែករដ្ឋបាល ( ៣នាក់) ៥.ផ្នែករដ្ឋបាល (៤នាក់) ៦.អ្នកសម្របសម្រួលផ្នែកបណ្តុះបណ្តាល (១នាក់)
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 20, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១ សម្រេចបានប្រមាណ ៥០ភាគរយហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយចំណាយទឹកប្រាក់ សរុបចំនួន ៧១២លានដុល្លារអាម៉េរិក។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា លទ្ធផលការងារសាងសង់ ដែលក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្រេចបាន ចំនួនជាង ៥០ភាគរយ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារអាម៉េរិក។ ការងារសាងសង់គម្រោងទាំងមូលក្នុងដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅ ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ។ នេះបើ យោងលើកម្មវិធីការងារមេ
- អាជីវកម្មអាជីវកម្ម July 20, 2023 Khmernote
ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសារាចរណែនាំពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹង រយៈពេល ២ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត តំណាងរាស្រ្ត នីតិកាលទី៧ គឺនៅថ្ងៃទី ២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមសារាចរណែនាំ អាជីវកម្ម ដែលត្រូវបានណែនាំឱ្យផ្អាកសកម្មភាពអាជីវកម្ម រួមមាន៖ អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែត អាជីវកម្មសេវាកម្មទេសចរណ៍ដែលបម្រើសេវាម្ហូបអាហារ និងអ្នកលក់ដូរគ្រឿងស្រវឹង នៅទូទាំងរាជធានីខេត្ត។សូមអានសារាចរណែនាំលម្អិតនៅខាងក្រោម៖










