- សេដ្ឋកិច្ចសេដ្ឋកិច្ច July 29, 2023 Khmernote
ម្ទេសជាប្រភេទបន្លែដែលពេញនិយមប្រើប្រាស់ និងបានដាំដុះពាសពេញពិភពលោក ដែលមានលក្ខណៈពិសេសម្យ៉ាងគឺមានជាតិហឹរ ហើយកម្រិតហឹររបស់វាទៅតាមប្រភេទរបស់ម្ទេសនីមួយៗ ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជាគេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃ។ បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី ៤០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូក្រោម។ ហើយបើយើងមើលពីនិន្នាការតម្លៃរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នេះតម្លៃម្ទេសអាចហក់ខ្ពស់បំផុតដល់ទៅ ២០០០០រៀលក្នុងមួយគីឡូក្រាមក្នុងខែមិថុនា និងខែមករា និងធ្លាក់ថ្លៃទាបបំផុតត្រឹមតម្លៃ ៦០០រៀលក្នុងមួយគីឡូក្រាមនៅក្នុងខែតុលា លើសពីនេះតម្លៃម្ទេសមានការប្រែប្រួលគម្លាតតម្លៃខ្លាំងនៅក្នុងរដូវប្រាំង និងប្រែប្រួលតិចតួចនៅរដូវវស្សា។ គួរបញ្ជាក់ផងដែរថា ម្ទេស ជាបន្លែដែលសម្បូរវីតាមីនដូចជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 29, 2023 Khmernote
ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ក្រោយបើកឱ្យដំណើរការអស់រយៈពេលជិត ៩ខែកន្លងមកមានប្រមាណ ៣,៨លានចរាចរណ៍ (នៅខែតុលា ឆ្នាំ២០២២ ជាខែទី១ ប្រើប្រាស់ឥតគិតថ្លៃមានប្រមាណ ៤៤ម៉ឺនចរាចរណ៍)។ តួលេខនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំមួយ ដែលត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធាណៈ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំធនាគារ ABA និងថ្នាក់ដឹកនាំ ធនាគារ Canadia ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។ ជាមួយគ្នានោះដែរ ក្រៅពីផ្ទៀងផ្ទាត់អនុលោមភាពលើការអនុវត្ត អនុស្សរណៈនៃការយោគយល់
- BoostrongBoostrong July 29, 2023 Khmernote
ពីរនាក់ប្ដីប្រពន្ធស្រែកឡូឡាខ្លាំងៗផ្អើលអ្នកជិតខាងរត់មកមើល ស្មានតែឈ្លោះគ្នា តាមពិតត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong សោះ។ ប្ដីប្រពន្ធវ័យក្មេងមហាសំណាងពី Boostrong មានឈ្មោះ សាត គឹមសឿង ភេទប្រុស អាយុ 22ឆ្នាំ មុខរបរជាអ្នកបើកឡានធំឱ្យគេ និងភរិយាឈ្មោះ ស្រេង ធីតា អាយុ 21ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ល្ងាចឡើងមកពីបើកឡានធំឱ្យគេ បង គឹមសឿង ទិញ Boostrong ត្រជាក់ៗ ផ្ញើប្រពន្ធទុកញុំាមុនពេលបាយ ប្ដីគាស់ញុំា Boostrong មួយកំប៉ុង
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ July 28, 2023 Khmernote
ប្រាក់រៀលរបស់កម្ពុជា នាពេលនេះ មាននៅក្នុងបញ្ជរប្តូររូបិយប័ណ្ណបរទេស (Travelex) នៅអាកាសយានដ្ឋាន Changi ហើយត្រង់ T2 និង T3 នេះដោយយោងតាមការបង្ហោះរបស់លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមុននេះបន្តិច។ គួររម្លឹកផងដែរថា ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា ពលរដ្ឋខ្មែរ នឹងអាចចាយ «ប្រាក់រៀល» នៅប្រទេសចិន និងទូទាំងពិភពលោកបានតាមរយៈស្កេន ឃ្យូអរកូត “QR Code” បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ប្រាក់ឆ្លងដែនតាមរយៈឃ្យូអរកូត
- អាជីវកម្មអាជីវកម្ម July 28, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) ដែលដឹកនាំដោយបណ្ឌិត ឆយ យុងចាន់ អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ នាពេលថ្មីៗនេះ បានជជែកពិភាក្សាទៅលើបច្ចេកវិទ្យាថ្មីនៃការចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទី ដែលមិនប៉ះពាល់ដល់បរិស្ថាន និង កែច្នៃអស់លទ្ធភាពជៀសវាងការដុត ឬបោះចោល។ បច្ចេកវិទ្យានេះនឹងជួយជំរុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយទទួលបានប្រាក់ចំណូលបន្ថែមពីសំបកស្វាយចន្ទី។ អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េ បានស្រាវជ្រាវឃើញនូវបច្ចេកវិទ្យាថ្មី ក្នុងការចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទី ដែលធ្វើ ឱ្យពួកគេមានបំណងចង់បង្កើតរោងចក្រចម្រាញ់ជីវៈថាមពល
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 28, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ បានចំណាយថវិកា ៧០លានដុល្លារ ដើម្បីកែលម្អការអប់រំចំណេះទូទៅ ដោយចាប់ផ្តើម អនុវត្តពីឆ្នាំ២០២២ ដល់ ២០២៦។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិនិត្យ វឌ្ឍនភាព នៃការអនុវត្តន៍គម្រោងកែលម្អការអប់រំ ចំណេះទូទៅ ដើម្បីលើកទិសដៅបន្ដ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ត្រូវចុះទៅសាលាឱ្យបានជាប់លាប់ ទើបដឹងពីសមិទ្ធកម្ម។ ការប្រជុំប្រចាំត្រីមាសរបស់គម្រោង គឺប្រជុំនៅ សាលារៀនណាមួយ និងលើកទឹកចិត្តឱ្យនាយកសាលានិយាយពីបញ្ហាប្រឈមប្រាប់យើង ដើម្បីដោះ ស្រាយចំទិសដៅ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 28, 2023 Khmernote
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ គ្រោងបញ្ចប់ការសាងសង់ នៅក្នុងខែមិថុនា ឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកកក្កដា ឆ្នាំ២០២៣នេះ។ គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ មានប្រវែងស្ពាន៖ ១៧៦១ ម៉ែត្រ ខណៈត្រើយខាងកើតស្ថិតត្រង់ ឃុំបុសលាវ ស្រុកចិត្របុរី ហើយត្រើយខាងលិចស្ថិតត្រង់ ឃុំសោប ស្រុកព្រែកប្រសព្វ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 28, 2023 Khmernote
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ បានប្រកាសស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់មុខតំណែងចំនួន ៧ ដែលនឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះគឺជាដំណឹង និងឱកាសដ៏ល្អមួយសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសអ្នកដែលមានបំណងធ្វើការនៅក្នុងស្ថានទូត ខណៈបើយោងតាមការប្រកាសរបស់ស្ថានទូត មុខតំណែងចំនួន ៧ ផ្ដល់ប្រាក់ខែចាប់ពីខ្ទង់ពាន់ដុល្លារ ដល់ខ្ទង់ម៉ឺនដុល្លារឯណោះក្នុងមួយឆ្នាំ។ មុខតំណែងទាំងនោះរួមមាន៖ ១. លេខាធិការ “Secretary” (បើកសម្រាប់៖ USEFMs តែប៉ុណ្ណោះ)៖ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ប្រាក់ខែដែលទទួលបាន ៣៦,១៩៥ ដុល្លារក្នុងមួយឆ្នាំ។ ២.










