ព័ត៌មានចុងក្រោយ
  • កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់ក្នុងការលេីកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2023 Khmernote

    ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ បានលើកឡើងនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលេីកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រេីនជាងគេលេីពិភពលោកហើយត្រូវបានហាមមិនឲ្យមានការនាំចេញអង្ករសធម្មតាដេីម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសខ្លួន។ ក្រៅពីការលើកឡើងខាងលើ ឯកឧត្តមបណ្ឌិតបានបន្ថែមថា៖ ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលេីស៦ លានតោនសម្រាប់នាំចេញ ដែលធ្វេីឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលេីពិភពលោក។ ទន្ទឹមនឹងនេះកម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កេីនផលិតកម្មស្រូវនៅលេីផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀតជាពិសេសតាមរយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្ម គោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០ លានដុល្លារដេីម្បីដោះស្រាយបញ្ហាទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត៕ ប្រភព៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ជាពិសេសសម្រាប់ទំនិញមួយចំនួនរបស់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2023 Khmernote

    ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួនរបស់កម្ពុជា។ ការស្នើរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងជំនួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក (United States House Committee on Ways and Means) និងមានការចូលរួមពីសមាជិកសភាអាមេរិកចំនួន ៧នាក់ ផ្សេងទៀត។ ចូលរួមក្នុងកិច្ចប្រជុំនោះដែរគឺមានវត្តមាន ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងសហការីមួយចំនួនទៀតផងដែរ

  • ផ្លូវ​ក្រវាត់ក្រុងទី៣ តម្លៃជាង ២៧៣​លាន​ដុល្លារ​អា​មេរិក បានសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវការហើយ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរា ជាណាចក្រកម្ពុជាអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង ដែលមានប្រវែងជិត ៥៣គីឡូម៉ែត្រ ។ ផ្លូវ​ក្រវាត់ក្រុងទី៣នេះ មានចំណុចចាប់ ផ្តើមពីរង្វង់​មូល​មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ​ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវ​ជាតិ​​លេខ២ ផ្លូវជាតិលេខ២១

  • ក្រុមហ៊ុនចិន​ចំនួន ១៥ បាននិងកំពុងស្វែងយល់ពីការវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនជាង ៤០ទៀត នឹងមកនៅពាក់កណ្ដាលខែនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2023 Khmernote

    ក្រុមហ៊ុនមកពីប្រទេសចិន ចំនួន ១៥ បានមកស្វែងយល់ពីការវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនប្រមាណជាង ៤០ទៀត នឹងមកស្វែងយល់ពីសក្តានុពលវិនិយោគ នៅពាក់កណ្តាលខែសីហា ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) បានជួបជំនួបពិភាក្សាការងារ ជាមួយនឹងសមាគមពាណិជ្ជកម្មកម្ពុជា-ណឹងប៉ ដោយមានលោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ដែលបានដឹកនាំគណៈប្រតិភូវិនិយោគ ១៥ក្រុមហ៊ុន មកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ នៅក្នុងជំនួបដ៏រាក់ទាក់និងកក់ក្តៅនោះដែរ

  • អភិបាលខេត្តកំពត នឹងសង់ផ្លូវមួយខ្សែទៀត ចាប់ពីគល់ស្ពានរថភ្លើង រហូតដល់ស្ពានត្រើយកោះ ត្រើយខាងលិចព្រែកកំពង់បាយ ដើម្បីបង្កើនសោភ័ណ្ឌភាពក្រុង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បា​នឱ្យដឹងថា អភិបាលខេត្តកំពត នឹងសង់ផ្លូវមួយខ្សែទៀត ចាប់ពីគល់ស្ពានរថភ្លើង រហូតដល់ស្ពានត្រើយកោះ ត្រើយខាងលិចព្រែកកំពង់បាយ ដើម្បីបង្កើនសោភ័ណ្ឌភាពក្រុង។ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ខេត្តជាប់សមុទ្រមួយនេះត្រូវបានកែប្រែមុខមាត់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែង ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាច្រើន ដើម្បីបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត មានដូចជា៖ ការស្ថាបនាផ្លូវបេតុង បំពាក់ភ្លើងលម្អក្នុងក្រុង ការស្តារ និងស្ថាបនាសួនច្បារ បង្កើតអោយមានសួនកម្សាន្តជាដើម។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម

  • ភ្ញៀវទេសចរទៅទស្សនាក្នុងតំបន់អង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 2, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ដ្រីជំនាញផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ មានចំនួនជាង ២ ៦៤៣ ០០០នាក់ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០២២។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌អង្គរ និងសារមន្ទីរបទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង ២ ៦៤៣ ០០០នាក់ នោះ មានលំហូរភ្ញៀវទេសចរខ្មែរចំនួន ២ ២០៣ ៦៩៦

  • ទុនបម្រុងអន្តរជាតិកម្ពុជា កើនឡើងដល់ ១៨,៤ ប៊ីលានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទុនបម្រុងអន្តរជាតិកម្ពុជា មានការកើនឡើងដល់ ១៨,៤ ប៊ីលានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ដែលនឹងអាចទប់ទល់ការនាំចេញនាំចូលទំនិញ និងសេវាកម្ម សំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។ នេះបើយោងតាម របាការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា។ ​របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ទុនបម្រុងអន្ដរជាតិមានចំនួន ១៨,៤ ប៊ីលានដុល្លារ បានកើនឡើងបន្តិចវិញប្រមាណ ៣,២ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២ បើទោះបីជាទទួលរងសម្ពាធពីការដួលរលំធនាគារពាណិជ្ជមួយចំនួននៅសហរដ្ឋអាមេរិក

  • កាន់តែទំនើប! កម្ពុជា នឹងមានសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក នៅចុងឆ្នាំនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 1, 2023 Khmernote

    កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសម្យជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន ៣រូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា