- សេដ្ឋកិច្ចសេដ្ឋកិច្ច August 16, 2023 Khmernote
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងគណៈប្រតិភូ នៅទីស្ដីការក្រសួង។ ជាកិច្ចពិភាក្សាដែលធ្វើឡើងតែ ៥ថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលបានបញ្ជាក់អំពីបំណងក្នុងការនាំអង្ករពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋមន្ដ្រី Pahala Nugraha Mansury បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា
- BoostrongBoostrong August 15, 2023 Khmernote
ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន។ Boostrong Kun Khmer All Star ជាព្រឹត្តិការណ៍ ចារជាប្រវត្តិសាស្រ្តប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោដំបូងគេបង្អស់មិនធ្លាប់មានពីមុនមកសម្រាប់ប្រដាល់គុនខ្មែរ នឹងរៀបចំឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡរដ្ឋានជាតិអូឡាំពិក ហើយកីឡាករគុនខ្មែរ ៤រូប ជាប់ជាបេក្ខភាព។ ចំណែកឯលក្ខខណ្ឌនៃការដាក់ឡានឱ្យប្រកួតយកពីប៊ូសស្ត្រង គឺធ្វើតាមការបោះឆ្នោតជាសារគាំទ្រតាមរយៈ Comment លេខសម្គាល់ក្នុងផេកប៊ូសស្ត្រង និងសារ SMS។ ដូចនេះកីឡាករជាបេក្ខភាពត្រូវតែខិតខំប្រកួតប្រើក្បាច់គុនខ្មែរឱ្យអស់ពីសមត្ថភាពដែលខ្លួនមានដើម្បីទទួលបានសារគាំទ្រពីមហាជនច្រើនជាងគេនឹងក្លាយជាម្ចាស់ឡានប៊ូសស្ត្រង។ ចូលរួមបោះឆ្នោតគាំទ្រកីឡាករគុនខ្មែរទាំងអស់គ្នា ពីព្រោះសារគាំទ្ររបស់លោកអ្នកនឹងជួយឱ្យកីឡាករគុនខ្មែរឈ្នះឡានពីប៊ូសស្ត្រង។ លក្ខខណ្ឌ៖ តម្រូវឱ្យអ្នកគាំទ្រទាំងអស់ Comment គាំទ្រកីឡាករដែលខ្លួនពេញចិត្តបានតែម្នាក់គត់ ដោយសរសេរថា “Boostrong ឆ្ងាញ់ ចិត្តល្អ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 15, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា នាចុងឆ្នាំ២០២៣ នេះ រោងចក្រ សហគ្រាស សរុបចំនួន ២៥ នឹងមកបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងខេត្ដកំពង់ស្ពឺ និងត្រូវការកម្លាំងពលកម្មសរុបជាង ៥ ម៉ឺននាក់ផងដែរ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ដ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារ និងពិនិត្យសង្វាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ដូចមានខាងក្រោម : ១- សួនឧស្សាហ៍កម្ម
- ទេសចរណ៍ទេសចរណ៍ August 15, 2023 Khmernote
(ភ្នំពេញ)៖ តួកម៉េនីស្ថានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៉ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាននៅប្រទេសកម្ពុជា និងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 14, 2023 Khmernote
ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយក្នុងប្រទេសកម្ពុជា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។ យ៉ាងណាមិញ ខេត្តអាចនឹងទទួលបានគម្រោងវិនិយោគធំៗថ្មីបន្ថែមទៀត ខណៈឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 14, 2023 Khmernote
ឯកឧត្ដម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ប្រទេសចិនបានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ ឯកឧត្ដម វ៉ាង យី បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំទ្វេភាគីក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយសហប្រធាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដម វ៉ាង យី និងមានការចូលរួមដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 12, 2023 Khmernote
ក្រុមអ្នកវិនិយោគទុនជប៉ុន បាននាំគ្នាចុះមកសិក្សា នងស្វែងយល់នៅកម្ពុជា ក្នុងគោលបំណងចង់វិនិយោគទៅលើវិស័យចំនួន ៣ នេះបើយោងតាមការចុះផ្សាយរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅលើផេកផ្លូវការកាលពីដើមខែសីហា កន្លងទៅថ្មីៗនេះ។ យោងតាមប្រសាសន៍របស់ឯកឧត្តម វិស័យចំនួន ៣ ដែលវិជប៉ុនចង់វិនិយោគរួមមាន៖ វិស័យអចលនទ្រព្យ វិស័យកសិកម្ម និងវិស័យសិប្បកម្មកែច្នៃ។ គួរជម្រាបផងដែរថា ក្រុមវិនិយោគជប៉ុន បានព្យាយាមចុះមកសិក្សាពិនិត្យស្វែងយល់ នៅក្នុងតំបន់អភិវឌ្ឍន៍របស់ឯកឧត្តម ម៉ុង ឫទ្ធី អស់រយៈពេល ៣ឆ្នាំមកហើយ។ ហើយថ្មីៗនេះ ក្រុមអ្នកវិនិយោគជប៉ុន បានចុះមកជាថ្មីម្ដងទៀត ដើម្បីប្រជុំពិភាក្សាគ្នា និងចុះពិនិត្យមើលទីតាំងជាក់ស្ដែង៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 12, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានមានប្រសាសន៍ បញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន នូវបំណងចង់នាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហើយនៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្ដមសូមអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្ដេច បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Joko Widodo (យូកូ វីដូដូ) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នារសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣










