ច្បាស់ហើយ កីឡាករគុនខ្មែរ៤រូបជាបេក្ខភាពដណ្ដើមឡានប៊ូសស្ត្រង
Boostrong August 15, 2023 Khmernote

ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន។ Boostrong Kun Khmer All Star ជាព្រឹត្តិការណ៍ ចារជាប្រវត្តិសាស្រ្តប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោដំបូងគេបង្អស់មិនធ្លាប់មានពីមុនមកសម្រាប់ប្រដាល់គុនខ្មែរ នឹងរៀបចំឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡរដ្ឋានជាតិអូឡាំពិក ហើយកីឡាករគុនខ្មែរ ៤រូប ជាប់ជាបេក្ខភាព។ ចំណែកឯលក្ខខណ្ឌនៃការដាក់ឡានឱ្យប្រកួតយកពីប៊ូសស្ត្រង គឺធ្វើតាមការបោះឆ្នោតជាសារគាំទ្រតាមរយៈ Comment លេខសម្គាល់ក្នុងផេកប៊ូសស្ត្រង និងសារ SMS។

ដូចនេះកីឡាករជាបេក្ខភាពត្រូវតែខិតខំប្រកួតប្រើក្បាច់គុនខ្មែរឱ្យអស់ពីសមត្ថភាពដែលខ្លួនមានដើម្បីទទួលបានសារគាំទ្រពីមហាជនច្រើនជាងគេនឹងក្លាយជាម្ចាស់ឡានប៊ូសស្ត្រង។ ចូលរួមបោះឆ្នោតគាំទ្រកីឡាករគុនខ្មែរទាំងអស់គ្នា ពីព្រោះសារគាំទ្ររបស់លោកអ្នកនឹងជួយឱ្យកីឡាករគុនខ្មែរឈ្នះឡានពីប៊ូសស្ត្រង។

លក្ខខណ្ឌ៖ តម្រូវឱ្យអ្នកគាំទ្រទាំងអស់ Comment គាំទ្រកីឡាករដែលខ្លួនពេញចិត្តបានតែម្នាក់គត់ ដោយសរសេរថា “Boostrong ឆ្ងាញ់ ចិត្តល្អ + (លេខសម្គាល់កីឡាករ A ឬ B ឬ C ឬ D)” តាមរយៈ Facebook ដោយចុចលីង https://www.facebook.com/photo/?fbid=666739095494434&set=a.475221034646242 ឬតាមសារ SMS មកលេខ 096 6655 053។

បញ្ជាក់
1. កីឡាករត្រូវតែប្រកួតឈ្នះគូប្រកួត ដោយវាយឱ្យអស់ពីសមត្ថភាពដើម្បីទាក់ទាញសារគាំទ្រ
2. កីឡាករដែលទទួលបានសារគាំទ្រច្រើនជាងគេនឹងក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្ត្រង
3. លេខសម្គាល់កីឡាករ៖
កីឡាករ រឿង សោភ័ណ្ឌ លេខសម្គាល់ “Boostrong ឆ្ងាញ់ A”
កីឡាករ ពេជ្រ សម្បត្តិ លេខសម្គាល់ “Boostrong ចិត្តល្អ B”
កីឡាករ អេលីត សាន់ លេខសម្គាល់ “Boostrong ឆ្ងាញ់ C”
កីឡាករ ម៉ានូ សិល្បៈ លេខសម្គាល់ “Boostrong ចិត្តល្អ D”
ចាប់ផ្ដើមទទួលសារគាំទ្រពីថ្ងៃនេះតទៅ រហូតដល់បញ្ចប់ការប្រកួតកីឡាករទាំង 4គូ។