ខេត្តកំពង់ស្ពឺ អាចនឹងទទួលបានគម្រោងវិនិយោគធំៗថែមទៀត ក្រោយឯកឧត្ដម វ៉ី សំណាង បានហោះទៅចិនដើម្បីកៀរគរអ្នកវិនិយោគក្នុងខេត្ដ ២ នេះ
សេដ្ឋកិច្ច August 14, 2023 Khmernote

ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយ​ក្នុងប្រទេសកម្ពុជា​ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។

យ៉ាងណាមិញ ខេត្តអាចនឹងទទួលបានគម្រោងវិនិយោគធំៗថ្មីបន្ថែមទៀត ខណៈឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ លីនី